• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតបក្សលើកទី ១៤៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន លើកច្បាស់ពីគោលដៅកំណើនរបស់វៀតណាម

នាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានចុះផ្សាយអទ្ថបទជាច្រើនអំពីពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម ដោយសង្កត់ធ្ងន់លើអត្ថន័យនយោបាយនៃព្រឹត្តិការណ៍នេះ និងគោលដៅសេដ្ឋកិច្ចក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
រូបថតអេក្រង់៖ ទីភ្នាក់ងារសារព័ត៌មាន Kyodo (ជប៉ុន) ផ្សាយរំលេចអំពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

អត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មាន Kyodo បានវាយតម្លៃថា វៀតណាមយកចិត្តទុកដាក់លើការកំណត់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយការទូតគ្រប់ជ្រុងជ្រោយ។

កាសែត Nikkei បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី ១៤ កំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់វៀតណាមយ៉ាងហោចណាស់ ១០% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តវៀតណាមនៅឆ្នាំ ២០៣០។ អត្ថបទក៏បានចាត់ទុកថា រយៈពេល ៥ ឆ្នាំខាងមុខនឹងមានសារៈសំខាន់បំផុតសម្រាប់វៀតណាមក្នុងការចូលរួម ជួរប្រទេសអភិវឌ្ឍន៍ នាពេលអនាគត។

កាសែត Mainichi បានបញ្ជាក់ច្បាស់ពីគោលដៅរបស់វៀតណាមរហូតដល់ឆ្នាំ ២០៤៥ គឺក្លាយជាប្រទេសអភិវឌ្ឍន៍មានប្រាក់ចំណូលខ្ពស់។ យោងតាមអត្ថបទនេះ នេះគឺជាគោលដៅដែលពោពេញទៅដោយបញ្ហាសាកល្បង ប៉ុន្តែអគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា នឹងមានការកែទម្រង់ជាមូលដ្ឋានលើគំរូកំណើនសេដ្ឋកិច្ច។

ទាក់ទងនឹងគោលដៅកំណើនរបស់វៀតណាមដែរ កាសែត Sankei បានវិភាគថា វៀតណាមកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនង៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានធ្វើកិច្ចពិភាក្សាលើឯកសារនៃមហាសន្និបាត ក្រោមអធិបតីភាពរបស់លោកប្រធានរដ្ឋ លឿង គឿង។

Top