• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម​ មិញជីញ អញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតដល់គ្រួសារមានស្ថានភាពលំបាកនិងកម្មករនៅថាញ់ហ័រ

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ នៅឃុំ កាំថាច ខេត្តថាញ់ហ័រ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងសាលាបឋមសិក្សា កាំថាច ហើយលោកក៏អញ្ជើញសួរសុខទុក្ខ និងចែកអំណោយបុណ្យតេតដល់គ្រួសារក្រីក្រ គ្រួសារដែលមានស្ថានភាពលំបាក និងកម្មករនៅខេត្តថាញ់ហ័រ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងសាលាបឋមសិក្សា កាំថាច។ រូបថត៖ VNA
អញ្ជើញថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានស្នើឱ្យខេត្តថាញ់ហ័រ ផ្តល់អាទិភាពលើប្រភពធនធាន ដើម្បីប្រមូលផ្តុំសាងសង់អន្តេវាសិកដ្ឋានកម្រិតបឋមសិក្សានិងមធ្យមសិក្សា ចំនួន ៦ កន្លែង ដែលបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៥ ហើយត្រូវបញ្ចប់មុនថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦។   លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា លោកគ្រូអ្នកគ្រូតែងតែខិតខំប្រឹងប្រែង ដោយរក្សាអណ្តាតភ្លើងនៃសេចក្តីស្រឡាញ់ចំពោះវិជ្ជាជីវៈ។ ចំពោះសិស្សានុសិស្ស លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ប្អូនៗនឹងខិតខំសិក្សាឲ្យបានល្អប្រសើរ ថែរក្សាក្តីសុបិន និងសេចក្តីប្រាថ្នា និងចូលរួមចំណែកក្នុងការកសាងមាតុភូមិដ៏ស្រស់បំព្រង។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ។ រូបថត៖ VNA

ក្នុងការចុះសួរសុខទុក្ខ និងផ្តល់អំណោយបុណ្យតេតដល់គ្រួសារក្រីក្រ គ្រួសារដែលមានស្ថានភាពលំបាក និងកម្មករនៅខេត្តថាញ់ហ័រ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យថាញ់ហ័រផ្តល់អាទិភាពដល់ធនធានសម្រាប់សុខុមាលភាពសង្គម ដោយធានាថា "គ្មាននរណាម្នាក់ត្រូវបានទុកចោលនៅក្រោយឡើយ"។ បន្តលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ ជាពិសេស ធានាថា ប្រជាជនគ្រប់រូបទទួលអំណរបុណ្យតេតឆ្នាំមមី អដ្ឋស័ក យ៉ាងសប្បាយរីករាយ។ ក្នុងពេលជាមួយគ្នានេះ ជំរុញផលិតកម្ម និងអាជីវកម្មចាប់ពីថ្ងៃ ខែ និងត្រីមាសដំបូងនៃឆ្នាំ ២០២៦៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ឆ្លង​បទពិសោធន៍ធ្វើ​សិប្បកម្ម​ម្រ័ក្សណ៍​ខ្មុក ​នៅ​ចំ​កណ្តាលវិថីបុរាណ

ឆ្លង​បទពិសោធន៍ធ្វើ​សិប្បកម្ម​ម្រ័ក្សណ៍​ខ្មុក ​នៅ​ចំ​កណ្តាលវិថីបុរាណ

ជាសកម្មភាពមួយក្នុងកម្មវិធី បុណ្យតេតវៀតណាម បុណ្យតេតតាមដងវិថី ឆ្នាំ ២០២៦ workshop "ដើរតាមគន្លងជើងសេះរបស់ព្រះ Giong" (៩-២០ កុម្ភៈ) បាននាំមកជូនប្រជាជន និងភ្ញៀវទេសចរនូវបទពិសោធន៍នៃរបរសិប្បកម្ម ម្រ័ក្សណ៍ខ្មុក ប្រពៃណី ដោយឥតគិតថ្លៃ នៅចំកណ្តាលវិថីបុរាណហាណូយ ។

Top