លោកអគ្គលេខាបក្ស តូ ឡាំ ប្រគល់គ្រឿងឥស្សរិយយសហូជីមិញដល់គណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម។ (រូបថត៖VNA)
អញ្ជើញចូលរួមពិធីនេះមានលោកអគ្គលេខាបក្ស តូ ឡឹម លោកប្រធានរដ្ឋ លឿង គឿង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន រួមជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំរបស់បក្ស និងរដ្ឋ។
លោកអគ្គលេខាបក្ស តូ ឡាំ ថ្លែងសន្ទរកថា ក្នុងពិធីនេះ។ រូបថត៖ VNA |
ថ្លែងនៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា កិច្ចការផ្ទៃក្នុងគឺជាវិស័យសំខាន់ សំដៅការពារបក្ស របប ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។ លោកអគ្គលេខាបក្ស បានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី ផ្នែកកិច្ចការផ្ទៃក្នុងរបស់បក្សត្រូវតែបន្តពង្រីកប្រពៃណីដ៏រុងរឿងរយៈពេល ៦០ ឆ្នាំរបស់ខ្លួន ព្រមទាំងផ្តល់អាទិភាពដល់ការប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ ដើម្បីដោះសោរ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍ។ លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញមានប្រសាសន៍ថា៖
“ចាំបាច់ត្រូវធ្វើសេនាធិការដើម្បីជំរុញនិងបង្កើតការផ្លាស់ប្តូរកាន់តែខ្លាំងក្លា មានប្រសិទ្ធភាព និងចីរភាពជាងមុន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន។ នេះគឺជាភារកិច្ចយុទ្ធសាស្ត្រ និងយូរអង្វែង ដែលត្រូវតែអនុវត្តន៍ជាប្រចាំ ជាបន្តបន្ទាប់ ឥតឈប់ឈរ។ ផ្នែកកិច្ចការផ្ទៃក្នុងរបស់បក្ស ត្រូវតែតំណាងឲ្យការប្តេជ្ញាចិត្តរបស់បក្សក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន "គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង" "មនុស្សគ្រប់គ្នាគឺស្មើគ្នានៅចំពោះមុខច្បាប់" ព្រមទាំងជានិមិត្តរូបដើម្បីពង្រឹងជំនឿជាក់របស់ប្រជាជនចំពោះបក្ស រដ្ឋ និងរបបផងដែរ”៕