• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកម្ពស់ការចរចាសន្តិភាពនៅអ៊ីរ៉ង់

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានមកដល់ទីក្រុងតេអេរ៉ង់នាថ្ងៃទី ១៦ ខែឧសភា ដើម្បីជំរុញការចរចាសន្តិភាព ដែលកំពុងជាប់គាំងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានទៅកាន់ទីក្រុងតេអេរ៉ង់ ត្រូវបានបញ្ជាក់ដោយប្រភពផ្លូវការជាច្រើនរបស់អ៊ីរ៉ង់។ ប្រភពព័ត៌មានបង្ហាញថា លោក Naqvi ត្រូវបានគេរំពឹងថានឹងធ្វើការពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់។ ការពិភាក្សានឹងផ្តោតលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ដែលបានជាប់គាំងនៅថ្ងៃទី១១ ខែមេសា។ ទោះជាយ៉ាងណាក៏ដោយ កាលវិភាគជាក់លាក់របស់លោក Naqvi មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ ដំណើរទស្សនកិច្ចនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសេនាធិការប៉ាគីស្ថាន គឺលោកសេនាប្រមុខ Asim Munir ទៅកាន់ប្រទេសអ៊ីរ៉ង់។

យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នាថ្ងៃទី១៧ ខែឧសភា ប្រទេសនៅអឺរ៉ុបបានចាប់ផ្តើមការចរចាជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ទាក់ទងនឹងការផ្តល់អាជ្ញាប័ណ្ណឱ្យនាវាឆ្លងកាត់ច្រកសមុទ្រ ហ័រមូស។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីទីក្រុងតេអេរ៉ង់ទើបតែបានផ្តល់ការអនុញ្ញាតឱ្យនាវាមកពីប្រទេសអាស៊ី ដូចជាប្រទេសចិន ជប៉ុន និងប៉ាគីស្ថាន ធ្វើដំណើរតាមច្រកសមុទ្រ ហ័រមូស។ ព័ត៌មាននេះមិនទាន់ត្រូវបានបញ្ជាក់ដោយភាគីអឺរ៉ុបនៅឡើយទេ។

នៅក្នុងការវិវឌ្ឍដែលពាក់ព័ន្ធ អ៊ីរ៉ង់បានប្រកាសពីការបើកទីផ្សារភាគហ៊ុនរបស់ខ្លួនឡើងវិញនៅថ្ងៃទី១៩ ខែឧសភា បន្ទាប់ពីការផ្អាកជាបណ្តោះអាសន្នដោយសារតែជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕

តាម​ vovworld.vn/km-KH

សរសៃឈាមឌីជីថល និងការប្រណាំងប្រជែងដើម្បីការពារពិភពលោកដែលមានការតភ្ជាប់

“សរសៃឈាមឌីជីថល” និងការប្រណាំងប្រជែងដើម្បីការពារពិភពលោកដែលមានការតភ្ជាប់

ថ្ងៃទី១៧ ខែឧសភានេះ គឺជាទិវាទូរគមនាគមន៍ និងសង្គមព័ត៌មានពិភពលោក។ ដើម្បីរំលឹកដល់ថ្ងៃនេះ ឆ្នាំនេះ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានជ្រើសរើសប្រធានបទ “សរសៃឈាមឌីជីថល – បង្កើនភាពធន់ក្នុងពិភពលោកដែលមានការតភ្ជាប់”។

Top