• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសវនាការជាមួយ សម្ដេចតេជោ ហ៊ុន សែន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានជួបសវនាការជាមួយ សម្ដេចតេជោ ហ៊ុន សែន។

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសវនាការជាមួយសម្ដេចតេជោ ហ៊ុន សែន។ (រូបថត៖ VNA)

សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការដែលលោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា បន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ថា កម្ពុជាជានិច្ចកាលគោរពនិងមានបំណងចង់ពង្រឹងជាបន្តបន្ទាប់នូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង។

រីឯខ្លួនវិញ លោកអគ្គលេខាបក្ស តូ ឡឹម បានជូនដំណឹងអំពីភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន ដែលភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព ព្រមទាំងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជាផងដែរ។

នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស តូ ឡឹម បានទៅសាកសួរសុខទុក្ខ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅឯព្រះបរមរាជវាំង។

មុននោះ ក្រោមការអញ្ជើញជាសាក្សីរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្តេចតេជោ ហ៊ុន សែន តំណាងក្រសួង មន្ទីរ និងមូលដ្ឋាននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា បានចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការនានា៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top