• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភាពតានតឹងនៅមជ្ឈិមបូព៌ា៖ អ៊ីស្រាអែលពិចារណាលើការកាន់កាប់តំបន់ហ្គាហ្សាទាំងមូល

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នាថ្ងៃទី ៤ ខែសីហា បានលើកឡើងពីការពិចារណាលើការកាន់កាប់តំបន់ហ្គាហ្សាទាំងមូល រួមទាំងតំបន់ដែលក្រុមហាម៉ាសត្រូវបានគេជឿថាកំពុងចាប់ចំណាប់ខ្មាំងអ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចូលរួមការពិភាក្សានៅក្នុងកិច្ចប្រជុំពេញអង្គនៃ Knesset សភាអ៊ីស្រាអែលក្នុងក្រុង Jerusalem (រូបថត៖ REUTERS/Ronen Zvulun)

មុននោះ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានឲ្យដឹងថា លោកនឹងកោះប្រជុំគណៈរដ្ឋមន្ត្រីមួយក្នុងសប្តាហ៍នេះ ដើម្បីសម្រេចថា តើត្រូវធ្វើការប្រយុទ្ធមួយនៅហ្គាហ្សាយ៉ាងដូចម្តេច។

បច្ចុប្បន្ននេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងគ្រប់គ្រងប្រហែល ៧៥% នៃតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែពួកគេបានសម្តែងការប្រឆាំង ចំពោះការពង្រីកការកាន់កាប់នៃតំបន់ដែលនៅសល់ទាំងមូល។ ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តនេះ ចលនាហាម៉ាស់បានប្រកាសពីការមើលងាយរបស់ខ្លួនចំពោះការគម្រាមកំហែងរបស់អ៊ីស្រាអែល ដោយបញ្ជាក់ថា ទាំងនេះគ្រាន់តែជា "សេចក្តីថ្លែងប្រកាសម្តងហើយម្តងទៀត គ្មានតម្លៃ និងនឹងមិនប៉ះពាល់ដល់ការសម្រេចចិត្តរបស់ពួកគេ"។

ជាមួយគ្នានេះដែរ កាលពីម្សិលមិញ ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម (UAE) អេហ្ស៊ីប អាល្លឺម៉ង់ បែលហ្ស៊ិក និងកាណាដា បានប្រគល់កញ្ចប់ជំនួយមនុស្សធម៌បន្ថែមចំនួន ១២០ កញ្ចប់ដោយការទម្លាក់ពីលើយន្តហោះចូលទៅក្នុងទឹកដីប៉ាឡេស្ទីន។ ចាប់តាំងពីថ្ងៃទី ២៦ ខែកក្កដា នៅពេលដែលអ៊ីស្រាអែលចាប់ផ្តើមបន្ធូរបន្ថយបន្ថែមទៀតនូវការផ្តល់ជំនួយអន្តរជាតិរបស់ខ្លួនទៅកាន់តំបន់ហ្គាហ្សា ប្រទេសចំនួន ៩ បានចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីទម្លាក់ជំនួយមនុស្សធម៌ទៅកាន់ហ្គាហ្សាជាមួយនឹងជំនួយសរុបចំនួន ៦៧៥ កញ្ចប់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស៖ ជំរុញឲ្យដោះស្រាយយ៉ាងឆាប់ៗ រាល់ចំណុចកក់ស្ទះអំពីស្ថាប័ននិងច្បាប់

លោកអគ្គលេខាបក្ស៖ ជំរុញឲ្យដោះស្រាយយ៉ាងឆាប់ៗ រាល់ចំណុចកក់ស្ទះអំពីស្ថាប័ននិងច្បាប់

នេះជាប្រសាសន៍របស់អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានគណៈកម្មាធិ ការ ដឹកនាំនៅក្នុងកិច្ចប្រជុំប្រធានបទនៃគណៈកម្មាធិការដឹកនាំមជ្ឈិម ស្តីពីការសុក្រិត ស្ថាប័ន និងច្បាប់ ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ៥ សីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងតំណាងថ្នាក់ដឹកនាំនៃគណៈកម្មាធិការ ក្រសួង និងស្ថាប័នមជ្ឈិមមួយចំនួន។

Top