• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អបអរសាទរមហាពិធីវិសាខបូជាពុទ្ធសករាជ ២៥៦៨

ក្នុងឱកាសមហាពិធីវិសាខបូជា ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងឆ្នាំសកល ២០២៤ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទៅអបអរសាទរចំពោះថ្នាក់ដឹកនាំមជ្ឈិមសមាគមព្រះពុទ្ធ សាសនាវៀតណាម និងចូលរួមមហាពិធីវិសាខបូជាជាមួយអ្នកមុខអ្នកការ ព្រះសង្ឃ និងពុទ្ធបរិស័ទនៅវត្ត Quan Su។
លោកនាយករដ្ឋមន្រ្តីអញ្ជើញថ្លែងនៅពិធីវិសាខបូជា។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឆ្លងកាត់ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ព្រះពុទ្ធ សាសនាបានចាក់ឫសនិងធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅទៅក្នុងសង្គមវៀតណាម ដោយក្លាយទៅជាសមាសភាពមួយនៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជនវៀតណាម អរិយធម៌ និងវប្បធម៌វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ ថា នៅប្រទេសវៀតណាម គ្រប់សាសនា និងជនជាតិទាំងអស់រស់នៅជាមួយគ្នាប្រកប ដោយសុខដុមរមនា ដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ដោយឈរលើស្មារតីនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសមាគមព្រះពុទ្ធ សាសនាវៀតណាម រួមជាមួយនឹងសាសនាផ្សេងៗទូទាំងប្រទេសពង្រឹងផែនមហា សាមគ្គីជនជាតិទាំងមូល លើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងប្រទេស សាមគ្គីភាពអន្តរ ជាតិ សាមគ្គីភាពសាសនា និងសាមគ្គីភាពក្នុងប្រជាជន។ ត្រួសត្រាយផ្លូវក្នុងចលនា ប្រជាជនទូទាំងប្រទេសឱ្យបរិច្ចាគសរីរាង្គនិងឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ជំរុញ សកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ទូទាំងប្រទេស; ត្រួសត្រាយផ្លូវក្នុងការប្រយុទ្ធ ប្រឆាំងនឹងអបិយជំនឿ ធានាសកម្មភាពសាសនាប្រកបដោយភាពរីករាយនិងភាព ស្អាតស្អំ; ដាច់ខាតមិនអនុញ្ញាតឲ្យមានអំពើឆ្លៀកយកជំនឿសាសនាដើម្បីប្រឆាំងនឹងរដ្ឋ ប្រជាជាតិ និងប្រជាជនឡើយ។ ទន្ទឹមនឹងនោះ អនុវត្តន៍ ចំណុចផ្ដោតសំខាន់ទាំង ៣ រួមមាន៖ ចូលរួមចំណែកអប់រំសេចក្ដីស្នេហាជាតិ និងសេចក្តីស្រឡាញ់ចំពោះប្រជា ពលរដ្ឋក្នុងសំណាក់ពុទ្ធបរិស័ទ និងសង្គមទាំងមូល; រស់នៅល្អទាំងខាងផ្លូវលោកទាំងខាងផ្លូវ ធម៌; រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ អនុវត្តន៍វឌ្ឍនភាពនិង យុត្តិធម៌សង្គម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

ទាក់ទងនឹងគោលដៅជាក់លាក់ នៅឆ្នាំ២០២៥ ខិតខំទទួលភ្ញៀវអន្តរជាតិពី ២៥ ទៅ ២៨លាននាក់ ហើយនៅឆ្នាំ២០៣០ ទទួលភ្ញៀវអន្តរជាតិ ៣៥លាននាក់។ វៀតណាមឆ្ពោះទៅការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពដោយផ្សាភ្ជាប់នឹងការការពារបរិស្ថាន; ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុ។

Top