• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងលោកនាយឧត្តមសេនីយ To Lam ជាប្រធានរដ្ឋ

នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៧ នីតិកាលទី ១៥ រដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋដោយការបោះឆ្នោតសម្ងាត់។
លោកប្រធានរដ្ឋ To Lam អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែង។ (រូបថត៖ VOV)

ជាលទ្ធផល លោក To Lam សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល សមាជិករដ្ឋសភានីតិកាលទី១៥ ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ សម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦។ សេចក្ដីសម្រេចចិត្តអំពីការបោះឆ្នោតជ្រើសតាំង លោក To Lam ឲ្យកាន់តំណែងនេះ ក៏ត្រូវបានអង្គប្រជុំបោះឆ្នោតអនុម័តដោយទទួល បានសម្លេងគាំទ្រពីសមាជិករដ្ឋសភាដែលមានវត្តមានចំនួន ៤៧២/៤៧៣ រូប (ស្មើនឹង ៩៦,៩២% នៃចំនួនសមាជិករដ្ឋសភាសរុប)។

ក្នុងសុន្ទរកថាចូលកាន់តំណែងនៅចំពោះមុខរដ្ឋសភា លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា៖ ដោយយល់ដឹងយ៉ាងច្បាស់អំពីទំនួលខុសត្រូវដ៏ធំធេងនៅចំពោះមុខបក្ស រដ្ឋ និងប្រជាជន ខ្ញុំសូមសន្យាថា នឹងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់និងពេញលេញនូវភារកិច្ច និង សមត្ថកិច្ចរបស់ប្រធានរដ្ឋដែលត្រូវបានប្រគល់ជូន។ អនុវត្តន៍យ៉ាងសកម្មនូវកិច្ចការផ្ទៃ ក្នុង កិច្ចការបរទេស ការពារជាតិ និងសន្តិសុខរបស់ប្រទេសជាតិ រួមជាមួយបក្សទាំង មូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងអង្គការនានាក្នុងប្រព័ន្ធនយោបាយ ពង្រីក នៅកម្រិតខ្ពស់បំផុតនូវស្មារតីនៃភាពម្ចាស់ការ ខ្លួនទីពឹងខ្លួន និងមោទនភាពជាតិ ខិតខំ ប្រឹងប្រែងអនុវត្តន៍ឱ្យបានជោគជ័យនូវគ្រប់គោលជំហរ និងគោលមាគ៌ារបស់បក្ស

លោកនាយឧត្តមសេនីយ To Lam ប្រសូត្រនៅឆ្នាំ ១៩៥៧ នៅឃុំ Nghia Tru ស្រុក Van Giang ខេត្ត Hung Yen។ លោកជាសាស្រ្តាចារ្យនិងបណ្ឌិតផ្នែកច្បាប់។ លោកជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១១ ១២ និង ១៣; សមាជិក នៃការិយាល័យនយោបាយនីតិកាលទី ១២ ១៣ និងជាសមាជិករដ្ឋសភានីតិកាលទី១៤ និង ១៥។

ចាប់ពីខែមេសា ឆ្នាំ ២០១៦ មក លោកជាសមាជិកការិយាល័យនយោបាយ (នីតិកាលទី ១២ និង ១៣); សមាជិកក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ; រដ្ឋមន្ត្រី ក្រសួងនគរបាល; សមាជិករដ្ឋសភានីតិកាលទី១៤ និង១៥; អនុប្រធានគណៈកម្មា ធិការមជ្ឈិមដឹកនាំការបង្ការទប់ស្កាត់អំពើពុករលួយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

ទាក់ទងនឹងគោលដៅជាក់លាក់ នៅឆ្នាំ២០២៥ ខិតខំទទួលភ្ញៀវអន្តរជាតិពី ២៥ ទៅ ២៨លាននាក់ ហើយនៅឆ្នាំ២០៣០ ទទួលភ្ញៀវអន្តរជាតិ ៣៥លាននាក់។ វៀតណាមឆ្ពោះទៅការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពដោយផ្សាភ្ជាប់នឹងការការពារបរិស្ថាន; ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុ។

Top