• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចង់ធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យវិសាខបូជាអន្តរជាតិម្តងទៀត

ពិធីអបអរសាទរទិវាវិសាខបូជាអន្តរជាតិ បានប្រារព្ធឡើងយ៉ាងឱឡារិកនាថ្ងៃទី២០ ខែឧសភា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ថ្លែងមតិក្នុងពិធី (រូបថត៖ VOV-អាមេរិក)

អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិ បានមានប្រសាសន៍ថា ដើម្បីរួមចំណែកកសាងពិភពលោកមួយប្រកបដោយយុត្តិធម៌ សមភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ គុណតម្លៃព្រះពុទ្ធសាសនាដូចជាការប្រតិបត្តិសតិសម្បជញ្ញៈ មេត្តា ករុណា មុទិតា ឧបេក្ខា និងការយកចិត្តទុកដាក់លើមនុស្សទាំងអស់ នឹងក្លាយជាកត្តាវិជ្ជមាន។ ក្នុងស្មារតីនោះ កិច្ចប្រជុំកំពូលអនាគតរបស់អង្គការសហប្រជាជាតិនៅខែកញ្ញាខាងមុខ នឹងក្លាយជាឱកាសសម្រាប់ សហគមន៍អន្តរជាតិដើម្បីអនុវត្តគុណតម្លៃដ៏ជ្រាលជ្រៅ នៃព្រះពុទ្ធសាសនា ដើម្បីលើកកម្ពស់វិធីសាស្រ្តដ៏ទូលំទូលាយក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមសកលបច្ចុប្បន្ន។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសម្តែងគោលបំណងរបស់វៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះ នៃពិធីបុណ្យវិសាខបូជាអន្តរជាតិម្តងទៀត។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ព្រះពុទ្ធសាសនាគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃវប្បធម៌ និងស្មារតីរបស់វៀតណាមក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេស រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតតម្លៃ ទស្សនៈ និងរបៀបរស់នៅរបស់ប្រជាជន វៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

ទាក់ទងនឹងគោលដៅជាក់លាក់ នៅឆ្នាំ២០២៥ ខិតខំទទួលភ្ញៀវអន្តរជាតិពី ២៥ ទៅ ២៨លាននាក់ ហើយនៅឆ្នាំ២០៣០ ទទួលភ្ញៀវអន្តរជាតិ ៣៥លាននាក់។ វៀតណាមឆ្ពោះទៅការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពដោយផ្សាភ្ជាប់នឹងការការពារបរិស្ថាន; ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុ។

Top