• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម៖ អ្នកជំនាញចិនវាយតម្លៃពីយថាទស្សន៍អភិវឌ្ឍន៍របស់វៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យសំខាន់ពិសេស ហើយបើកដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានលក្ខណៈ "ទម្លុះទម្លាយយុទ្ធសាស្ត្រ" ក្នុងនោះ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងកំណែទម្រង់ស្ថាប័ន ដើរតួនាទីជាគន្លឹះ។

លោកសាស្ត្រាចារ្យ Qu Qiang ចាត់ទុកថា វៀតណាមមានសមត្ថភាពពេញលេញក្នុងការសម្រេចបានគោលដៅកំណើន ១០% នាពេលអនាគត។ (រូបថត៖ VNA)

នោះគឺជាការវាយតម្លៃរបស់លោកសាស្ត្រាចារ្យ Qu Qiang ដែលធ្វើការនៅសាកលវិទ្យាល័យជនជាតិមជ្ឈិមចិន និងក៏ជាអ្នកជំនាញអត្ថាធិប្បាយរបស់បណ្តាញ​ទូរទស្សន៍សកលចិនផងដែរ។

យោងតាមលោកសាស្ត្រាចារ្យ Qu Qiang ទិសដៅអភិវឌ្ឍន៍ដែលប្រទេស​វៀតណាមបានបង្កើតឡើងបន្ទាប់ពីមហាសន្និបាតលើកទី១៣ ដោយ​យក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករចម្បង គឺសមស្របនឹងនិន្នាការទូទៅរបស់ពិភពលោក ហើយច្បាមជាប់ជាមួយ​នឹងលក្ខខណ្ឌជាក់ស្តែងរបស់វៀតណាម។ ទាក់ទងនឹងគោលដៅកំណើនខ្ពស់ដែលត្រូវបានពិភាក្សាមុនពេលប្រារព្ធមហាសន្និបាតលើកទី១៤ លោកសាស្ត្រាចារ្យរូបនេះ បានចាត់ទុកថា គោលដៅកំណើនប្រហែល ១០% ពិតជាមានមហិច្ឆតាខ្លាំងក្លា ប៉ុន្តែមិនមែនគ្មានមូលដ្ឋាននោះទេ។ លោកសាស្ត្រាចារ្យ Qu Qiang បានសម្តែងជំនឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត​វៀតណាម នឹងជាមហាសន្និបាតដែលមានអត្ថន័យដ៏ពិសេស ដោយកំណត់រូបរាងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាមសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ មិន​ត្រឹមតែជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីកសាយភាយជាវិជ្ជមានដល់តំបន់ និងពិភពលោកក្នុងបរិបទដ៏ប្រែប្រួលបច្ចុប្បន្នទៀតផង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ចិន យល់ព្រមស្តារទំនាក់ទំនងឡើងវិញ

កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ចិន យល់ព្រមស្តារទំនាក់ទំនងឡើងវិញ

នាថ្ងៃទី ៥ ខែមករា នៅទីក្រុង ប៉េកាំង ប្រទេសចិន ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ជេម្យុង (Lee Jae Myung)។

Top