• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក​អគ្គលេខា​បក្ស តូ ឡឹម ជួបសវនការជាមួយប្រធានកិត្តិយសនៃ​គណបក្សប្រជាជនកម្ពុជា ហេង សំរិន

នារសៀលថ្ងៃទី ៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ លោអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹមបានជួបសវនាការជាមួយប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបពិភាក្សាជាមួយប្រធានកិត្តិយនៃសគណបក្សប្រជាជនកម្ពុជា ហេង សំរិន។ រូបថត៖ VNA

លោកអគ្គលេខាបក្ស តូ ឡមឹ បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏កក់ក្ដៅ និងវាយតម្លៃខ្ពស់ចំពោះការរួមវិភាកទានដ៏សំខាន់របស់លោកប្រធានកិត្តិយស ហេង សំរិន ចំពោះទំនាក់ទំនងវៀតណាម-កម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដែលជាការបំផុសគំនិតសម្រាប់ប្រជាពលរដ្ឋជំនាន់ក្រោយ ក្នុងការរក្សានិងលើកកម្ពស់ចំណងមិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាលើកនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ នៅពេលដែលវៀតណាមទើបបានរៀបចំមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមប្រកបដោយជោគជ័យ ហើយបានដាក់ចេញចក្ខុវិស័យយុទ្ធសាស្ត្រថ្មី។ រីឯខ្លួនវិញ លោកប្រធានកិត្តិយស ហេង សំរិន  បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ វៀតណាមក្នុងរយៈពេលកន្លងមក ហើយបានសម្តែងនូវទំនុកចិត្តថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសវៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រដែលបានដាក់ចេញ។

នារសៀលថ្ងែដដែល លោកអគ្គលេខាបក្ស តូ ឡឹម និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម»។ ទីតាំងនេះធ្លាប់ត្រូវបានយកប្រើប្រាស់ជាបន្ទាយភស្តុភារនៃកងទ័ពស្ម័គ្រចិត្តវៀតណាមក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ និងក្រោយមកត្រូវបានផ្ទេរមកប្រើប្រាស់ជាសាលារៀនរហូតដល់សព្វថ្ងៃនេះ។

ដោយមានការឧបត្ថម្ភពីវៀតណាម សាលានេះនឹងត្រូវបានជួសជុល និងសាងសង់ឲ្យកាន់តែទំនើបជាងមុន ដើម្បីបំពេញតម្រូវការសិក្សាកាន់តែកើនឡើង។ សាលាមិត្តភាពកម្ពុជា-វៀតណាមត្រូវបានរំពឹងថា នឹងបញ្ចប់ការសាងសង់ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីបញ្ចុះបឋមសិលាសាងសង់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាថ្ងៃទី ៦ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងចិនចូលរួមក្នុងការចរចាពហុភាគីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃសន្ធិសញ្ញា New START។

Top