• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦៖ តភ្ជាប់សហគមន៍និងការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងសាធារណរដ្ឋឆែក

នាយប់ថ្ងៃទី ៧ ខែ កុម្ភៈ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មសាប៉ា ក្នុងទីក្រុងប្រាក សាធារណរដ្ឋឆែកបានប្រារព្ធពិធី “បុណ្យតេត វៀតណាម និងពិធីបុណ្យជនជាតិឆែក"។
លោក ឌឿង ហ្វាយ ណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក ថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ VNA ចុះផ្សាយ)

ពិធីបុណ្យនេះមានគោលបំណងបង្កើតលំហរតភ្ជាប់សហគមន៍ជន វៀត ណាមនៅសាធារណរដ្ឋឆែក ព្រមទាំងផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ប្រទេសទាំងពីរផងដែរ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក លោក ឌឿង ហយ ណាម បានឲ្យដឹងថា ការប្រារព្ធពិធីបុណ្យតេតប្រពៃណីវៀតណាម និងពិធីបុណ្យ Masopust ប្រពៃណីឆែក គឺជានិមិត្តរូបដ៏រស់រវើកនៃអន្តរកម្ម និងការតភ្ជាប់រវាងវៀតណាម និងសាធារណរដ្ឋឆែក។ លោកក៏បានសម្តែងទំនុកចិត្តផងដែរថា ទំនាក់ទំនងវៀតណាម-សាធារណរដ្ឋឆែកនឹងបន្តអភិវឌ្ឍន៍យ៉ាងរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង។

លោកស្រី Jana Mrackova Vildumetzova សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋឆែក (រូបថត៖ VOV-Praha)

 

រីឯខ្លួនវិញ លោកស្រី Jana Mrackova Vildumetzova សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋឆែក បានចាត់ទុកថា ពិធីបុណ្យនេះបានបង្កើតសន្ទុះសម្រាប់វិស័យវប្បធម៌ និងសង្គមរវាងប្រជាជននៃប្រទេសទាំងពីរ។

ពិធីបុណ្យ "បុណ្យតេតវៀតណាម និង Masopust ឆែក" បានផ្តល់ជូនភ្ញៀវនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានជាមួយនឹងរបាំម៉ោងសាយវៀតណាម ក្បួនដង្ហែសំលៀកបំពាក់ឆែក និងរបាំប្រជាប្រិយប្រពៃណី។ លើសពីនេះ មានម្ហូបប្រពៃណីវៀតណាមសម្រាប់បុណ្យតេតដូចជា៖ នំអន្សម ណែមរ៉ូលចៀន សាច់ប៉ាតេ និងម្ហូបប្រចាំពិធីបុណ្យម៉ាសូពូស (Masopust) ដូចជា៖ សាច់ក្រក សាច់អាំង និងនំដូណាត់ជាមួយស្នូលដំណាប់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បុណ្យតេតសប្បាយរីករាយរបស់សហគមន៍ជនវៀតណាមនៅអូទ្រីស

បុណ្យតេតសប្បាយរីករាយរបស់សហគមន៍ជនវៀតណាមនៅអូទ្រីស

នាថ្ងៃទី ៧ ខែកុម្ភៈ នៅទីក្រុងវីយែន ស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋអូទ្រីសបានរៀបចំកម្មវិធីបុណ្យតេតសហគម ន៍ "និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២៦" ជាមួយនឹងសារ "វិលត្រឡប់ទៅឫសគល់ - ភ្ជាប់ជាមួយមោទនភាព - ចែករំលែកសេចក្តីប្រាថ្នា"។

Top