ពិធីជប់លៀងដោយអាហារបួសនៅទីក្រុង ហ្វេ (Hue)

ម្ហូបអាហារ

ពិធីជប់លៀងដោយអាហារបួសនៅទីក្រុង ហ្វេ (Hue)

នៅពេល​និយាយអំពីម្ហូបអាហារ​ក្រុងហ្វេ (Hue)ក្រៅពីភាពល្បី​ល្បាញ​នៃម្ហូបអហារ​ដែល​បាន​លក់​តាមចិញ្ចឹម​ផ្លូវ

នៅពេល​និយាយអំពីម្ហូបអាហារ​ក្រុងហ្វេ (Hue)ក្រៅពីភាពល្បី​ល្បាញ​នៃម្ហូបអហារ​ដែល​បាន​លក់​តាមចិញ្ចឹម​ផ្លូវ ម្ហូបអាហាររាជវាំងក៏បានលើកឡើង​នូវ​ម្ហូបបួសដែល​មាន​​ភាព​ស្រស់ស្អាតនៃវប្បធម៌ និងជាភាព​ពិសេស​នៃ​តំបន់​ដែល​ទទួល​ឥទ្ធពល​យ៉ាងខ្លាំងពី​វប្បធម៌រាជវាំង​ និង​វប្បធម៌ព្រះ​ពុទ្ធសាសនា។

ថាស​ម្ហូប​អាហារ​បួស​ទីក្រុង​  ហ្វេ (Hue) ត្រូវបាន​កែច្នៃ​ និងរៀបចំ​យ៉ាង​ហ្មត់​ចត់ ស្រស់ស្អាត ​រួម​មាន ​ម្ហូប​ឆ្ងាញ់ៗជាច្រើន​មុខ។ រូបថត៖ ថាញ​ហ័រ /កាសែតរូបភាព​វៀតណាម    

តាំង​ពី​រាជកាល​ង្វៀន (Nguyen) ទីក្រុង​ ហ្វេ (Hue) ជាមជ្ឈមណ្ឌល​​ព្រះពុទ្ធ​សាសនា​របស់ភាគខាង​ក្នុង។ បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនា​នៅតែដើរ​តួនាទី​សំខាន់​ក្នុង​ជីវភាពវប្បធម៌ និងជំនឿ​របស់​ប្រជាជន​ហ្វេ (Hue)។ នៅទីនេះ ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​ព្រះពុទ្ធ ដូច្នេះ​ទីក្រុងនេះ មាន​វត្ត អារាម​ជាច្រើន...​ ជាពិសេសគឺទំនៀមទម្លាប់ទទួលទានម្ហូបអាហារបួសមិន​ត្រឹម​តែមាន​វត្តមាន​ក្នុងវត្ត អារាមតែប៉ុណ្ណោះ ថែម​ទាំងបានពេញនិយមក្នុងជីវភាពប្រចាំថ្ងៃរបស់​ប្រជាជននៅទីនេះទៀតផង។ ​ថ្ងៃពេញបូណ៌មី ថ្ងៃបុណ្យ ថ្ងៃចូលឆ្នាំថ្មី បើសិនជាអ្នកមានឱកាស​​ទៅវត្ត​អារាម ​អ្នកនឹងមាន​ឱកាស​ពិសារ​​បាយនិង​ម្ហូបអាហារ​បួស រួមមាន បន្លែ ស្ពៃជូរ  បាយ​ដំណើប ទឹក​សៀង បង្អែម...ដែល​បាន​កែច្នៃយ៉ាង​សាមញ្ញ តែមានរសជាតិឆ្ងាញ់ពិសារ។ ពិធីជប់លៀងដោយអាហារបួសនៅក្រុងហ្វេ ​សម្បូរ៍បែប និង​សម្បូរ៍រសជាតិ ពីរបៀប​កែច្នៃ ដល់រូបភាព ​មាន​ម្ហូបបួសរាប់រយ​មុខផ្សេងៗ។

ថ្ងៃពេញបូណ៌មី ថ្ងៃបុណ្យ ថ្ងៃចូលឆ្នាំថ្មី បើសិនជាអ្នកមានឱកាស​​ទៅវត្ត​អារាម ក្នុងក្រុងហ្វេ (Hue) ​អ្នកនឹងមាន​ឱកាសបានទទួលបដិសណ្ឋារៈដោយទទួលទានអាហារបួសយ៉ាងឆ្ងាញ់ពិសាម្ហូបបួសឈ្ងុយឆ្ងាញ់ ។ រូបថត៖ ថាញ​ហ័រ/​កាសែតរូបភាពវៀតណាម​

ពិធីជប់លៀងដោយម្ហូបបួសមាន​មុខ​ម្ហូបជាច្រើន របៀប​កែច្នៃ​យ៉ាងសាមញ្ញ​ ឬល្អិតល្អន់ ស្មុគស្មាញដែល​អាស្រ័យទៅលើ​​ចុង​ភៅ ប៉ុន្តែ​​មុខ​ម្ហូបបួសច្រើនតែមានផ្នែកដូចគ្នាគឺមុខម្ហូបតែង​បានបង្ហាញតាម​បែបម្ហូបបួសសុទ្ធ មិនមែនជាម្ហូបបួសក្លែងសាច់​ មានន័យថាប្រើបន្លែ មើម និងផ្លែឈើកម្លាយឲ្យទៅជាសាច់ និងត្រី... ព្រោះតាមទស្សនៈរបស់វត្ត ម្ហូបបួសក្លែងក្លាយជាម្ហូបសាច់ ថ្វីត្បិតតែសមភ្នែក ទាក់ទាញភ្នែកក៏ពិតមែន តែមិនស័ក្តិសមសម្រាប់អ្នកបួសទេ។ ដូច្នេះ ប្រសិនបើទទួលបដិសណ្ឋារៈដោយម្ហូបបួស​របស់​វត្ត​ នឹងត្រូវ​បាន​រៀបចំ និង​បង្ហាញ​យ៉ាង​ស្អាត ​ដែល​ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ ​រុក្ខជាតិគឺ ស្មៅ ដើមឈើ ផ្កា ស្លឹក...។

សព្វថ្ងៃនេះ ភោជនីយដ្ឋានម្ហូបបួស និងគ្រួសារឯទៀតជាច្រើន នៅទីក្រុង ហ្វេ (Hue) ក៏តែងតែទទួលបដិសណ្ឋារៈដោយម្ហូបបួស ។ មួយផ្នែកដោយទទួលឥទ្ធិពលពីវប្បធម៌ធ្វើម្ហូបអាហាររាជវាំង និងប្រហែលជាមួយផ្នែកទៀត ដោយសារតែរសជាតិនៃជីវិតសម័យទំនើប បានជាការទទួលបដិសណ្ឋារៈដោយម្ហូបបួសក្នុងជីវិតប្រជាជនតែងតែត្រូវបានកែច្នៃយ៉ាងផ្ចិតផ្ចង់ ស្មុគស្មាញ ជាងអាហារបួសនៅវត្តអារាម  ហើយច្រើនតែមានម្ហូបបួសកម្លាយសាច់។ ដោយដៃទាំងគូដ៏ប៉ិនប្រសប់របស់យាយៗ បងនារី ក៏មកពីគ្រឿងផ្សំរុក្ខជាតិដែរ ប៉ន្តែការទទួលបដិសណ្ឋារៈដោយម្ហូបបួសនៅក្រុង ​ ហ្វេ (Hue) ត្រូវបានកែច្នៃក្លាយទៅជា "អាហារពិសេស" មិនខុសអ្វីនឹងម្ហូបសាច់ដូចជា ណែម សាច់ប៉ាតែ សាច់​មាន់ បង្កងយក្ស ​ត្រីចៀន​យ៉ាងស្អាតគួរជាទីគាប់ភ្នែក។ ក្រៅ​ពី​ម្ហូប​ខ ឆា ចៀន បំពង ស្ងោរ បដិសណ្ឋារៈម្ហូបបួសក៏​នៅមានបង្អែមជាច្រើនមុខដូចជា ​នំ បបរស្ករ... ដ៏ពិសេស។ ​ 

របៀបកែច្នៃម្ហូបបួសរបស់ប្រជាជនទីក្រុង ហ្វេ (Hue) បានផ្ទុកលក្ខណៈមុខម្ហូបប្រពៃណីផង និងមានទទួលឥទ្ធិពលយ៉ាងច្បាស់លាស់ពីម្ហូបរាជវាំងផង។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម  

ម្ហូបបួសនៅទីក្រុង ហ្វេ (Hue) មិនត្រឹមតែសាមញ្ញ រសជាតិឆ្ងាញ់ និងល្អសម្រាប់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានរូបភាពទាក់ទាញ ស្រស់ស្អាតគាប់ភ្នែកទៀតផង។ ដូច្នេះហើយ គេនិយាយថា ការចម្អិនម្ហូបបួសនៅក្រុង ហ្វេ (Hue) គឺជាដំណើរសិល្បៈមួយពិតជាមិនខុសមែន ព្រោះអីក្នុងនោះត្រូវបានរួមបញ្ចូលគ្នា រវាង​សិល្បៈចម្អិនម្ហូប និងសិល្បៈបង្កើតរូបរាង នាំមកនូវបណ្ដាមុខម្ហូបដែលមានភាពទាក់ទាញទាំងរសជាតិ ទាំងរូបរាង និងពណ៌សម្បុរផង។

ដូច្នេះហើយ ពេលមកកាន់ទីក្រុង ហ្វេ (Hue) ក្រៅ​ពី​ស្វែង​យល់​ពី​អាហារ​លក់តាម​ចិញ្ចើម​ផ្លូវ និង​ម្ហូប​រាជវាំង ភ្ញៀវ​គួរ​ស្វែង​យល់​ពី​ម្ហូប​បួស ដើម្បី​​យល់ដឹង​បន្ថែម​អំពី​វប្បធម៌​ធ្វើ​ម្ហូប​ដ៏​ពិសេស​របស់​រាជធានី​បុរាណ។/.

 

អត្ថបទនិង​រូបភាព៖ ថាញហ័រ/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀន​យ៉ាង

 

អត្ថបទនិងរូបភាព៖ ថាញហ័រ/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង

នំវាយលក់តាមដងផ្លូវ

នំវាយលក់តាមដងផ្លូវ

នំវាយត្រូវបានគេស្គាល់ថាជា បាញ់​ត្រាងទះ ឬ នំវាយ​កម្ទេច គឺជាមុខម្ហូបដែលទាក់ទងជាមួយប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ប្រជាជនទីក្រុងហូយអាន (Hoi An)។ 

Top