លោកអគ្គលេខាបក្សបានអះអាងថា នេះជាកម្លាំងស្នូល ត្រួសត្រាយ ផ្លូវក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសាង អភិវឌ្ឍន៍វប្បធម៌ និងសិល្បៈវៀត ណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV)
អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយគណៈប្រតិភូចំនួន ៨០ តំណាងឱ្យជួរបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកអក្សរសាស្ត្រនិងសិល្បករលើទូទាំងប្រទេស ក្នុងឱកាសអបអរ សាទរខួប ៨០ ឆ្នាំនៃជោគជ័យរបស់បដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៦ សីហា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានទទួលស្គាល់ការរួមវិភាគទាន របស់ជួរបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកអក្សរសាស្ត្រ និងសិល្បករទូទាំងប្រទេសក្នុងរយៈ ពេលកន្លងមក។ លោកអគ្គលេខាបក្សបានអះអាងថា នេះជាកម្លាំងស្នូល ត្រួសត្រាយ ផ្លូវក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសាង អភិវឌ្ឍន៍វប្បធម៌ និងសិល្បៈវៀត ណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ។ ចែករំលែកជាមួយគណៈ ប្រតិភូអំពីទិសដៅសំខាន់ៗនាពេលខាងមុខ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា៖
“គណៈកម្មាធិការមជ្ឈិមកំពុងត្រៀមរៀបចំយ៉ាងសកម្ម ដើម្បីធ្វើឲ្យមហាសន្និបាតបក្ស លើកទី ១៤ ក្លាយជាសញ្ញាសម្គាល់មួយ ដោយនាំប្រទេសជាតិឈានចូលក្នុងយុគ សម័យនៃភាពរុងរឿង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីជីវភាពរស់នៅដ៏ គ្រប់គ្រាន់ និងសុភមង្គលរបស់ប្រជាជន។ ចំណុចថ្មីនៅក្នុងមហាសន្និបាតលើកនេះ គឺការរួមបញ្ចូលគ្នាឯកសារមហាសន្និបាតចំនួនបី រួមមាន របាយការណ៍នយោបាយ របាយការណ៍សេដ្ឋកិច្ចសង្គម និងរបាយការណ៍កសាងបក្ស ទៅជារបាយការណ៍ចម្រុះ មួយដោយឈ្មោះថា របាយការណ៍នយោបាយ ហើយមហាសន្និបាតក៏នឹងអនុម័តលើ កម្មវិធីសកម្មភាពសម្រាប់អាណត្តិទាំងមូលផងដែរ”។
លោកអគ្គលេខាបក្សបានអះអាងជាថ្មីម្តងទៀតថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្ត ទុកដាក់ បង្កើតលក្ខខណ្ឌសម្រាប់ជួរបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកអក្សរសាស្ត្រនិង សិល្បករ ពង្រីកទេពកោសល្យ ភាពច្នៃប្រឌិត និងរួមវិភាគទានដល់ប្រទេសជាតិ។ លោកអគ្គលេខាបក្សជឿជាក់ថា ជួរអ្នកអក្សរសាស្ត្រ សិល្បករ អ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តនឹងបន្តជាកម្លាំងត្រួសត្រាយផ្លូវ ជាអណ្តាតភ្លើងនាំមុខគេសម្រាប់ប្រទេស វៀតណាមបន្តឈានទៅមុខយ៉ាងខ្លាំងក្លា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម