ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញ ជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាម និងបុគ្គលិកស្ថានទូត (រូបថត៖ VNA)
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក លឿង គឿង ជឿ មានប្រសាសន៍ថា៖ “យើងនឹងមានកិច្ចពិភាក្សាជាមួយប្រធានាធិបតីអេហ្ស៊ីបនិង ជួបសវនាការជាមួយនាយករដ្ឋមន្រ្តី; ប្រធានព្រឹទ្ធសភា សភាជាន់ទាប និងទីភ្នាក់ងារមួយចំនួនរបស់អេហ្ស៊ីប។ ចំណែកឯបញ្ហាទូទៅស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងបានកំណត់ថា នាពេលខាងមុខ ត្រូវតែមានភាពល្អប្រសើរជាងក្នុងទិសដៅជាក់ស្តែង និងមានប្រសិទ្ធភាពជាង។ ក្នុងនោះមានការស្នើឱ្យប្រទេសមិត្តជួយគាំទ្រ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ជនរួមជាតិដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសអេហ្ស៊ីប ដើម្បីឱ្យមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង”។
លោកប្រធានរដ្ឋបានស្នើឱ្យស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបន្តយកចិត្តទុក ដាក់ និងបំពេញការងារឱ្យកាន់តែល្អប្រសើរសម្រាប់ជនវៀតណាមនៅបរទេស; បន្តផ្សព្វ ផ្សាយយ៉ាងសកម្ម និងអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់បក្ស បំផុសគំនិតសម្រាប់អាណិកជនវៀតណាមក្នុងមូលដ្ឋាន ចូលរួមកសាងប្រទេសកាន់តែអភិវឌ្ឍន៍និងសម្បូររុងរឿង។
នារសៀលម្សិលមិញផងដែរ លោកប្រធានរដ្ឋលឿង គឿង និងភរិយាបានអញ្ជើញទៅទស្សនាមហាសារមន្ទីរអេហ្ស៊ីប ដែលជាសំណង់វប្បធម៌ដ៏មហិមាបំផុតមួយរបស់អេហ្ស៊ីបក្នុងសតវត្សទី ២១។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានប្រគល់ស្គរសំរឹទ្ធ Ngoc Lu ដែលជានិមិត្តសញ្ញាវប្បធម៌សំខាន់របស់វៀតណាមជូនដល់មហាសារមន្ទីរអេហ្ស៊ីបផងដែរ៕