• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជន Dien Bien

លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានដាក់កម្រងផ្កា អុជធូបគោរព វិញ្ញាណក្ខន្ធ និងសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ នាយឧត្តមសេនីយ៍ Vo Nguyen Giap រួមជាមួយកម្មាភិបាល យុទ្ធជន យុវជនស្ម័គ្រចិត្ត និងប្រជាជនដែលបានចូលរួមតស៊ូប្រយុទ្ធនិងពលីជីវិតយ៉ាងអង់អាច ក្លាហាននៅលើទឹកដី Dien Bien Phu។
លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទីវៀតណាម មកសួរសុខទុក្ខយុទ្ធជន Dien Bien លោក Nguyen Viet Diem។ (រូបថត៖ VNA)

កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទីវៀតណាម និងក្រុមការងារនៃគណៈកម្មាធិការមជ្ឈិមកាកបាទក្រហមវៀតណាមបានអញ្ជើញអុជធូបនៅវិហារសក្ការៈបូជាយុទ្ធជនពលី Dien Bien Phu ឈាបនដ្ឋាន A១ និងទៅសួរសុខទុក្ខ ជូនអំណោយដល់យុទ្ធជន Dien Bien

លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានដាក់កម្រងផ្កា អុជធូបគោរព វិញ្ញាណក្ខន្ធ និងសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ នាយឧត្តមសេនីយ៍ Vo Nguyen Giap រួមជាមួយកម្មាភិបាល យុទ្ធជន យុវជនស្ម័គ្រចិត្ត និងប្រជាជនដែលបានចូលរួមតស៊ូប្រយុទ្ធនិងពលីជីវិតយ៉ាងអង់អាច ក្លាហាននៅលើទឹកដី Dien Bien Phu។ គណៈប្រតិភូបានសម្ដែងការប្តេជ្ញាចិត្តពង្រីកស្មារតីនៃជ័យជំនះ Dien Bien Phu បន្តខិតខំប្រឹងប្រែងរួមជាមួយបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល អនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុផ្លាស់ប្ដូរថ្មី ឧស្សាហូបនីយកម្ម ទំនើបកម្ម របស់ប្រទេសជាតិ កសាងមាតុភូមិឲ្យកាន់តែរីកចម្រើន ប្រកបដោយវិបុលភាព។

មុននោះ នារសៀលថ្ងៃដដែល លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បាន អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជន Dien Bien មួយចំនួន។ លោកស្រីប្រធានរដ្ឋស្តីទី ក៏បានទៅទស្សនាសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top