• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស៖ ជំរុញឲ្យដោះស្រាយយ៉ាងឆាប់ៗ រាល់ចំណុចកក់ស្ទះអំពីស្ថាប័ននិងច្បាប់

នេះជាប្រសាសន៍របស់អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានគណៈកម្មាធិ ការ ដឹកនាំនៅក្នុងកិច្ចប្រជុំប្រធានបទនៃគណៈកម្មាធិការដឹកនាំមជ្ឈិម ស្តីពីការសុក្រិត ស្ថាប័ន និងច្បាប់ ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ៥ សីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងតំណាងថ្នាក់ដឹកនាំនៃគណៈកម្មាធិការ ក្រសួង និងស្ថាប័នមជ្ឈិមមួយចំនួន។

អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមសម្រាប់ការសុក្រិតស្ថាប័ននិងច្បាប់ អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ Van Hieu/VOV)

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើថា នាពេលខាងមុខ គណៈកម្មាធិការបក្សរដ្ឋសភា និងគណៈកម្មាធិការបក្សរដ្ឋាភិបាលដឹកនាំឲ្យបំពេញបន្ថែមគម្រោងច្បាប់ចាំបាច់មួយចំនួនទៅក្នុងកម្មវិធីនីតិប្បញ្ញត្តិឆ្នាំ ២០២៥ របស់រដ្ឋសភា ដែលត្រូវអនុម័តក្នុងសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥ ដើម្បីដោះស្រាយបញ្ហានានា ទាក់ទងនឹងច្បាប់។

“ខ្ញុំស្នើឲ្យគណៈកម្មាធិការបក្សរដ្ឋសភា គណៈកម្មាធិការបក្សរដ្ឋាភិបាល និងគណៈកម្មាធិការបក្សនៃក្រសួង ស្ថាប័ននានា បន្តដឹកនាំការអនុវត្តប្រកបដោយសមកាលកម្មរាល់ដំណោះស្រាយ ដើម្បីលើកកំពស់គុណភាពនៃការពិនិត្យឯកសារ សេចក្តីព្រាង ការវាយតម្លៃ ការអនុម័តគម្រោង និងសេចក្តីព្រាងឯកសារច្បាប់ រួមជាមួយនឹងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ។ ត្រូវជ្រួតជ្រៀបនិងអនុវត្តន៍យ៉ាងម៉ឺងមាត់ការបញ្ជាណែនាំរបស់ការិយាល័យនយោបាយ ដែលបានចែងក្នុងសេចក្តីសម្រេចចិត្តលេខ ៦៦ ដោយកំណត់ការកសាង សុក្រិត ស្ថប័ន ច្បាប់ និងឃ្លាំមើលការប្រតិបត្តិច្បាប់ដោយចាត់ទុកនេះជាភារកិច្ចជាប្រចាំរបស់ប្រសួង ស្ថាប័នមជ្ឈឹម”។ នេះបើយោងតាមប្រសាសន៍របស់អគ្គលេខាបក្ស លោក តូ ឡឹម។

អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យគណៈកម្មាធិការបក្សរដ្ឋាភិបាលដឹកនាំគណៈកម្មាធិការបក្សក្រសួងហិរញ្ញវត្ថុ បន្តស្រាវជ្រាវនិងស្នើឱ្យបំពេញក្របខ័ណ្ឌច្បាប់ប្រកបដោយសមកាលកម្ម ជាក់ស្តែងស្របតាមច្បាប់ទីផ្សារ ទន្ទឹមនឹងនោះធានាការដឹកនាំ  ត្រួតពិនិត្យ និងបង្កើតតួនាទីរបស់រដ្ឋក្នុងការកៀរគរធនធានប្រកបដោយប្រសិទ្ធភាព បង្កើតសន្ទុះឈានមុខគេ បម្រើឱ្យគោលដៅនៃកំណើនសេដ្ឋកិច្ចពីរខ្ទង់ដំណាក់កាល ២០២៦- ២០៣០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សម្របខ្លួនប្រកបដោយភាពបត់បែន និងមានប្រសិទ្ធភាពចំពោះស្ថានភាពជាក់ស្តែង ដើម្បីសម្រេចបានកំណើន ៨,៣-៨,៥%

សម្របខ្លួនប្រកបដោយភាពបត់បែន និងមានប្រសិទ្ធភាពចំពោះស្ថានភាពជាក់ស្តែង ដើម្បីសម្រេចបានកំណើន ៨,៣-៨,៥%

នេះជាប្រសាសន៍បញ្ជាក់អះអាងរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមដែលបានធ្វើឡើងនាថ្ងៃទី ៤ ខែសីហា នៅទីក្រុងហាណូយ។

Top