• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន មកដល់ទីក្រុងរ៉ូម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី

នាព្រឹកថ្ងៃទី១១ ខែមេសា (ម៉ោងក្នុងស្រុក) ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិននិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋាន Ciampino ក្នុងទីក្រុងរ៉ូម ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអ៊ីតាលី លោក ង្វៀន ភឿង អាញ និងបុគ្គលិកស្ថានទូត ស្វាគមន៍លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភា និងភរិយា នៅអាកាសយានដ្ឋាន Ciampino ទីក្រុងរ៉ូម (រូបថត៖ VNA)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន មានសកម្មភាពមួយចំនួនដូចជា ជួបសម្តែងការគួសមជាមួយប្រធានាធិបតី Sergio Mattarella, ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃសភាជាន់ទាប និងព្រឹទ្ធសភាអ៊ីតាលី ជួបធ្វើការជាមួយក្រុមមិត្តភាពសភាវៀតណាម-អ៊ីតាលី និងចូលរួមសិក្ខាសាលាធុរកិច្ច វៀតណាម-អ៊ីតាលី។ នេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរ ពិនិត្យ និងតម្រង់ទិសឆ្ពោះទៅសុក្រិត ក្របខ័ណ្ឌច្បាប់ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការបើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគី លើកកំពស់នាក់ទំនងនាពេលអនាគត។

តាមគម្រោង ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិននឹងចូលជួបជាមួយសម្តេចប៉ាប Leo XIV និងជួបជាមួយនាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ លោក Pietro Parolin៕

តាម​ vovworld.vn/km-KH

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

Top