• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងឥណ្ឌូនេស៊ី ជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ បង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្ម

នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀត ណាម លោក To Lam បានអញ្ជើញទទួលជួបជាមួយអគ្គស្នងការរងនគរបាលជាតិឥណ្ឌូនេស៊ី លោក Agus Andrianto។
រដ្ឋមន្ត្រីក្រសួងនគរបាលលោក To Lam ទទួលអគ្គមេបញ្ជាការរងនៃប៉ូលិសជាតិឥណ្ឌូនេស៊ី លោក Agus Andrianto (រូបថត៖ Viet Cuong/VOV1)

នៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ លោក To Lam បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសន្តិសុខរវាងវៀតណាម និងឥណ្ឌូនេស៊ីបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលថ្មីៗនេះ តាមរយៈកិច្ចព្រមព្រៀងនានាដូចជា៖ កិច្ចព្រមព្រៀងស្តីពីការធ្វើបត្យាប័ន; អនុស្សរណៈនៃការ យោគយល់គ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សារធាតុចិត្តសាស្ត្រ។ល។

ដើម្បីជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងក្រសួងនគរបាលវៀតណាម និងនគរបាលជាតិឥណ្ឌូនេស៊ី (INP) លោករដ្ឋមន្ត្រី To Lam បានស្នើឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹក នាំជាន់ខ្ពស់ រក្សាយន្តការសន្ទនាសន្តិសុខថ្នាក់អនុរដ្ឋមន្ត្រីរវាងក្រសួងនគរបាល វៀតណាម និង INP តាមយន្តការប្តូរវែនប្រចាំឆ្នាំ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខា រវាងប្រទេសទាំងពីរ និងសហប្រតិបត្តិការដើម្បីទប់ស្កាត់បុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់របស់ប្រទេសម្ខាងទៀត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

ទាក់ទងនឹងគោលដៅជាក់លាក់ នៅឆ្នាំ២០២៥ ខិតខំទទួលភ្ញៀវអន្តរជាតិពី ២៥ ទៅ ២៨លាននាក់ ហើយនៅឆ្នាំ២០៣០ ទទួលភ្ញៀវអន្តរជាតិ ៣៥លាននាក់។ វៀតណាមឆ្ពោះទៅការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពដោយផ្សាភ្ជាប់នឹងការការពារបរិស្ថាន; ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុ។

Top