• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រួមគ្នាឆ្ពោះទៅបំណងប្រាថ្នាមួយរយឆ្នាំរបស់ប្រទេសជាតិ

ភាពជោគជ័យនៃមហាសន្និ បាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាការអំពាវនាវដល់ប្រជាជនវៀតណាមគ្រប់រូប ឲ្យខិតខំសម្រេចបាន នូវគោលដៅយុទ្ធសាស្ត្រពីរ រយៈពេល ១០០ ឆ្នាំ ដោយប្រែក្លាយសេចក្តីប្រាថ្នារបស់មនុស្សគ្រប់ជំនាន់ៗ អំពីប្រទេសវៀតណាមខ្លាំងមាំមួន មានឋានៈសក្តិសមនៅក្នុងតំបន់ និងពិភពលោក ឲ្យក្លាយទៅជាការពិត។

មហាសន្និបាតលើកទី ១៤  ជាមួយនឹងសេចក្តីសម្រេចចិត្តដ៏មានសារៈសំ ខាន់ជាប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្រ បើកទូលាយទៅជាផ្ទាំងគំនូអភិវឌ្ឍន៍ខ្ជាប់ខ្ជួនជាមួយប្រទេសអស់រយៈពេលជិតមួយសតវត្សរ៍; បញ្ជាក់ឱ្យកាន់តែច្បាស់នូវគោលដៅយុទ្ធសាស្ត្រពីរនៃរយៈពេល ១០០ ឆ្នាំ ដែលវៀតណាមប្តេជ្ញាសម្រេចបាន៖ ដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់ ហើយនៅឆ្នាំ ២០៤៥ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់។

  មហាសសន្និបាតជាតិលើកទី ១៤របស់បក្សកុម្មុយនិស្តវៀតណាមបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ (រូបភាពបង្ហាញ៖ Vu Quang/TTXVN)  
  សន្និសីទដើម្បីប្រមូលមតិយោបល់លើសេចក្តីព្រាងឯកសារសម្រាប់មហាសន្និបាតបក្សលើកទី ១៤ នៅខេត្ត ក្វាង និញ (រូបភាព៖ Tien Cuong/VOV-ភាគឦសាន)  
  លោកបណ្ឌិត ត្រឹន ហៃ លីញ អាណិកជនវៀតណាមរស់នៅកូរ៉េខាងត្បូង (រូបភាព៖ VOV)  
  លោកស្រី តា ធី លៀន ប្រធានគណៈកម្មាធិការទំនាក់ទំនងជនវៀតណាមប្រចាំប្រទេសសិង្ហបុរី (រូបភាព៖ VOV)  
  លោក តូ យុង ថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) (រូបភាព៖ VGP)  

សេចក្តីប្រាថ្នារបស់ប្រជាជន

នៅចំពោះមុខមហាសន្និបាតលើកទី ១៤ របស់បក្ស មតិយោបល់របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិងក្រៅប្រទេស   បានចូលរួមចំណែកក្នុងសេចក្តីព្រាងឯកសារនៃមហាសន្និបាត  ក្នុងនោះបានឆ្លុះបញ្ចាំងពីការរំពឹងទុក ទាក់ទងនឹងគុណភាពនៃជីវភាពរស់នៅ ការងារប្រកបដោយចីរភាព ការគោរពវប្បធម៌ប្រពៃណី និងឱកាសអភិវឌ្ឍន៍សម្រាប់មនុស្សជំនាន់ក្រោយ។ សេចក្តីប្រាថ្នានេះក៏ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងប្រធានបទនៃមហាសន្និបាតបក្សលើកទី ១៤ នៅពេលដែលបក្សបានសង្កត់ធ្ងន់លើ “ការស្រុះចិត្តគំនិត  និងការឯកភាពគ្នាដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិដោយជោគជ័យ នៅឆ្នាំ ២០៣០; ស្វ័យភាពជាយុទ្ធសាស្ត្រ ពង្រឹងជំនឿជាក់ និងការបោះជំហានរឹងមាំនៅក្នុងរយៈពេលប្រទេសជាតិអភិវឌ្ឍន៍”។ នេះគឺជាសក្ខីភាពច្បាស់លាស់បំផុត បញ្ជាក់ពីភាពសុខដុមរមនារវាងឆន្ទៈរបស់បក្ស និងទឹកចិត្តរបស់ប្រជាជន។

បំណងប្រាថ្នានេះមិនកំណត់ចំពោះតួរលេខកំណើន ឬគោលដៅចំណូលនោះទេ។ ពាក្យថា សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព និងសុភមង្គល ត្រូវបានលើកឡើងម្តងហើយ ម្តងទៀត នៅក្នុងឯកសារនៃមហាសន្និបាត ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់លើការយល់ដឹងរបស់បក្សអំពីសារៈសំខាន់នៃតម្លៃស្មារតី និងកម្លាំងផ្ទៃក្នុងរបស់ប្រជាជាតិវៀតណាម ក្នុងការកសាងប្រទេសដែលមានវិបុលភាពប្រកបដោយចីរភាព ហើយប្រជាជនត្រូវបានអភិវឌ្ឍយ៉ាងទូលំទូលាយ អត្តសញ្ញាណវប្បធម៌ត្រូវបានអភិរក្ស និងប្រជាជាតិត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិក្នុងស្មារតីសន្តិ ភាព និងឯករាជ្យ។

បណ្ឌិត ត្រឹន ហៃ លីញ អាណិកជនវៀតណាមរស់នៅកូរ៉េខាងត្បូង ប្រធានសមាគមធុរកិច្ចនិងវិនិយោគវៀតណាម-កូរ៉េខាងត្បូង (VKBIA) និងជាប្រធានស្ថាបនិកសមាគមអ្នកជំនាញ-បញ្ញវន្តវៀតណាម-កូរ៉េ ខាងត្បូង (VKEIA) បានចែករំលែកថា៖  “សារដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុត គឺការគូសបញ្ជាក់លើតួនាទីស្នូលរបស់មនុស្សនិងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានវិបុលភាព សុភមង្គល ក្នុងនោះ អភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវតែភ្ជាប់យ៉ាងស្អិតទៅនឹងវឌ្ឍនភាពសង្គម រក្សាអត្តសញ្ញាណវប្បធម៌ និងលើកកម្ពស់គុណភាពរស់នៅសម្រាប់ប្រជាជន។ នេះមិនត្រឹមតែជាគោលដៅអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសេចក្តីប្រកាស អំពីតម្លៃ ដែលបង្ហាញពីភាពស៊ីសង្វាក់គ្នា រវាងឧត្តមគតិរបស់ បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន”។

ដើម្បីសម្រេចនូវបំណងប្រាថ្នារួមដែលបក្ស និងប្រជាជនកំពុងខិតខំប្រឹងប្រែង រាល់សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ ឆ្ពោះទៅ គឺប្រមូលផ្តុំធនធានទាំងអស់ ដោយដាក់ប្រទេសជាតិជាម្ចាស់កម្មវត្ថុដោយស្ថិតក្នុងទីតាំង និងតួនាទីដ៏សក្តិសមមួយ ដើម្បីអភិវឌ្ឍន៍ឲ្យអស់រាល់សក្តានុពល។ លោកស្រី តា ធី លៀន ប្រធានគណៈកម្មាធិការទំនាក់ទំនងជនវៀតណាមប្រចាំប្រទេសសិង្ហបុរី បានវាយតម្លៃថា៖ "មហាសន្និបាតលើកទី ១៤ បានបើកចេញវិធីសាស្រ្តអភិក្រមថ្មីមួយ ចំពោះទេពកោសល្យ និងបញ្ញាវ័ន្ត។ នៅក្នុងនោះ បញ្ញាវ័ន្តជាអាណិកជនវៀតណាម ត្រូវបានដាក់ក្នុងទីតាំងត្រឹមត្រូវជាដៃគូសហស្ថាបនាគោលនយោបាយ  មិនមែនគ្រាន់តែជាប្រភពប្រឹក្សាយោបល់ខាងក្រៅនោះទេ។ នៅពេលដែលរាល់ការប្តេជ្ញាចិត្តទាំងនេះត្រូវបានរក្សា  យើងត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ទាំងកិត្យានុភាពវិជ្ជាជីវៈ   និងបណ្តាញអន្តរជាតិរបស់ខ្លួនទៅក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ”។

ជំនឿជាក់លើភាពជោគជ័យ

ដើម្បីអនុវត្តន៍ជាក់ស្តែងសេចក្តីប្រាថ្នានេះ ចាំបាច់ត្រូវមានសកម្មភាព។ មហាសន្និបាតលើកទី ១៤ គឺជាមហាសន្និបាតនៃសកម្មភាព។ ជាលើកដំបូង បក្សបានដាក់កម្មវិធីសកម្មភាពនៅក្នុងរបាយការណ៍នយោបាយនៃមហាសន្និបាតលើកទី ១៤ ដោយគូសបញ្ជាក់ពីការត្រិះរិះយ៉ាងច្បាស់លាស់អំពីបុគ្គលម្នាក់ៗ និងអង្គការនីមួយៗរបស់បក្ស ដោយសុទ្ធតែភ្ជាប់ការទទួលខុសត្រូវទៅនឹងសកម្មភាពជាក់ស្តែង ដោយចាត់ទុកប្រសិទ្ធភាពការ ងារ និងការពេញចិត្តរបស់ប្រជាជនជារង្វាស់ដ៏ធំបំផុតនៃគោលនយោ បាយ។ ឆន្ទៈសកម្មភាពដ៏ម៉ឹងមាត់ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងសេចក្តីសម្រេចចិត្តនីមួយៗ ដែលនាំមកនូវទំនុកចិត្ត និងជំនឿជាក់លើភាពជោគជ័យនៃម្ចាស់កម្មវត្ថុទាំងអស់។

លោក តូ យុង ថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) បានចែករំលែកថា៖ “មានសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៧៩ ស្តីពីសហគ្រាសរដ្ឋ ដូច្នេះ យើងមានទំនុកចិត្តក្នុងការបោះជំហានទៅកាន់ពិភពលោក  មានទំនុកចិត្តក្នុងការចេញទៅក្រៅប្រទេស មានទំនុកចិត្តក្នុងការធ្វើអ្វីដែលយើងធ្លាប់ តែបានពិចារណា  ប៉ុន្តែមិនហ៊ានធ្វើ"។

ជំនឿលើភាពជោគជ័យនេះក៏កើតចេញពីមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ប្រទេសជាតិ ក្រោយរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ខណៈពេលដែល សមិទ្ធផលបាននាំមកនូវកម្លាំង និងសន្ទុះថ្មី ដែនកំណត់កំពុងត្រូវបានដោះស្រាយ និងកែតម្រូវដោយស្មោះត្រង់។ បណ្ឌិត ហូ មិញសឺន ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ទីផ្សារ - អនុប្រធានសមាគមភូមិសិប្បកម្មវៀត ណាម បានវាយតម្លៃថា៖ "ពីការតាមដានសកម្មភាពជាក់ស្តែងនៃអាណត្តិមុនៗ បង្ហាញឲ្យឃើញថា ដំណាក់កាលអនុវត្តជារឿយៗ ជាចំណុចកក់ស្ទះ ដែលកាត់បន្ថយប្រសិទ្ធភាពរបស់សេចក្តីសម្រេចចិត្ត។ មហាសន្និបាតលើកទី ១៤ របស់បក្ស បានទទួលស្គាល់ដោយស្មោះត្រង់នូវដែនកំណត់នេះ ហើយបានដាក់ចេញដំណោះស្រាយមានលក្ខណៈស្ថាប័ន ដោយធានាការអនុវត្តដោយរលូន និងស៊ីសង្វាក់គ្នា ចាប់ពីការរចនាគោលនយោបាយរហូតដល់ការអនុវត្ត ដោយកាត់បន្ថយការពន្យារពេលក្នុងការអនុវត្ត។ ទាំងនេះគឺជាការច្នៃប្រឌិតគួរឱ្យកត់សម្គាល់ ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយ ក្នុងការប្រែចក្ខុវិស័យយុទ្ធសាស្ត្រទៅជាសកម្មភាពជាក់ស្តែង"។

ជាមួយនឹងឆន្ទៈ និងការត្រិះរិះលោតផ្លោះរបស់បក្ស ជំនឿជាក់ និងការប្តេជ្ញាចិត្តរបស់ប្រជាជន រួមជាមួយមូលដ្ឋានគ្រឹះ គឺឋានៈ និងសមិទ្ធផលរបស់ប្រទេសជាតិ បន្ទាប់ពីរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី សេចក្តីប្រាថ្នាខួបមួយរយឆ្នាំរបស់ប្រទេសវៀតណាមកំពុងមានឱកាសធំធេង ជាងពេលណាៗទាំងអស់ឲ្យក្លាយជាការពិត។ មហាសន្និបាតជាតិលើកទី ១៤ របស់បក្ស គឺជា “ជើងទ្រ”  ដើម្បីបំពេញសេចក្តីប្រាថ្នាទាំងនោះ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

សារព័ត៌មានអន្តរជាតិបន្តវាយតម្លៃជាវិជ្ជមានលើមហាសន្និបាតជាតិលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម

សារព័ត៌មានអន្តរជាតិបន្តវាយតម្លៃជាវិជ្ជមានលើមហាសន្និបាតជាតិលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម

មហាសន្និបាតជាតិលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ គឺជាប្រធានបទ ទាក់ទាញការយកចិត្តទុកដាក់ របស់ប្រព័ន្ធផ្សព្វ ផ្សាយអន្តរជាតិដូចជា អាពេ, អេហ្វភី, រ៉យទ័រ កាសែតញូវយ៉កថែមស៍ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ… ជាមួយនឹងការវាយតម្លៃប្រកបដោយលក្ខណៈស្ថាបនា និងវិជ្ជមាន។

Top