ពាណិជ្ជសញ្ញាឡានក្រុងអគ្គិសនី Vinbus និងរឿងរ៉ាវអំពីមធ្យោបាយទៅអនាគត

ពាណិជ្ជសញ្ញាវៀតណាម

ពាណិជ្ជសញ្ញាឡានក្រុងអគ្គិសនី Vinbus និងរឿងរ៉ាវអំពីមធ្យោបាយទៅអនាគត

ការ​ធ្វើ​ដំណើររបស់​​ឡានក្រុង​អគ្គិសនីលើក​​ដំបូង នៅ​មណ្ឌលទីប្រជុំ​ជន​ Vinhomes Ocean Park (ស្រុក​យ៉ា​ឡឹម​ - Gia Lam ហាណូយ​) តភ្ជាប់នឹង​​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណជន​នៅ​​ទីក្រុង​ហាណូយ​។​​

VinBus ជា​ឡាន​ក្រុង​វៃឆ្លាត​ដំបូង​បង្អស់​នៅ​ប្រទេសវៀតណាម​ បាន​បង្តើត​ដោយ​ក្រុមហ៊ុន​ Vinfast មាន​​​រោង​ចក្រ​ផលិត នៅ​​ខេត្ត​ហាយ​ផុង​ (Hai Phong)VinBus បង្តើត​ដោយ​​​គោល​បំណង​ឆ្ពោះទៅរក​សហគមន៍​​ស៊ីវីល័យ​ទំនើប​ កាត់បន្ថយ​បំពុល​បរិស្ថាន​ និង​នាំមកនូវ​​បរិយាកាសស្រស់​​ស្អាត​។

ដើម្បី​រួម​ចំណែក​កាត់បន្ថយ​កាក់​សំណល់​ឧស្ម័ន​ផ្ទះ​កញ្ចក់​​​ផ្នែក​គមនាគមន៍​ ព្រមទាំង​ជួយ​​នាំ​មក​ភាព​ស្រស់​ស្អាត​ ងាយ​ស្រួល​សម្រាប់​ប្រជាជន​ ក្រុមហ៊ុន​​ទទួល​ខុសត្រូវ​មាន​កម្រិត​​សេវាកម្ម​​​ដឹក​ជញ្ជូន​អេកូឡូស៊ី​ VinBus បាន​​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​​សម្រាប់​​ឡាន​​ក្រុង​អគ្គិសនី​​ដំបូង​បង្អស់​ នៅប្រទេស​វៀតណាម​ តភ្ជាប់​​​នឹង​ប្រព័ន្ធ​ដឹក​ជញ្ជូន​​អ្នក​ធ្វើ​​ដំណើរ​នៅ​​សហគមន៍​​ក្រុង​​ហាណូយ​ នា​​​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០២១។ ឡាន​ក្រុង ​VinBus បាន​មនុស្សគ្រប់​គ្នា​​ពេញ​និយមប្រើប្រាស់​​ ​រូបភាព​​ដឹក​ជញ្ជូន​​សហគមន៍​​នេះ​មាន​​គុណ​ប្រយោជន៍​ជា​ច្រើន​ដូចជា៖​​ ជិតស្និទ្ធ​នឹង​បរិស្ថាន​ ប្រើប្រាស់​ប្រភពវត្ថុធាតុ​​ដើម​​ស្អាត​ មិនមាន​សំឡេង​ ជាពិសេស​​​មិន​បញ្ចេញ​កាត់សំណល់​​បង្ក​បំពុល​​បរិស្ថាន​។​ 

VinBus ជា​ប្រភេទ​ឡាន​ក្រុង​ បាន​ផលិត​និង​ដំឡើង​ដោយ​​រោង​ចក្រ VinFast នៅ​ខេត្ត​ហាយ​ផុង (Hai Phong)​ បំពាក់​​ដោយ​បច្ចេកវិទ្យា​ទំនើប​ មុខងារ​​វៃឆ្លាត និង​សុវត្ថិភាព​បែប​​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ប្រភេទ​រថយន្ត​​អគ្គសនី ​​របស់​ក្រុមហ៊ុន ​VinFast បច្ចុប្បន្ន​។​

ឡាន​ក្រុ​ង VinBus ជាសេរីឡាន​ក្រុង​បង្កើត​ដោយ​ក្រុមហ៊ុន​ VinFast ផលិត​នៅ​រោង​ចក្រ​ផលិត​រថយន្ត​ខេត្ត​ហាយ​ផុង​ (Hai Phong)។ ប្រភេទ​ឡាន​នេះ មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ មុខងារ​ឈ្លាសវៃ​ និង​សុវត្ថិភាព​ តាមបែប​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ប្រភេទ​រថយន្ត​អគ្គិសនី​របស់ក្រុមហ៊ុន​ VinFast ដូចសព្វថ្ងៃ។​

VinBus ​ជា​ឡាន​ក្រុងប្រើ​​អគ្គិសនី ​មានតែ​ពីរពណ៌​ គឺ​ពណ៌ខៀវ​​និង​ពណ៌ខ្មៅ ប្រើ​អាគុយ​​សាក​ ២៨១ kWh អាចធ្វើដំណើរ​បានចម្ងាយ​​​ផ្លូវ​ចំនួន​​២២០ - ២៦០​គីឡូម៉ែត្រ​។ ឡាន​អាច​​ដក​​កម្ពស់​ ឬ​បន្ទាប​រាង​ចុះ​ បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​មនុស្សមាន​​វ័យ​ចំណាស់​ កុមារ និ​ង​ជនពិកា។  ទ្វារខាងក្រោយ​ មាន​ប៊ុតតុង​ឱ្យ​សញ្ញា​​សម្រាប់​អ្នក​បើក​បរបាន​​ដឹក​ថា ​មាន​ជនពិកា​​ត្រៀមនឹង​ឡើង​ឡាន​។ នៅលើ​ឡានក្រុង​​ រទេះរុញ​និង​​រទេះរុញទារក​​ ក៏មានបរិយាកាស​​រចនា​ដោយឡែក​​ ធានាបាន​​សុវត្ថិភាព​។ ឡានក្រុង​​ផ្តល់ ​WiFi ឥតគិត​ថ្លៃ​ មាន​កន្លែង​ដោត​ USB អាច​ទូទាត់​បង់​ប្រាក់​ដោយ​កាត់ឬ Napas ឬ​តាម​ដាន​ការ​ធ្វើដំណើរ​របស់​ឡាន​ ហើយយើង​​អាច​ផ្តល់​យោបល់​តាម​រយៈ​ទូរសព្ទ​បាន​​ដែរ​​។ ស្ថានីយ៍​សាកអាគុយ​​រហ័ស​ ១៥០ kW ​អាច​សាក​ពេញយ៉ាង​​យូរ​បំផុត​២ម៉ោង​។ ដំបូល​ស្ថានីយ៍​មាន​ដំឡើង​​សូឡា​។​

ទន្ទឹមនោះ VinBus នៅ​នាំមក​​​ភាព​ខុសប្លែក​ជូន​អ្នក​ធ្វើ​ដំណើរ​ ​ជាមួយនឹង​សេវាកម្ម​ជិតស្និទ្ធ​ ងាយ​ស្រួល​ បច្ចេកវិទ្យា​ទំនើប​ ប្រព័ន្ធ​ឆែក​មើល​ការ​ធ្វើ​ដំណើរ​ និង​ការ​វាយ​តម្លៃ​គុណភាព​សេវាកម្ម​ តែង​បានប្រព្រឹត្តិ​ងាយស្រួល​ នៅលើ ​VinID។ នៅលើ​ឡានក្រុង​​មាន​តារាង​អេឡិចត្រូនិច​ ប្រកាស​ប្រាប់ជិត​​​ដល់​ទី​ចំណត់​ខាងមុខ​ ជាមួយ​​នឹង​​ប្រព័ន្ធ ​camera សន្តិសុខ​ និង​គ្រប់គ្រង​ការ​ធ្វើដំណើរ​។ ជាពិសេស​ នៅលើ​ឡានក្រុង​​នីមួយ​ៗ សុទ្ធតែមាន ​camera AI ពេល​អ្ន​ក​បើក​បរ​មាន​សញ្ញា​ងុយ​ដេ​ក​ បាត់​បង់ការ​ប្រុងប្រយត្ន​ ។ល។ ឡាន​នឹង​ប្រកាស​រំលឹក​ភ្លាម​ ដើម្បី​កែ​​ទង្វើ​ ធានាការ​​ធ្វើ​ដំណើរ​ឱ្យ​មាន​​សុវត្ថិភាព​។​

រំពឹង​ទៅ​ខាង​មុខ ឡានក្រុង​​ VinBus នឹង​ផលិតមាន​ចំនួន​​​២០០ - ៣០០គ្រឿង​​ក្នុង​មួយ​ឆ្នាំ បម្រើ​ការ​ធ្វើ​ដំណើរ​​ដឹក​ជញ្ជូន នៅ​​តាម​តំបន់ក្រុង​​ហាណូយ ទីក្រុង​ហូជីមិញ និង​កោះ​​ភូក្វឹក (Phu Quoc)​។ ប្រាក់​ចំណេញ​ទាំងអស់ នឹងបាន​វិនិយោគទៅ​​លើ​ការ​កែសម្រួល​ហេដ្ឋារចនាសម្ពន្ធ​ គុណភាព​ និង​សេវាកម្ម​។ ជាមួយ​នឹងរូប​ភាព​មិន​រកប្រាក់​ចំណូល​ ឡានក្រុង ​VinBus រួម​ចំណែក​កសាង​ខឿន​គមនាគមន៍​សហគមន៍​ស៊ីវីល័យ​ទំនើប​ បើកទូលាយ​ និង​ពង្រីក​សេវាកម្ម​ ទៅតាម​ខេត្ត​ក្រុង​ បម្រើ​​ប្រជាជន​វៀតណាម​ បម្រើ​ការ​ដឹក​ជញ្ជូន​សហគមន៍​ដោយ​គុណភាព​ខ្ពស់​។​

ការដែល​ឡាន​ក្រុងបាន​ដាក់​ឱ្យ​​ដំណើរ​ការ​ បម្រើ​ដឹក​ជញ្ជូន​អ្នក​ធ្វើ​ដំណើរ​ ​ជា​ព្រឹត្តិការណ៍​​សំខាន់​ សឱ្យ​ឃើញ​ភាព​​ប្តេជ្ញាចិត្ត​របស់​ទីក្រុង​ហាណូយ​ និង​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​សម្ពន្ធក្រុមហ៊ុន​ Vingroup ដើម្បី​​អនុវត្តគោលការណ៍​បង្វែ​ថាមពល​ស្អាត​បៃតង​ តាម​​សេចក្តី​សម្រេចចិត្ត​លេខ៖ 876/QĐ-TTg ចាប់ពី​ឆ្នាំ​២០២៥ វៀតណាម​នឹង​ជំនួសឡានក្រុង​ដែល​ប្រើ​ប្រេង​សាំង​ ទៅ​ដោយ​ឡាន​ក្រុងប្រើ​​អគ្គិសនីថាមពល​បៃត​ង ​១០០% ៕

ចំពោះ​មុខ​ ឡាន​ក្រុង VinBus នឹង​ដំណើរការ​បើករបរ​តាម​ផ្លូវ​ក្នុង​តំបន់ នៅ​ Vinhomes Ocean Park​ ពេល​មានការ​អនុញ្ញា​ត្ត​របស់​ស្ថាប័នរដ្ឋ​មាន​សមត្ថកិច្ច​ នឹង​បើក​បន្ថែម​ការ​បើកបរ​តាម​ដង​ផ្លូវ​ផ្សេង​ៗទៀត​ សម្រប់​ចូល​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណជន​ទីក្រុង​ និង​បម្រើ​ប្រជាជនទូទាំងប្រទេស​​​។​

អត្ថបទ​៖ ថាវ​វី រូបថត៖ កុង​ដាត​ ឯកសារ​/កាសែតរូបភាព​វៀតណាម​

ប្រែសម្រួល​៖ រីកើង​

អត្ថបទ៖ ថាវវី រូបថត៖ កុងដាត ឯកសារ/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top