• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាស្ថាប័ននិងអង្គភាពថ្មីចូលដំណើរការជាផ្លូវការ

ចាប់តាំងពីថ្ងៃទី ១ ខែមីនា ស្ថាប័ននិងអង្គភាពថ្មីពីថ្នាក់មជ្ឈិមដល់មូលដ្ឋានបានចូលដំណើរការជាផ្លូវការ ក្រោយរយៈពេលរៀបចំ បង្រួមរចនាសម្ព័ន្ធស្ថាប័នយ៉ាងឆាប់រហ័ស ឆ្ពោះទៅរកការបង្កើនថាមវន្ត និងប្រសិទ្ធភាព រួមចំណែកបង្កើតសន្ទុះអភិវឌ្ឍន៍ក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន។

ដំណើរការនៃការរៀបចំ បង្រួមរចនាសម្ព័ន្ធស្ថាប័ន បានកាត់បន្ថយគួរឲ្យ​កត់​សម្គាល់​នូវចំនួនស្ថាប័ន ក្នុងនោះរចនាសម្ព័ន្ធរដ្ឋាភិបាលសម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦ ត្រូវបានបង្រួមឲ្យនៅសល់ក្រសួងចំនួន ១៤ ស្ថាប័នស្មើក្រសួងចំនួន ៣ (កាត់បន្ថយក្រសួង និងផ្នែកចំនួន ៥) និងស្ថាប័នក្រោមឱវាទរដ្ឋាភិបាលចំនួន ៥ (កាត់បន្ថយស្ថាប័នចំនួន ៣)។ ការរៀបចំ បង្រួមរចនាសម្ព័ន្ធ​ស្ថាប័ន ត្រូវបានអនុវត្តន៍តាមគោលការណ៍នៃការរៀបចំដោយសមហេតុផលនូវក្រសួងគ្រប់គ្រងពហុវិស័យ ស្ថាប័នតែមួយអនុវត្តន៍ការងារច្រើន ហើយការងារមួយត្រូវបានប្រគល់ឱ្យស្ថាប័នតែមួយធ្វើជាអធិបតី អនុវត្តន៍ និងទទួលខុសត្រូវចម្បង ធានាឲ្យមិនមានការត្រួតស៊ីគ្នា ការជ្រៀតជ្រែក គ្មានការធ្វេសប្រហែសនៃមុខងារ និងភារកិច្ច លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ។

ជាពិសេស ក្នុងនាមការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិម លោក Tran Cam Tu បានចុះហត្ថលេខា និងចេញផ្សាយសេចក្តីសន្និដ្ឋានលេខ ១២៧ របស់ការិយាល័យនយោបាយ និងគណៈលេខា ស្តីពីការអនុវត្តការស្រាវជ្រាវ និងស្នើបន្តរៀបចំរចនាសម្ព័ន្ធស្ថាប័ននៃប្រព័ន្ធនយោបាយឡើងវិញ។ ក្នុងនោះ មានការស្រាវជ្រាវទិសដៅអំពីការរួមបញ្ចូលអង្គភាពថ្នាក់ខេត្តមួយចំនួន មិនរៀបចំថ្នាក់ស្រុក រួមបញ្ចូលអង្គភាពថ្នាក់ឃុំមួយចំនួន; អនុវត្តន៍គំរូមូលដ្ឋាន ២ កម្រិត (អង្គការបក្ស អាជ្ញាធរ និងអង្គការមហាជន) ដើម្បីធានាបាននូវភាពសម្រាល ថាមវន្ត និងប្រសិទ្ធភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ផ្សព្វផ្សាយលក្ខណៈវប្បធម៌ប្រពៃណីតាមរយៈដំណើរនិទាឃរដូវមិត្តភាពឆ្នាំ ២០២៥

ផ្សព្វផ្សាយលក្ខណៈវប្បធម៌ប្រពៃណីតាមរយៈដំណើរនិទាឃរដូវមិត្តភាពឆ្នាំ ២០២៥

នេះជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ប្រចាំឆ្នាំដែលរៀបចំឡើងដោយសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយ ដោយមានការសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធនានា។

Top