• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើក “កិច្ចសន្ទនាមិត្តភាពទីក្រុងហូជីមិញ” ឆ្នាំ២០២២

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំ Thong Nhat គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានបើកព្រឹត្តិការណ៍ “កិច្ចសន្ទនាមិត្តភាពទីក្រុងហូជីមិញលើកទី១ ឆ្នាំ២០២២” ក្រោមប្រធានបទ “សម្របខ្លួន ស្តារឡើងវិញ បង្កើត និងអភិវឌ្ឍន៍”។
  គណៈប្រតិភូចូលរួម “កិច្ចសន្ទនាមិត្តភាពទីក្រុងហូជីមិញលើកទី១ ឆ្នាំ២០២២”។ (រូបថត៖ TTXVN)  

គណៈប្រតិភូតំបន់អន្តរជាតិចំនួនជាង២០ ដែលមានទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញបានចូលរួមពិធីនេះ។

អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានចាត់ទុកថា ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់ទីក្រុងជាមួយមូលដ្ឋានអន្តរជាតិ ដើម្បីពិភាក្សាអំពីបទពិសោធន៍អភិវឌ្ឍន៍ វិធីធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាក់ស្តែង បម្រើបានល្អក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងសមាហរណកម្មអន្តរជាតិ។ នេះ មិនត្រឹមតែជាការគាំទ្រដ៏ធំធេងសម្រាប់ទីក្រុងហូជីមិញបន្ទាប់ពីជ័យជំនះលើជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងមិត្តភាព ជំនឿជាក់ ការប្តេជ្ញាចិត្តដើម្បីរួមគ្នាជំរុញសកម្មភាពសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀតនាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

នាថ្ងៃទី ៧ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យសន្ទនាអំពីរបាយការណ៍ជាតិរបស់វៀតណាមស្តីពីការការពារ និងលើកកម្ពស់សិទ្ធិមនុស្សក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី IV របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

Top