សក្តានុពលមូលដ្ឋាន

ភូមិតឿងប៊ិញហ៊ិប (Tuong Binh Hiep) - ប្រភពនៃមុខរបរគំនូរខ្មុកម្រក្សណ៍ខេត្តប៊ិញយឿង (Binh Duong)

រំលឹក​ដល់​របរ​សិប្បកម្ម​ប្រពៃណី ​នៅលើដែន​​ដី​ខេត្ត​​ប៊ិញ​យឿង​ (Binh Duong) ​មិនអាចណា​ ​មិននិយាយដល់​ភូមិ​របរ​គំនូរខ្មុក​ម្រក្សណ៍​​​តឿង​​ប៊ិញ​ហ៊ិប​ (Tuong Binh Hiep) ​ នៅសង្កាត់​តឿង​​ប៊ិញ​ហ៊ិប​ (T

រំលឹក​ដល់​របរ​សិប្បកម្ម​ប្រពៃណី ​នៅលើដែន​​ដី​ខេត្ត​​ប៊ិញ​យឿង​ (Binh Duong) ​មិនអាចណា​ ​មិននិយាយដល់​ភូមិ​របរ​គំនូរខ្មុក​ម្រក្សណ៍​​​តឿង​​ប៊ិញ​ហ៊ិប​ (Tuong Binh Hiep) ​នៅសង្កាត់​តឿង​​ប៊ិញ​ហ៊ិប​ (Tuong Binh Hiep) ទីក្រុង​ធូយ៉ូវ​ម៉ូក (Thu Dau Mot)​​។ នេះ​ជា​ភូមិ​របរប្រពៃណី​ដែល​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​ បាន​ស្នងបន្តវេន​ឆ្លងកាត់​ជាច្រើន​ជំនាន់មកហើយ​។​​

ជា​ច្រើន​សតវត្សរ៍​មកនេះ ភូមិ​គំនូរ​ខ្មុក​ម្រក្សណ៍​ តឿង​​ប៊ិញ​ហ៊ិប​ (Tuong Binh Hiep)  នៅ​ខេត្ត​ប៊ិញ​យឿង​ (Binh Duong) ​ បាន​​ល្បី​ឈ្មោះ​ទូទាំងប្រទេស​ និង​ជា​ប្រភព​​នៃ​វិស័យ​គំនូរខ្មុកម្រក្សណ៍​​សិល្បៈ​។

មុខ​រ​បរ​គំនូរ​ខ្មុកម្រក្សណ៍ បាន​​អ្នកស្រុក​ភូមិ​ភាគខាងជើង​ និង ​ភូមិ​ភាគ​កណ្តាល​ ជាអ្នក​នាំ​មកដល់​ដែន​ដី​នេះ នៅ​ចុង​សតវត្សរ៍​ទី​១៧។ ពីដំបូង កាលដែល​ឈាន​ជើង​ដល់​តំបន់ដី​ថ្មី​រហោស្ថាន​ បង្កើត​ជីវភាព​ថ្មី អ្នកដែលចំណាក​ស្រុក​កំណើត​ ចេះតែ​​​រលឹក​ងំ​ក្នុង​ចិត្តនូវ​​រូប​ភាព​ជនបទ​ស្រុក​កំណើត​ខ្លួន​​។ ហេតុនេះ​ ពួកគាត់​បាន​កំណត់​ត្រា​រូបភាព​ស្រុក​កំណើត​ តាម​រយៈ​ផ្ទាំង​គំនូរ​ ដើម្បី​រំសាយ​បាន​ទុក្ខកង្វល់នឹក​ស្រុក​​​មួយចំណែក​ណា​​។ គួបផ្សំនឹង​តម្លៃវប្បធម៌​មូលដ្ឋាន​ ពេល​អញ្ជើញ​មកដល់​ទី​នេះ​រស់នៅ​ ជាងគំនូរខ្មុក​ម្រក្សណ៍​ បាន​បង្កើត​ស្នាដៃ​​ បែប​រចនាបថ​ពិសេសដោយ​ឡែក​មួយ នោះគឺ​គំនូរ​ខ្មុក​ម្រក្សណ៍តឿង​​​ប៊ីញ​ហិប (Tuong Binh Hiep)​។

ដើម្បី​បង្កើត​បាន​ស្នាដៃ​គំនូរខ្មុកម្រក្សណ៍​​មួយ​ គឺត្រូវការ​បទដ្ឋានមួយ​ដែល​ទាមទារ​ការ​​បទ​ពិសោធន៍ជា​​ច្រើន​របស់​​​ជាង​គំនូរ​។ យោង​តាម​ស្នាដៃ​នីមួយ​ៗ នឹង​មានស្នូល​​​ដែលបាន​បង្កើតដោយ​វត្ថុធាតុ​ផ្សេងៗគ្នា​ ដូចជា​ឈើ​សម្រាប់​ធ្វើ​តុ ទូ​ ថូផ្កា​ ឈើ​ឧស្សាហកម្ម​​សម្រាប់​ធ្វើ​គំនូរ​ ប្រអប់ កុលាលភាជន៍​សម្រាប់​ធ្វើ​ថូផ្កា និង​រូបសំណាក សំពត់​ឬក្រដាស​សម្រាប់​ធ្វើ​ស្នូល​ឱ្យ​ស្នាដៃ​ ដែល​ស្រាល​ ស្តើង​ដូច​ជា​ចាន ទៀប​ ថូផ្កា​។ ដោយ​សារ​ជា​ប្រភេ​ទគំនូរ​ពិសេស​ដោយ​ឡែក​ គំនូរ​ខ្មុក​ម្រក្សណ៍​​អាច​បែង​ចែកចេញ​​ជាច្រើន​ប្រភេទ​ផ្សេង​ៗគ្នា​ដូចជា​ គំនូរខ្មុក​ម្រក្សណ៍​​លឹប​ គំនូរ​ខ្មុក​ម្រក្សណ៍​​​លយ​ គំនូរ​ខ្មុក​ម្រក្សណ៍​​​រាបស្មើរ​ គំនូរទឹក​​ប្រាក់​ គំនូរខ្មុក​ម្រក្សណ៍​​​ដាំ​សម្បក​ខ្យង​ សម្បក​ពងមាន់ និង​គំនូរខ្មុក​ម្រក្សណ៍​​​ចម្លាក់​។ល។​

បន្ទាប់​ពី​ដំណាក់កាលរលាស់​​សំពត់​ តាម​ធម្មតា​ជាង​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​៥​ គឺ​លាប​ធ្វើ​ឱ្យ​រលើប​ លាបថ្នាំ​ទ្រនាប់ ។ល។ ​លាបពណ៌ ​អាច​លាប​ពី​១៦​ទៅ​ដល់​៣០​ស្រទាប់​ យោង​តាម​ស្នាដៃ​នីមួយ​​ ​ខ្នាត​ធំ​ ខ្នាតតូច​ ដាំ​សម្បក​ខ្យង​ សម្បក​ពង​ ទឹក​មាស​ ទឹក​ប្រាក់ ឬ​គ្រឿង​សិប្បកម្ម​មួយ​ជាក់លាក់។​ ប្រសិនបើសម័យ​មុន​​ ជាង​ត្រូវ​ដុសខាត់​​ស្រទាប់​នីមួយ​ បច្ចុប្បន្ននេះ​​ពួកគាត់​បាន​កែតម្រូវ​​ គ្រាន់តែ​ដុស​ខាត់​មួយ​លើក​ បន្ទាប់ពី​​ធ្វើ​សម្រេច​ដំណាក់កាល​នីមួយ​ៗ​ សំចៃ​បាន​កម្លាំងកាយ​និង​ពេល​វេលា​យ៉ាង​ច្រើន​ តែ​អាច​ធានាបាន​សំណូមពរ​បច្ចេកទេស​។​

ដើម្បី​បង្កើត​បាន​ស្នាដៃ​គំនូរខ្មុកម្រក្សណ៍​ ​ តាមបែបប្រពៃណី​ ត្រូវ​ឆ្លងកាត់​២៥ដំណាក់កាល​​យ៉ាង​តឹង​រឹង​​ ទាមទារ​ទាំង​កម្លាំង​កាយ ​និង​​ពេល​វេលាយ៉ាង​ច្រើន​។​ មាន​ដំណាក់​កាល​​ខ្លះ​​ត្រូវ​ធ្វើទៅ​វិញ​ទៅ​មក​រហូតដល់​៦​លើក ​ទើប​​សម្រេច​បាន​​​​តាម​សំណូម​ពរ​ដូច​ជា​​​ដំណាក់កាល​​​ហម​ និង​លាបពណ៌ទ្រនាប់​។​ ដោយ​ឡែក​​ដំណាក់កាល​លាបពណ៌​នៃ​ស្នាដៃ​នីមួយ​ ត្រូវ​ចំណាយ​ពេល​​ធ្វើ​ពី​៣​​ទៅ​ដល់​៦​ខែ​ ទើប​​ធានាបាន​គុណភាព​។​

សម្រស់​លក្ខណៈ​ប្រពៃណី​នៃ​​គំនូរខ្មុក​ម្រក្សណ៍​ ​តឿង​ប៊ិញ​ហ៊ិប​ (Tuong Binh Hiep) ​នៅ​ ​​រក្សាបាន​​ភាព​ប្រណីត​ពី​​ជំនាន់មួយ​​ទៅ​ជំនាន់មួយ​​។ ស្នាដៃ​នីមួយៗ ​សុទ្ធតែ​រំលេច​បាន​ភាព​​ប្រណីត​ ស្អាត​ រួច​ចាក់​មន្ទិល បង្កប់​លើ​​​ស្នាម​គំនូស​​ ស្នាមដុសខាត់​​។​

គ្រឿង​ប្រើប្រាស់​ខ្មុកម្រ័ក្សណ៍​ បាន​ភ្ញៀវ​ទេសចរ​ពេញ​និយម​ប្រើ​ ដោយសារ​មាន​កម្រិត​ប្រណីត​ភាពខ្ពស់​។

ឆ្លងកាត់​ភាព​រុង​រឿង​ និង​ថមថយ​នៃប្រវត្តិសាស្រ្ត​ គំនូរ​ខ្មុក​ម្រក្សណ៍​តឿងប៊ិញ​​ហ៊ិប (Tuong Binh Hiep)​​ នៅតែ​ផ្សារភ្ជាប់​​​លក្ខណៈ​វប្បធម៌​ប្រពៃណី​ ដែល​ពោរពេញ​​ដោយ​អត្តសញ្ញាណ​​​ជាតិ​។ ការ​អភិវឌ្ឍ​​គ្រប់ជ្រុង​ជ្រោយ​​នៃ​គំនូរ​ខ្មុកម្រក្សណ៍​តឿងប៊ិញ​​ហ៊ិប (Tuong Binh Hiep)​​​ ​នៅប៉ុន្មានឆ្នាំ​ថ្មី​ៗ​នេះ មិនត្រឹមតែ​​ជា​ក្តី​មោទន​​​នៃភូមិ​របរ​​ប៉ុណ្ណោះទេ នៅទាំងជា​បេតិកភណ្ឌ​​វប្បធម៌​ គួរ​យក​ចិត្តទុកដាក់​​របស់ជាតិ​ទាំង​មូល៕​



អត្ថបទនិង​រូបថត៖ ថុង​ហាយ/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖​ រីកើង​


top