• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ «សហគ្រិនវ័យក្មេងវៀតណាមត្រូវពង្រីកម្លាំងយុវវ័យ ភាពខ្លៀវក្លា ស្មារតីស្នេហាជាតិ និងប្រពៃណីជាតិ»

«សហគ្រិនវ័យក្មេងវៀតណាមត្រូវពង្រីកកម្លាំងយុវវ័យ ភាពខ្លៀវក្លា ស្មារតី ស្នេហាជាតិ និងប្រពៃណីជាតិកាន់តែខ្លាំងក្លា ហើយត្រួសត្រាយផ្លូវ និងលះបង់ក្នុងយុគ សម័យថ្មី»។
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅមហាសន្និបាត។ (រូបថត៖ VOV)

នេះត្រូវបានសង្កត់ធ្ងន់ដោយនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នៅឯមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៨ នៃសមាគមសហគ្រិន វ័យក្មេងវៀតណាម អាណត្តិ២០២៥-២០៣០ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

ថ្លែងនៅក្នុងមហាសន្និបាត លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានវាយតម្លៃ ថា សហគ្រិនវ័យក្មេងជាកម្លាំងដ៏ស្វាហាប់ ជាអ្នកត្រួសត្រាយផ្លូវ ហ៊ានគិត ហ៊ានធ្វើ បានចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យក្នុងវិស័យអាជីវកម្មថ្មីនិងច្នៃប្រឌិតជាច្រើន។ ដោយសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងពង្រីកលំហអភិវឌ្ឍន៍ថ្មី ជាមួយនឹង គោលដៅ និងសេចក្តីប្រាថ្នាដ៏ធំធេង លោកនាយករដ្ឋមន្ត្រីបានស្នើថា៖

«យើងត្រូវតែពង្រីកលំហអភិវឌ្ឍន៍របស់ប្រទេសជាតិឡើងដល់លំហអាកាស ទៅកាន់មហាសមុទ្រ និងឈានជ្រៅទៅក្រោមដី។ ទាំងអស់នេះទាមទារឱ្យយើង ត្រូវតែមានភាពវៃឆ្លាត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ហើយត្រូវតែហ៊ាន លះបង់ ហ៊ានគិត ហ៊ានធ្វើ លើកកំពស់ចំណេះដឹង សន្សំសំចៃពេលវេលា និងមាន ការប្ដេជ្ញាចិត្តនៅពេលវេលាត្រឹមត្រូវ»។

ទាក់ទងនឹងទិសដៅនាពេលអនាគត លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហគ្រិន វ័យក្មេងវៀតណាមត្រួសត្រាយផ្លូវក្នុងការចាប់ផ្តើមអាជីវកម្ម នវានុវត្តន៍ ការផ្លាស់ប្តូរ ឌីជីថល ការផ្លាស់ប្តូរបៃតង ការអនុវត្តបញ្ញាសិប្បនិម្មិត ទិន្នន័យធំ ស៊ីមីកុងដុកទ័រ... ក្នុងផលិតកម្ម និងអាជីវកម្ម; កសាងគំរូសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ដើម្បីបំពេញ តម្រូវការកាន់តែខ្ពស់នៃទីផ្សារធំៗ៕

អាណត្តិទី ៧ (២០២២-២០២៥) បានអះអាងនូវឋានៈកាន់តែធំរបស់សមាគមសហគ្រិនវ័យក្មេងវៀតណាមនៅក្នុងសហគមន៍សហគ្រាស ក៏ដូចជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូលផងដែរ។ ដោយមានសមាជិកប្រហែល ២១.០០០ នាក់ សហគ្រាសនានាបានបង្កើតការងារសម្រាប់កម្មករចំនួន ៥ លាននាក់ សម្រេចបានប្រាក់ចំណូលសរុបប្រចាំឆ្នាំជាង ៤០ ពាន់លានដុល្លារអាមេរិក និងរួមចំណែកជាង ១០% ទៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាតិ។

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

សហគមន៍អន្តរជាតិជួយឧបត្ថម្ភវៀតណាមនូវទឹកប្រាក់ជិត ១៦ លានដុល្លារអាមេរិក ដើម្បីជំនះផលវិបាកនៃគ្រោះធម្មជាតិ

សហគមន៍អន្តរជាតិជួយឧបត្ថម្ភវៀតណាមនូវទឹកប្រាក់ជិត ១៦ លានដុល្លារអាមេរិក ដើម្បីជំនះផលវិបាកនៃគ្រោះធម្មជាតិ

ធនធានទាំងនេះនឹងត្រូវបានអាជ្ញាធរវៀតណាម ចែកចាយដោយផ្ទាល់ទៅកាន់តំបន់ដែលរងផលប៉ះពាល់ និងដល់ដៃប្រជាជនដែលរងផលប៉ះពាល់ផងដែរ។

Top