ព័ត៌មាន មហាសន្និបាតលើកទី ១៤ របស់បក្ស បានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមករា នៅរដ្ឋធានីហាណូយ 19/01/2026 ដោយមានបាវចនាថា "សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - ទម្លុះទម្លាយ - អភិវឌ្ឍន៍" មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦។ រដ្ឋធានី ហាណូយ ត្រូវបានតុបតែងលម្អដោយទង់ជាតិ និងផ្កា ដើម្បីអបអរសាទរសមាជទូទាំងប្រទេសលើកទី ១៤ របស់បក្ស។ រូបថត៖ VNP មហាសន្និបាតមានប្រធានបទ "ក្រោមទង់ដ៏រុងរឿងរបស់បក្ស រួមកម្លាំងកាយចិត្តអនុវត្តន៍ប្រកបដោយជោគជ័យ គោលដៅអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០៣០; ខ្លួនទីពឹងខ្លួន ជឿជាក់លើខ្លួនឯង ដើម្បីឈានទៅមុខយ៉ាងខ្លាំងក្លាក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ ដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ សុភមង្គល និងបោះជំហានយ៉ាងរឹងមាំឈានឡើងសង្គមនិយម"។ អញ្ជើញចូលរួមមហាសន្និបាត មានប្រតិភូចំនួន ១.៥៨៦នាក់ ដែលតំណាងឱ្យបក្ខជនជាង ៥,៦លាននាក់នៃបក្សកុម្មុយនិស្តវៀតណាម។មហាសន្និបាតលើកទី ១៤ នឹងធ្វើការពិភាក្សា អនុម័តលើឯកសារសំខាន់ៗ រួមមាន៖ របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៣ នៅមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស; របាយការណ៍បូកសរុបបញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនលើបុព្វហេតុផ្លាស់ប្ដូរថ្មីតាមទិសដៅសង្គមនិយមនៅវៀតណាម ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក; របាយការណ៍បូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តន៍លក្ខន្តិកៈបក្ស (២០១១-២០២៥) និងសំណើ ទិសដៅសម្រាប់ការបំពេញបន្ថែម និងធ្វើវិសោធនកម្មលក្ខន្តិកៈបក្ស; របាយការណ៍ពិនិត្យឡើងវិញនូវការដឹកនាំ និងការណែនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣។ យោងតាមរបៀបវារៈនៃមហាសន្និបាត នាព្រឹកថ្ងៃទី ១៩ ខែមករា បន្ទាប់ពីដាក់កម្រងផ្កា ចូលវិមានតម្កល់សព គោរពវិញ្ញាណក្ខន្ទលោកប្រធាន ហូជីមិញ និងអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ទវីរយុទ្ធជនពលី (ទីក្រុងហាណូយ) បណ្ដាប្រតិភូបានទៅកាន់មជ្ឈមណ្ឌលសន្និបាតជាតិ (ទីក្រុងហាណូយ) ដើម្បីចូលរួមសម័យប្រជុំត្រៀម។នៅព្រឹកថ្ងៃទី ២០ ខែមករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងបើកនៅទីក្រុងហាណូយ៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដោយមានបាវចនាថា "សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - ទម្លុះទម្លាយ - អភិវឌ្ឍន៍" មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦។ រដ្ឋធានី ហាណូយ ត្រូវបានតុបតែងលម្អដោយទង់ជាតិ និងផ្កា ដើម្បីអបអរសាទរសមាជទូទាំងប្រទេសលើកទី ១៤ របស់បក្ស។ រូបថត៖ VNP មហាសន្និបាតមានប្រធានបទ "ក្រោមទង់ដ៏រុងរឿងរបស់បក្ស រួមកម្លាំងកាយចិត្តអនុវត្តន៍ប្រកបដោយជោគជ័យ គោលដៅអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០៣០; ខ្លួនទីពឹងខ្លួន ជឿជាក់លើខ្លួនឯង ដើម្បីឈានទៅមុខយ៉ាងខ្លាំងក្លាក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ ដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ សុភមង្គល និងបោះជំហានយ៉ាងរឹងមាំឈានឡើងសង្គមនិយម"។ អញ្ជើញចូលរួមមហាសន្និបាត មានប្រតិភូចំនួន ១.៥៨៦នាក់ ដែលតំណាងឱ្យបក្ខជនជាង ៥,៦លាននាក់នៃបក្សកុម្មុយនិស្តវៀតណាម។មហាសន្និបាតលើកទី ១៤ នឹងធ្វើការពិភាក្សា អនុម័តលើឯកសារសំខាន់ៗ រួមមាន៖ របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៣ នៅមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស; របាយការណ៍បូកសរុបបញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនលើបុព្វហេតុផ្លាស់ប្ដូរថ្មីតាមទិសដៅសង្គមនិយមនៅវៀតណាម ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក; របាយការណ៍បូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តន៍លក្ខន្តិកៈបក្ស (២០១១-២០២៥) និងសំណើ ទិសដៅសម្រាប់ការបំពេញបន្ថែម និងធ្វើវិសោធនកម្មលក្ខន្តិកៈបក្ស; របាយការណ៍ពិនិត្យឡើងវិញនូវការដឹកនាំ និងការណែនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣។ យោងតាមរបៀបវារៈនៃមហាសន្និបាត នាព្រឹកថ្ងៃទី ១៩ ខែមករា បន្ទាប់ពីដាក់កម្រងផ្កា ចូលវិមានតម្កល់សព គោរពវិញ្ញាណក្ខន្ទលោកប្រធាន ហូជីមិញ និងអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ទវីរយុទ្ធជនពលី (ទីក្រុងហាណូយ) បណ្ដាប្រតិភូបានទៅកាន់មជ្ឈមណ្ឌលសន្និបាតជាតិ (ទីក្រុងហាណូយ) ដើម្បីចូលរួមសម័យប្រជុំត្រៀម។នៅព្រឹកថ្ងៃទី ២០ ខែមករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងបើកនៅទីក្រុងហាណូយ៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម03/03/2026ព័ត៌មាននារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។ ខេត្តក្វាងនិញ ត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោតសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់03/03/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ស្នើឲ្យពន្លឿនថែមទៀតនូវវឌ្ឍនភាពនៃគម្រោងនិងសំណងសំខាន់ៗក្នុងវិស័យផ្លូវដែក03/03/2026ព័ត៌មានក្រុមហ៊ុនវៀតតែលឧទ្ទេសនាមផលិតផលបច្ចេកវិទ្យាវៀតណាមនៅឯពិព័រណ៍ទូរស័ព្ទចល័តធំជាងគេបំផុតរបស់ពិភពលោក03/03/2026ព័ត៌មានសម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៦ នឹងបើកនាថ្ងៃទី៦ ខែមេសា03/03/2026ព័ត៌មានប្រធានរដ្ឋសភាលោក ត្រឹនថាញ់ មិន អញ្ជើញចូលរួមសន្និសីទជួបប្រាស្រ័យអ្នកបោះឆ្នោតជាមួយបេក្ខជនសមាជិកសភានីតិកាលទី១៦03/03/2026ព័ត៌មានលោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស02/03/2026ព័ត៌មាន អត្ថបទផ្សេងទៀត