• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនជាមួយតួនាទីបង្កើតអនាគតនៃតំបន់

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅបណ្ឌិតសភាការទូត ទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បានរៀបចំ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"។ នេះគឺជាសកម្មភាពបើកឆាក ក្នុងក្របខ័ណ្ឌ “វេទិកាអនាគតអាស៊ានឆ្នាំ ២០២៤” (AFF ២០២៤) ដែលរៀបចំឡើងដោយវៀតណាម នាថ្ងៃទី ២៣ មេសា នៅទីក្រុងហាណូយ។

ដោយប្រធានបទ យុវជនអាស៊ាន - អនាគតអាស៊ាន៖ តួនាទីរបស់យុវជនក្នុងការបង្កើតអនាគតរបស់អាស៊ាន វេទិកានេះបានប្រព្រឹត្តទៅតាមទម្រង់អនឡាញផងនិងទល់មុខគ្នាផង។ ចូលរួមកិច្ចសន្ទនានេះ ក្រៅពីអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ក៏មានវត្តមានឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាននៅទីក្រុងហាណូយ; ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកយុវជន លោក Felipe Paullier; លេខាគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Nguyen Tuong Lam ; បវរកញ្ញា Nguyen Thuc Thuy Tien គំរូវ័យក្មេងឆ្នើមឆ្នាំ ២០២១ និងតំណាងយុវជនអាស៊ានជាច្រើនរូប។

នៅក្នុងវេទិកានេះ លេខាគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Nguyen Tuong Lam អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាមបានអះអាងថា៖ នេះជាឱកាសដ៏ល្អសម្រាប់យុវជនអាស៊ានក្នុងការចែករំលែកការយកចិត្តទុកដាក់ ទស្សនៈ និងមតិយោបល់របស់ខ្លួនក្នុងការរៀបចំយុទ្ធសាស្ត្រ និងគោលនយោបាយឆ្ពោះទៅរកកំណើននិងការអភិវឌ្ឍន៍អាស៊ាននាពេលអនាគត។ យុវជនអាស៊ាន គឺជាអ្នកដឹកនាំ ជាអ្នកបង្កើតអនាគតអាស៊ានប្រកបដោយសន្តិភាព ស្ថិរភាព និរន្តរភាព និងវិបុលភាព។ សំឡេងនៃសេចក្តីប្រាថ្នា និងគំនិតរបស់យុវជនត្រូវការផ្ទាល់ស្តាប់ ទទួលស្គាល់ និងដាក់បញ្ចូលទៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់មេដឹកនាំអាស៊ាន

ក្នុងរយៈពេលជិត ៣ ម៉ោង ប្រតិភូយុវជនមកពីបណ្តាប្រទេសអាស៊ានបានរួមមតិជាច្រើន អំពីវិធីលើកកម្ពស់តួនាទីសកម្ម និងគំនិតច្នៃប្រឌិតរបស់យុវជនក្នុងការចូលរួមដោះស្រាយបញ្ហាសង្គមរបស់ប្រទេស និងតំបន់; ស្នើឡើងគំនិតអំពីគោលនយោបាយពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់យុវជន និងប្រជាជនអាស៊ាន; ចែករំលែកបទពិសោធន៍ក្នុងការកសាង និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍យុវជន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top