ក្នុងរយៈពេល ៧ ខែកន្លងទៅ ទំហំពាណិជ្ជកម្មនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានជិត ៣៩,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤,៧%; ទំហំពាណិជ្ជកម្មនៃការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានជាង ១១,៥ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តាមនោះ ក្រុមផលិតផលកសិកម្មបានបន្តនាំមុខគេដោយតម្លៃនាំចេញប៉ាន់ស្មានជិត ២១,៥ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៧%) បន្ទាប់មកផលិតផលព្រៃឈើឈានដល់ជិត ១០,៤ ពាន់លានដុល្លារ (កើនឡើង ៨,៦%) ផលិតផលជលផលសម្រេចបានជាង ៦ ពាន់លានដុល្លារ (កើនឡើង ១៣,៨%)...។ តំបន់អាស៊ីបន្តជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ស្រូបយក ៤២,៦% នៃទីផ្សារសរុប បន្ទាប់មកគឺទីផ្សារអាមេរិក និងអឺរ៉ុប. គួរកត់សម្គាល់ថា តម្លៃនៃការនាំចេញទៅកាន់អឺរ៉ុបបានកើនឡើងចំនួន ៤៣,១% ក្នុងរយៈពេលដូចគ្នានេះ។
បើនិយាយពីទីផ្សារ ដៃគូធំជាងគេទាំង ៣ គឺសហរដ្ឋអាមេរិក (មានចំណែកទីផ្សារ ២១%) បន្ទាប់មកគឺទីផ្សារចិន និងជប៉ុន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម