• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក​ ហ្វាម មិញជីញ អញ្ជើញ​ទៅអាកាសយានដ្ឋាន​ ដើម្បី​ជំរាបលាអគ្គលេខា​បក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង

នារសៀលថ្ងៃទី ១៥ មេសា អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងគណៈប្រតិភូជាន់ខ្ពស់ចិនបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៤ - ១៥ មេសា តបតាមសេចក្តីអញ្ជើញរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូ ឡឹម និងប្រធានរដ្ឋវៀតណាម លោក លឿង គឿង។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទៅអាកាសយានដ្ឋាន ដើម្បីជំរាបលាអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង។ រូបថត៖ VNA

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំគណៈប្រតិភូវៀតណាមទៅអាកាសយានដ្ឋានដើម្បីជំរាបលាគណៈប្រតិភូចិន។

នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះ មានអត្ថន័យជាយុទ្ធសាស្ត្រនិងមានឥទ្ធិពលយូរអង្វែងលើការអភិវឌ្ឍន៍ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ជាពិសេសក្នុងបរិបទដែលវៀតណាមនិងចិនកំពុងឈានចូលយុគសម័យថ្មី យុគសម័យនៃការអភិវឌ្ឍន៍ថ្មី។

អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងហ្មត់ចត់របស់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម។ តាមរយៈដំណើរទស្សនកិច្ចនេះ ចិនកាន់តែមានទំនុកចិត្តថា វៀតណាមនឹងកាន់តែរីកចម្រើន ប្រជាជនសុភមង្គលជាង; ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិន និងវៀតណាមនឹងបន្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងស្ថិតស្ថេរជារៀងរហូត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) លើកទី៤ នៅទីក្រុងហាណូយ។

Top