រំលឹកដល់របរសិប្បកម្មប្រពៃណី នៅលើដែនដីខេត្តប៊ិញយឿង (Binh Duong) មិនអាចណា មិននិយាយដល់ភូមិរបរគំនូរខ្មុកម្រក្សណ៍តឿងប៊ិញហ៊ិប (Tuong Binh Hiep) នៅសង្កាត់តឿងប៊ិញហ៊ិប (T
រំលឹកដល់របរសិប្បកម្មប្រពៃណី នៅលើដែនដីខេត្តប៊ិញយឿង (Binh Duong) មិនអាចណា មិននិយាយដល់ភូមិរបរគំនូរខ្មុកម្រក្សណ៍តឿងប៊ិញហ៊ិប (Tuong Binh Hiep) នៅសង្កាត់តឿងប៊ិញហ៊ិប (Tuong Binh Hiep) ទីក្រុងធូយ៉ូវម៉ូក (Thu Dau Mot)។ នេះជាភូមិរបរប្រពៃណីដែលមានអាយុកាលរាប់រយឆ្នាំ បានស្នងបន្តវេនឆ្លងកាត់ជាច្រើនជំនាន់មកហើយ។
ជាច្រើនសតវត្សរ៍មកនេះ ភូមិគំនូរខ្មុកម្រក្សណ៍ តឿងប៊ិញហ៊ិប (Tuong Binh Hiep) នៅខេត្តប៊ិញយឿង (Binh Duong) បានល្បីឈ្មោះទូទាំងប្រទេស និងជាប្រភពនៃវិស័យគំនូរខ្មុកម្រក្សណ៍សិល្បៈ។
មុខរបរគំនូរខ្មុកម្រក្សណ៍ បានអ្នកស្រុកភូមិភាគខាងជើង និង ភូមិភាគកណ្តាល ជាអ្នកនាំមកដល់ដែនដីនេះ នៅចុងសតវត្សរ៍ទី១៧។ ពីដំបូង កាលដែលឈានជើងដល់តំបន់ដីថ្មីរហោស្ថាន បង្កើតជីវភាពថ្មី អ្នកដែលចំណាកស្រុកកំណើត ចេះតែរលឹកងំក្នុងចិត្តនូវរូបភាពជនបទស្រុកកំណើតខ្លួន។ ហេតុនេះ ពួកគាត់បានកំណត់ត្រារូបភាពស្រុកកំណើត តាមរយៈផ្ទាំងគំនូរ ដើម្បីរំសាយបានទុក្ខកង្វល់នឹកស្រុកមួយចំណែកណា។ គួបផ្សំនឹងតម្លៃវប្បធម៌មូលដ្ឋាន ពេលអញ្ជើញមកដល់ទីនេះរស់នៅ ជាងគំនូរខ្មុកម្រក្សណ៍ បានបង្កើតស្នាដៃ បែបរចនាបថពិសេសដោយឡែកមួយ នោះគឺគំនូរខ្មុកម្រក្សណ៍តឿងប៊ីញហិប (Tuong Binh Hiep)។
ដើម្បីបង្កើតបានស្នាដៃគំនូរខ្មុកម្រក្សណ៍មួយ គឺត្រូវការបទដ្ឋានមួយដែលទាមទារការបទពិសោធន៍ជាច្រើនរបស់ជាងគំនូរ។ យោងតាមស្នាដៃនីមួយៗ នឹងមានស្នូលដែលបានបង្កើតដោយវត្ថុធាតុផ្សេងៗគ្នា ដូចជាឈើសម្រាប់ធ្វើតុ ទូ ថូផ្កា ឈើឧស្សាហកម្មសម្រាប់ធ្វើគំនូរ ប្រអប់ កុលាលភាជន៍សម្រាប់ធ្វើថូផ្កា និងរូបសំណាក សំពត់ឬក្រដាសសម្រាប់ធ្វើស្នូលឱ្យស្នាដៃ ដែលស្រាល ស្តើងដូចជាចាន ទៀប ថូផ្កា។ ដោយសារជាប្រភេទគំនូរពិសេសដោយឡែក គំនូរខ្មុកម្រក្សណ៍អាចបែងចែកចេញជាច្រើនប្រភេទផ្សេងៗគ្នាដូចជា គំនូរខ្មុកម្រក្សណ៍លឹប គំនូរខ្មុកម្រក្សណ៍លយ គំនូរខ្មុកម្រក្សណ៍រាបស្មើរ គំនូរទឹកប្រាក់ គំនូរខ្មុកម្រក្សណ៍ដាំសម្បកខ្យង សម្បកពងមាន់ និងគំនូរខ្មុកម្រក្សណ៍ចម្លាក់។ល។
បន្ទាប់ពីដំណាក់កាលរលាស់សំពត់ តាមធម្មតាជាងត្រូវឆ្លងកាត់ដំណាក់កាល៥ គឺលាបធ្វើឱ្យរលើប លាបថ្នាំទ្រនាប់ ។ល។ លាបពណ៌ អាចលាបពី១៦ទៅដល់៣០ស្រទាប់ យោងតាមស្នាដៃនីមួយ ខ្នាតធំ ខ្នាតតូច ដាំសម្បកខ្យង សម្បកពង ទឹកមាស ទឹកប្រាក់ ឬគ្រឿងសិប្បកម្មមួយជាក់លាក់។ ប្រសិនបើសម័យមុន ជាងត្រូវដុសខាត់ស្រទាប់នីមួយ បច្ចុប្បន្ននេះពួកគាត់បានកែតម្រូវ គ្រាន់តែដុសខាត់មួយលើក បន្ទាប់ពីធ្វើសម្រេចដំណាក់កាលនីមួយៗ សំចៃបានកម្លាំងកាយនិងពេលវេលាយ៉ាងច្រើន តែអាចធានាបានសំណូមពរបច្ចេកទេស។
ដើម្បីបង្កើតបានស្នាដៃគំនូរខ្មុកម្រក្សណ៍ តាមបែបប្រពៃណី ត្រូវឆ្លងកាត់២៥ដំណាក់កាលយ៉ាងតឹងរឹង ទាមទារទាំងកម្លាំងកាយ និងពេលវេលាយ៉ាងច្រើន។ មានដំណាក់កាលខ្លះត្រូវធ្វើទៅវិញទៅមករហូតដល់៦លើក ទើបសម្រេចបានតាមសំណូមពរដូចជាដំណាក់កាលហម និងលាបពណ៌ទ្រនាប់។ ដោយឡែកដំណាក់កាលលាបពណ៌នៃស្នាដៃនីមួយ ត្រូវចំណាយពេលធ្វើពី៣ទៅដល់៦ខែ ទើបធានាបានគុណភាព។
សម្រស់លក្ខណៈប្រពៃណីនៃគំនូរខ្មុកម្រក្សណ៍ តឿងប៊ិញហ៊ិប (Tuong Binh Hiep) នៅ រក្សាបានភាពប្រណីតពីជំនាន់មួយទៅជំនាន់មួយ។ ស្នាដៃនីមួយៗ សុទ្ធតែរំលេចបានភាពប្រណីត ស្អាត រួចចាក់មន្ទិល បង្កប់លើស្នាមគំនូស ស្នាមដុសខាត់។
គ្រឿងប្រើប្រាស់ខ្មុកម្រ័ក្សណ៍ បានភ្ញៀវទេសចរពេញនិយមប្រើ ដោយសារមានកម្រិតប្រណីតភាពខ្ពស់។
ឆ្លងកាត់ភាពរុងរឿង និងថមថយនៃប្រវត្តិសាស្រ្ត គំនូរខ្មុកម្រក្សណ៍តឿងប៊ិញហ៊ិប (Tuong Binh Hiep) នៅតែផ្សារភ្ជាប់លក្ខណៈវប្បធម៌ប្រពៃណី ដែលពោរពេញដោយអត្តសញ្ញាណជាតិ។ ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃគំនូរខ្មុកម្រក្សណ៍តឿងប៊ិញហ៊ិប (Tuong Binh Hiep) នៅប៉ុន្មានឆ្នាំថ្មីៗនេះ មិនត្រឹមតែជាក្តីមោទននៃភូមិរបរប៉ុណ្ណោះទេ នៅទាំងជាបេតិកភណ្ឌវប្បធម៌ គួរយកចិត្តទុកដាក់របស់ជាតិទាំងមូល៕
អត្ថបទនិងរូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង
អត្ថបទនិងរូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង