• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ

ក្នុងឱកាសត្រៀមរៀបចំទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំមមី អដ្ឋស័ក ២០២៦ នាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ នៅទីក្រុងហូជីមិញ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ។ (រូបថត៖ VNA)

ថ្លែងក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺមានអត្ថន័យជាគន្លឹះ ដោយកំណត់ពីការសម្រេចគោលដៅខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (១៩៣០ - ២០៣០) និងបង្កើតមូលដ្ឋានគ្រឹះរឹងមាំឆ្ពោះទៅរកគោលដៅខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ (១៩៤៥ - ២០៤៥)។ ក្នុងដំណើរនោះ ទីក្រុងហូជីមិញត្រូវបន្តបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីនាំមុខគេ ដោយធ្វើជាគំរូ និងជាកន្លែងដែលគណៈកម្មាធិការមជ្ឈិមបក្ស អាចទុកចិត្តប្រគល់ភារកិច្ចថ្មី លំបាក និងសំខាន់ៗ; ជាកម្លាំងចលករដែលដឹកនាំកំណើន នវានុវត្តន៍ និងសមាហរណកម្មរបស់ប្រទេសជាតិទាំងមូល។ លោកអគ្គលេខាបក្ស តូ ឡឹម មានប្រសាសន៍ថា៖

“ជ្រួតជ្រាបឲ្យបានជ្រាលជ្រៅ និងអនុវត្តន៍ប្រកបដោយសមកាលកម្មនិងមានប្រសិទ្ធភាព នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម សេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ការិយាល័យនយោបាយ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគទីក្រុងហូជីមិញអាណត្តិ ២០២៥-២០៣០។ ត្រូវអនុវត្តន៍ជាក់ស្ដែងដោយកម្មវិធីសកម្មភាពដែលកំណត់ការងារច្បាស់លាស់ ការទទួលខុសត្រូវច្បាស់លាស់ និងវឌ្ឍនភាពច្បាស់លាស់។ ទន្ទឹមនឹងនោះ រៀបចំប្រកបដោយជោគជ័យនូវការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ដោយធានាបាននូវប្រជាធិបតេយ្យ សុវត្ថិភាព និងស្របតាមច្បាប់”។

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VNA)

លោកអគ្គលេខាបក្ស តូ ឡឹម បានតម្រូវឲ្យទីក្រុងហូជីមិញបង្កើតរបកគំហើញក្នុងស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស; ផ្លាស់ប្ដូរថ្មីគំរូកំណើនតាមទិសដៅស៊ីជម្រៅ; ពង្រីកប្រសិទ្ធភាពនៃយន្តការ និងគោលនយោបាយពិសេស; បង្កើតជាបណ្តើរៗនូវមជ្ឈមណ្ឌលហិរញ្ញវត្ថុ ភស្តុភារកម្ម និងនវានុវត្តន៍ដែលស្មើនឹងកម្រិតតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ ត្រូវថែទាំឲ្យបានល្អសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខាងមុខនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី ៨ ខែ កុម្ភៈ បានចុះផ្សាយអត្ថបទមួយស្តីអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៦ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

Top