• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកោតសរសើរចំពោះការគាំទ្រដ៏ទាន់ពេលវេលារបស់មូលនិធិសង្គ្រោះ​បន្ទាន់ថ្នាក់​កណ្តាល របស់អង្គការសហប្រជាជាតិ

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នាថ្ងៃទី១០ ខែធ្នូ បានរៀបចំព្រឹត្តិការណ៍កម្រិតជាន់ខ្ពស់ស្តីពីការសន្យាចូលរួមចំណែកដល់មូលនិធិសង្គ្រោះបន្ទាន់ថ្នាក់កណ្តាល (CERF) នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។

ព្រឹត្តិការណ៍នេះ មានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres រួមជាមួយតំណាងមកពីបណ្តាប្រទេសសមាជិក និងដៃគូមនុស្សធម៌អន្តរជាតិ។

ឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ TTXVN

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានចែករំលែកថា ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា នៅចំពោះមុខគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរ វៀតណាមបានទទួលជំនួយសង្គ្រោះបន្ទាន់ពី CERF រួមទាំងថវិកាចំនួន ២,៦ លានដុល្លារដែលបានប្រកាសថ្មីៗនេះ ជួយដាក់ពង្រាយសកម្មភាពសង្គ្រោះសំខាន់ៗយ៉ាងឆាប់រហ័សសម្រាប់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់។ ឯកអគ្គរដ្ឋទូតបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ CERF បណ្តាទីភ្នាក់ងារអង្គការសហប្រជាជាតិ និងប្រទេសនានា ចំពោះការឧបត្ថម្ភយ៉ាងទាន់ពេលវេលានិងមានប្រសិទ្ធភាពសម្រាប់វៀតណាម។

ឯកអគ្គរដ្ឋទូត Do Hung Viet ក៏បានបញ្ជាក់ថា វៀតណាមនឹងបន្តធ្វើការជាមួយ CERF ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរួម ហើយនឹងបន្តខិតខំចូលរួមចំណែកបន្ថែមទៀត ស្របតាមសមត្ថភាពរបស់ខ្លួន ដើម្បីជួយ CERF បន្តបំពេញបេសកកម្មរបស់ខ្លួន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជាសម្រេចបានជាង ៦ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥

ពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជាសម្រេចបានជាង ៦ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥

ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៥ ការនាំចូល និងនាំចេញតាមរយៈច្រកទ្វារ ព្រំដែនគោករវាងវៀតណាមនិងកម្ពុជា សម្រេចបានទំហំ ៥,៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top