• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសវេណេស៊ុយអេឡាខិតខំរក្សាស្ថិរភាពជាតិ

អាជ្ញាធរវេណេស៊ុយអេឡាបានប្រកាសនៅថ្ងៃទី ៤ ខែមករាថា រដ្ឋបាលរបស់ប្រទេសនេះ នៅតែរួបរួមគ្នានិងបន្តគ្រប់គ្រងប្រទេសជាតិ បន្ទាប់ពីលោកប្រធានាធិបតី Nicolas Maduro ត្រូវបានចាប់ខ្លួនដោយសហរដ្ឋអាមេរិក ក្នុងប្រតិបត្តិការយោធាមួយដែលទទួលបានការថ្កោលទោសពីអន្តរជាតិ។

អនុប្រធានាធិបតីវេណេស៊ុយអេឡា និងជារដ្ឋមន្ត្រីក្រសួងប្រេង លោកស្រី Delcy Rodriguez ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ (រូបថត៖ REUTERS/Leonardo Fernandez Viloria)

 

នៅក្នុងសេចក្តីប្រកាសមួយរបស់គណបក្សសង្គមនិយមរួបរួម នៃប្រទេស​វេណេស៊ុយអេឡា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Diosdado Cabello បានបញ្ជាក់ថា រដ្ឋាភិបាល និងអ្នកគាំទ្រនៅតែរួបរួមគ្នា ហើយបានបញ្ជាក់ថា សកម្មភាពខាងក្រៅគឺមានគោលបំណងបង្កអស្ថេរភាពក្នុងប្រទេសនេះ។ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងប្រេងរ៉ែ លោកស្រី Delcy Rodriguez បានឡើងកាន់តំណែងជាមេដឹកនាំបណ្តោះអាសន្ន ដោយមានការយល់ព្រមពីតុលាការកំពូល។ នៅថ្ងៃទី៤ ខែមករា ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង ខណៈដែលរដ្ឋសភាត្រូវបានរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការងារឡើងវិញនៅថ្ងៃទី៥ ខែមករា បន្ទាប់ពីថ្ងៃឈប់សម្រាក។

ទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា សកម្មភាពប្រចាំថ្ងៃមួយចំនួននៅតែបន្ត ហើយប្រជាជនបានចាប់ផ្តើមចេញទៅទិញអាហារ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ចិន យល់ព្រមស្តារទំនាក់ទំនងឡើងវិញ

កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ចិន យល់ព្រមស្តារទំនាក់ទំនងឡើងវិញ

នាថ្ងៃទី ៥ ខែមករា នៅទីក្រុង ប៉េកាំង ប្រទេសចិន ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ជេម្យុង (Lee Jae Myung)។

Top