នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ (ថ្ងៃទី២៩ នៃបុណ្យតេត) នៅទីក្រុងហាណូយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់កម្មាភិបាល វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិងអ្នកជំងឺ ព្រមទាំងត្រួតពិនិត្យការងារបម្រើអ្នកជំងឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅមន្ទីរពេទ្យឈានមុខគេចំនួនពីរគឺ មន្ទីរពេទ្យ Bach Mai និងមន្ទីរពេទ្យមិត្តភាព Viet Duc ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅសាកសួរសុខទុក្ខបណ្ដាអ្នកជំងឺនៅមន្ទីរពេទ្យ Bach Mai។ (រូបថត៖ VOV)
នៅមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ A៩ នៃមន្ទីរពេទ្យ Bach Mai លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសាកសួរសុខទុក្ខបណ្ដាអ្នកជំងឺ លើកទឹកចិត្តដល់ជួរវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាឱ្យខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកជំងឺ។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមន្ទីរពេទ្យ Bach Mai អនុវត្តន៍ឲ្យបានល្អនូវសេចក្តីសម្រេចចិត្តលេខ ៧២ របស់ការិយាល័យនយោបាយស្តីពីដំណោះស្រាយទម្លុះទម្លាយមួយចំនួន ដើម្បីបង្កើនការការពារ ការថែទាំ និងការកែលម្អសុខភាពប្រជាជន។
នាព្រឹកថ្ងៃនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់មន្ត្រី វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំងឺ ព្រមទាំងត្រួតពិនិត្យថែទាំអ្នកជំងឺនៅមន្ទីរពេទ្យមិត្តភាព Viet Duc ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើថា៖ “វេជ្ជបណ្ឌិតដូចជាអ្នកម្តាយជាទីស្រឡាញ់អញ្ចឹង។ ខ្ញុំស្នើឲ្យមន្ទីរពេទ្យត្រូវសាមគ្គីគ្នាជាធ្លុងមួយ ប្រមូលផ្ដុំបញ្ញា រីកសាយភាយសីលធម៌វេជ្ជសាស្ត្រ ដំឡើងកម្រិតមន្ទីរពេទ្យ អភិវឌ្ឍន៍វេជ្ជសាស្ត្រ រុញថយក្រោយជំងឺ ហើយប្រជាជនត្រូវតែទទួលបានផលនៃវិស័យសុខាភិបាល”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម