គេហទំព័រផ្លូវការរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងកាសែតកោះសន្តិភាព បានចុះផ្សាយអត្ថបទដែលធ្វើអត្ថាធិប្បាយអំពីលទ្ធផលនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើក ទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម (មហាសន្និបាតលើកទី១៤) ដែលក្នុងនោះបានសង្កត់ធ្ងន់លើចក្ខុវិស័យអភិវឌ្ឍន៍ដល់ឆ្នាំ២០៤៥ របស់វៀតណាម ដែលផ្សារភ្ជាប់ជាមួយនឹងដំណោះស្រាយយុទ្ធសាស្ត្រដោយឈរលើស្មារតីផ្លាស់ប្តូរថ្មីផ្នត់គំនិត ដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ សម្បូររុងរឿង ស៊ីវិល័យ និងសុភមង្គល តាមទិសដៅសង្គមនិយម។
រូបថតអេក្រង់។ រូបថត៖ TTXVN
ក្នុងអត្ថបទដែលបានចុះផ្សាយនាថ្ងៃទី៣០ ខែមករា ក្រោមចំណងជើងថា «ផ្លាស់ប្ដូររបៀបគិតតាមបែបថ្មី ប្រទេសវៀតណាមបោះជំហានឆ្ពោះទៅរកចក្ខុវិស័យអភិវឌ្ឍឆ្នាំ ២០៤៥» កាសែតកោះសន្តិភាពបានឱ្យដឹងថា ក្នុងសន្និសីទសារព័ត៌មានអន្តរជាតិប្រកាសលទ្ធផលនៃមហាសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បានឲ្យដឹងថា បក្សកុម្មុយនីស្តវៀតណាមបានបូកសរុប និងដកមេរៀនជាច្រើនដោយផ្អែកលើបទពិសោធន៍ និងប្រពៃណីជាំប្រវត្តិសាស្ត្រ។ តម្រូវការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី ទាមទារឱ្យមានវិធីសាស្ត្រ របៀបគិត និងសកម្មភាពថ្មីៗ។ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច វៀតណាមចាំបាច់ត្រូវកសាងគំរូអភិវឌ្ឍន៍ថ្មី ដើម្បីសម្រេចបាននូវកំណើនពីរខ្ទង់។
ក្នុងអត្ថបទដែលបានចុះផ្សាយក្នុងថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានកម្ពុជាក៏បានដកស្រង់សម្តីរបស់លោកអគ្គលេខាបក្ស តូ ឡឹម ស្តីពីសមាហរណកម្មអន្តរជាតិ ដែលក្នុងនោះវៀតណាមយកចិត្តទុកដាក់ និងលើកកម្ពស់កម្រិតសមាហរណកម្មអន្តរជាតិ ដោយចាត់ទុកសមាហរណកម្មអន្តរជាតិមិនត្រឹមតែជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្ត្រឈានចម្បង ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិទៀតផង។ ទន្ទឹមនឹងនោះ វៀតណាមចាំបាច់ត្រូវធ្វើសមាហរណកម្មលើវិស័យនយោបាយ សន្តិសុខ និងការពារជាតិ ដោយឆ្ពោះទៅរកគោលដៅពង្រឹង សក្តានុពល និងឋានៈរបស់ប្រទេសជាតិ ដើរទន្ទឹមជាមួយនឹងការពង្រឹងស្វ័យភាពជាយុទ្ធសាស្ត្រ ភាពម្ចាស់ការ និងភាពខ្លួនទីពឹងខ្លួន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម