ព័ត៌មាន បន្តជំរុញទំនាក់ទំនងវៀតណាម-កម្ពុជាឲ្យមានការអភិវឌ្ឍខ្លាំងក្លាថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ 11/04/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១០ មេសា នៅរាជធានីភ្នំពេញ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ សមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមលោក ត្រឹន កឹមទូ បានអញ្ជើញជួបពិភាក្សាជាមួយអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាសម្តេច សាយឈុំ។ លោក ត្រឹន កឹម ទូ សមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិម និងសម្តេចសាយ ឈុំ (រូបថត៖ VNA)នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នារក្សាសន្ទុះនៃទំនាក់ទំនងដែលកំពុងអភិវឌ្ឍ យ៉ាងល្អប្រសើរនិងបានដាក់ចេញទិសដៅមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ក្នុងនោះបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ដោយប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ មិនទុកឲ្យកម្លាំងណាមួយ ប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីបំផ្លាញប្រទេសមួយទៀត និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងឱកាសនេះ ភាគីទាំងពីរបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣០ រវាងខេត្តយ៉ាឡាយ ជាមួយបណ្តាខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងព្រះវិហារ។នៅថ្ងៃដដែលនោះ សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្ស លោកត្រឹន កឹម ទូ បានអញ្ជើញចូលជួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងបានជួបជាមួយប្រមុខរដ្ឋស្តីទី ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន៕ តាម https://vovworld.vn/km-KH Tags:សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្ស លោកត្រឹន កឹម ទូ វៀតណាម កម្ពុជា គណបក្សប្រជាជនកម្ពុជា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១០ មេសា នៅរាជធានីភ្នំពេញ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ សមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមលោក ត្រឹន កឹមទូ បានអញ្ជើញជួបពិភាក្សាជាមួយអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាសម្តេច សាយឈុំ។ លោក ត្រឹន កឹម ទូ សមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិម និងសម្តេចសាយ ឈុំ (រូបថត៖ VNA)នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នារក្សាសន្ទុះនៃទំនាក់ទំនងដែលកំពុងអភិវឌ្ឍ យ៉ាងល្អប្រសើរនិងបានដាក់ចេញទិសដៅមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ក្នុងនោះបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ដោយប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ មិនទុកឲ្យកម្លាំងណាមួយ ប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីបំផ្លាញប្រទេសមួយទៀត និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងឱកាសនេះ ភាគីទាំងពីរបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣០ រវាងខេត្តយ៉ាឡាយ ជាមួយបណ្តាខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងព្រះវិហារ។នៅថ្ងៃដដែលនោះ សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្ស លោកត្រឹន កឹម ទូ បានអញ្ជើញចូលជួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងបានជួបជាមួយប្រមុខរដ្ឋស្តីទី ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន៕
អត្ថបទផ្សេងទៀត ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតងរួមចំណែកដល់ការលើកកម្ពស់ទេសចរណ៍វៀតណាម11/04/2026ព័ត៌មាននាព្រឹកថ្ងៃទី ១០ ខែមេសា ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម ឆ្នាំ ២០២៦ (VITM-២០២៦) បានបើកនៅទីក្រុងហាណូយ។ នេះជាលើកទី ១៥ ដែលប្រព្រឹត្តទៅព្រឹត្តិការណ៍ទេសចរណ៍ទ្រង់ទ្រាយជាតិ ដែលរៀបចំដោយសមាគមទេសចរណ៍វៀតណាម ក្រោមការឧបត្ថម្ភរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ កសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៣ បដិវត្តន៍ ត្រឹមត្រូវ ចំណាននិងទំនើប10/04/2026ព័ត៌មានផ្ទាំងរូបភាពនាំចូលនិងនាំចេញក្នុងត្រីមាសទី១/២០២៦៖ បង្កើតសន្ទុះសម្រាប់បង្កើនល្បឿន ដើម្បីសម្រេចបានគោលដៅឆ្នាំ២០២៦10/04/2026ព័ត៌មានសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្ស លោក ត្រឹន កឹមទូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា10/04/2026ព័ត៌មានសារទូរលេខ លិខិតនិងសារអបអរសាទរជូនចំពោះថ្នាក់ដឹកនាំសំខាន់ៗ របស់វៀតណាម10/04/2026ព័ត៌មានលោកអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង Thabo Mbeki ទទួលវត្ថុអនុស្សាវរីយ៍ពីក្រុមគ្រួសាររបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap10/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចុះហត្ថលេខាលើសេចក្តីសម្រេចផ្ដល់សច្ចាប័នលើអនុសញ្ញាហាណូយ10/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត