• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងសន្និសីទអនុវត្តកម្មវិធីសកម្មភាពអភិវឌ្ឍន៍តំបន់ភាគកណ្តាលប៉ែកខាងជើងនិងតំបន់ឆ្នេរភាគកណ្តាល

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង Binh Dinh នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទអនុវត្តកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលសំដៅអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខនៅតំបន់ភាគកណ្តាលប៉ែកខាងជើង និងតំបន់ឆ្នេរភាគកណ្តាលដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងជំរុញការវិនិយោគក្នុងតំបន់។
  នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងសន្និសីទអនុវត្តកម្មវិធីសកម្មភាពអភិវឌ្ឍន៍តំបន់ភាគកណ្តាលប៉ែកខាងជើងនិងតំបន់ឆ្នេរភាគកណ្តាល។ (រូបថត៖ VOV)  

អញ្ជើញថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវិភាគយ៉ាងច្បាស់អំពីទីតាំង តួនាទី សក្ដានុពល ប្រៀបខ្លាំង លទ្ធផលសម្រេចបាន ការលំបាក និងបញ្ហាប្រឈមរបស់តំបន់។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានទាំង ១៤ក្នុងតំបន់ បង្កើតកម្មវិធី និងផែនការសកម្មភាពជាបន្ទាន់ ដោយសង្កត់ធ្ងន់ និងផ្តោតលើផែនការថ្នាក់តំបន់ និងគោលនយោបាយស្តីពីសមាហរណកម្មតំបន់; ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ; អភិវឌ្ឍន៍ប្រព័ន្ធទីក្រុងឱ្យរឹងមាំ ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមក្នុងតំបន់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍។ ជាពិសេស អភិវឌ្ឍន៍សង្គម-វប្បធម៌ទូលំទូលាយ; ធានាការពារជាតិ និងសន្តិសុខយ៉ាងម៉ឺងម៉ាត់ លើកកំពស់ប្រសិទ្ធភាពកិច្ចការបរទេស។

មុននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញកាត់ខ្សែបូបើកសម្ពោធ និងទៅទស្សនាការតាំងពិព័រណ៌រូបថតស្តីពីតំបន់ភាគកណ្តាលប៉ែកខាងជើង និងឆ្នេរភាគកណ្តាល ការភ្ជាប់ - លោតផ្លោះពីសេដ្ឋកិច្ចសមុទ្រ - ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពដែលរៀបចំឡើងដោយក្រសួងផែនការ និងវិនិយោ សម្របសម្រួលជាមួយ ក្រសួងវប្បធម៌ កីឡា និងអង្គការទេសចរណ៍; ទស្សនាតំបន់តាំងពិព័រណ៌ផលិតផលកសិកម្មផលិតផលសិប្បកម្មប្រចាំតំបន់ភាគកណ្តាលប៉ែកខាងជើងនិងឆ្នេរភាគកណ្តាលផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top