• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និទាឃរដូវ ឆ្នាំ មមី អដ្ឋស័ក ២០២៦៖ ប្រជាជនវៀតណាមនៅប្រទេសអាល្លឺម៉ង់ទទួលអំណរបុណ្យតេតសហគមន៍

នាយប់ថ្ងៃទី១០ ខែកុម្ភៈ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Dong Xuan ក្នុងទីក្រុង ប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ សម្របសម្រួលជាមួយសហគមន៍ជនវៀតណាមនៅប្រទេសអាល្លឺម៉ង់ បានប្រារព្ធបុណ្យតេតសហគមន៍ ដើម្បីស្វាគមន៍និទាឃរដូវ ឆ្នាំមមី អដ្ឋស័ក ២០២៦។

ពិធីគោរពទង់ជាតិ បើកបុណ្យតេតសហគមន៍ឆ្នាំ២០២៦។ (រូបថត៖ Thu Hang/TTXVN)

អញ្ជើញចូលរួមកម្មវិធីនេះរួមមាន អនុប្រធានសភាសហព័ន្ធអាល្លឺម៉ង់ លោក Bodo Ramelow; លោក Martin Schaefer អភិបាលខ័ណ្ឌ Lichtenberg ជាកន្លែងដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្ម Dong Xuan និងប្រជាជនវៀតណាមជាច្រើនរស់នៅ; រួមជាមួយតំណាងមកពីក្រសួងការបរទេសអាល្លឺម៉ង់ ឯកអគ្គរដ្ឋទូត និងភរិយា ភារធារីនៃប្រទេសអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូងប្រចាំនៅទីក្រុងប៊ែរឡាំង តំណាងសមាគមនានានិងសហគមន៍ជនវៀតណាមយ៉ាងច្រើនកុះករ។

ការសម្ដែងតន្ត្រីសិល្បៈក្នុងកម្មវិធី។ រូបថត៖ VNA

នៅក្នុងកម្មវិធីនេះ ភ្ញៀវកិត្តិយសនិងប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាយ៉ាងសប្បាយរីករាយ ក្នុងបរិយាកាសពោរពេញទៅដោយអត្តសញ្ញាណបុណ្យតេតប្រពៃណីវៀតណាម ជាមួយនឹងពណ៌ផ្កាម៉ាក់ខៃ ផ្កាអង្គាសីល៍ដ៏ស្អាតឆើតឆាយ ជ្រុងលោកគ្រូសរសេរអក្សរផ្ចង់ តំបន់វេចនំអន្សមជ្រុង ហើយរីករាយជាមួយម្ហូបអាហារវៀតណាម។

អនុប្រធានសភាសហព័ន្ធអាល្លឺម៉ង់ លោក Bodo Ramelow ថ្លែងនៅកម្មវិធី។ 

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ អនុប្រធានសភាសហព័ន្ធអាល្លឺម៉ង់ លោក Bodo Ramelow បានអះអាងថា ជនវៀតណាមជាង ២០០.០០០ នាក់ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសអាល្លឺម៉ង់ គឺជា «ឯកអគ្គរដ្ឋទូតសន្តិភាព» ដែលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានឲ្យដឹងថា លោកមានគម្រោងមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅខែមិថុនាខាងមុខ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា ផ្លាស់ប្ដូរធនធានមនុស្ស និងចែករំលែកបទពិសោធន៍។ ចំណែកលោក Martin Schaefer អភិបាលខ័ណ្ឌ Lichtenberg ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធតាំងពីយូរលង់មក រវាងខ័ណ្ឌ Lichtenberg និងសហគមន៍ជនវៀតណាមនៅទីនេះ ហើយបានឲ្យដឹងបន្ថែមទៀតថា ខ័ណ្ឌ Lichtenberg ឥឡូវនេះបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយសង្កាត់ Cua Nam និងសង្កាត់ Hoan Kiem នៃទីក្រុងហាណូយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត លើទូទាំងប្រទេស

សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត លើទូទាំងប្រទេស

ក្នុងប៉ុន្មានថ្ងៃនេះ សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុង ឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២៦ កំពុងប្រព្រឹត្តទៅយ៉ាងផុសផុលនៅតាមខេត្តក្រុងទូទាំងប្រទេស។

Top