ព័ត៌មាន នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ អុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ៦៧ 14/02/2026 ក្នុងឱកាសបុណ្យតេតប្រពៃណី - ឆ្នាំមមី អដ្ឋស័ក នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី២៧ ខែកត្តិក) នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជិញ បានអញ្ជើញទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ៦៧ នៅមណ្ឌលកេរ្តិ៍ដំណែលលោកប្រធាន ហូជីមិញ ក្នុងវិមានប្រធានរដ្ឋ នៅទីក្រុងហាណូយ។ លោកនាយករដ្ឋមន្ត្រីបាន រំលឹកនូវគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ។ លោកប្រធាន ហូជីមិញ មិនត្រឹមតែបន្សល់ទុកនូវបុព្វហេតុបដិវត្តន៍ដ៏មហិមាដល់ប្រជាជាតិ វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកជូនបក្សទាំងមូលនិងប្រជាជនទាំងមូលនូវកេរមរតកដ៏ថ្លៃថ្លា៖ គំរូដ៏ភ្លឺស្វាងនៃសីលធម៌ដ៏ថ្លៃថ្នូ ការតស៊ូនិងការលះបង់អស់មួយជីវិតដើម្បីប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន។នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ - រូបថត៖ VGP/Nhat Bacលោកប្រធានហូជីមិញ មិនត្រឹមតែបានលះបងអស់មួយជីវិតដើម្បីបុព្វហេតុរំដោះជាតិ និងរំដោះប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការតស៊ូរបស់មនុស្សជាតិ ជឿនលឿន ដើម្បីមនសិការនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដើម្បីសន្តិភាពពិភពលោក និងមិត្តភាពរវាងប្រជាជាតិផងដែរ។ កេរ្តិ៍ឈ្មោះ និងបុព្វហេតុរបស់លោកប្រធានហូជីមិញ នឹងនៅស្ថិតស្ថេរជារៀងរហូតជាមួយមាតុភូមិវៀតណាម នៅក្នុងដួងចិត្តរបស់ប្រជាជន និងនៅក្នុងបេះដួងមនុស្សជាតិ។លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានសន្យាថា នឹងបន្តជំរុញការសិក្សា និងធ្វើតាមគំរូសីលធម៌ និងរចនាបថរបស់លោកប្រធាន ហូ ជីមិញ ដោយបំពេញតាមតម្រូវការនៃភារកិច្ចបដិវត្តន៍ក្នុងយុគសម័យថ្មី; រួមចំណែកដល់ការកសាងប្រទេសជាតិសម្បូររុងរឿង វិបុលភាព អរិយធម៌ និងសុភមង្គល ដែលប្រជាជនមានជីវភាពរស់នៅកាន់តែធូរធារ និងសប្បាយរីករាយ។អញ្ជើញទៅទស្សនាតំបន់តាំងពិព័រណ៍ដែលដាក់តាំងបង្ហាញវត្ថុបុរាណមួយចំនួនដែលផ្សារភ្ជាប់នឹងលោកប្រធាន ហូ ជីមិញ ក្នុងអំឡុងពេលដែលលោកស្នាក់នៅផ្ទះលេខ ៦៧ និងទៅទស្សនាស្រះត្រី និងសួនច្បាររបស់លោកប្រធាន ហូ ជីមិញ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានរំលឹកដល់បុគ្គលិកនៃតំបន់កេរ្តិ៍ដំណែល ឱ្យបន្តថែរក្សា និងលើកកម្ពស់តម្លៃវត្ថុតាំងនៅក្នុងកេរ្តិ៍ដំណែល និងវិមានប្រធានរដ្ឋ ដើម្បីបម្រើភ្ញៀវទេសចរដែលមកទស្សនា រួមចំណែកដល់ការផ្សព្វផ្សាយតម្លៃបេតិកភណ្ឌដ៏ថ្លៃថ្លារបស់លោកប្រធានហូ ជីមិញ ដល់ជនរួមជាតិនៅក្នុងស្រុក និងមិត្តភក្តិអន្តរជាតិ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម Tags:លោកប្រធាន ហូ ជីមិញ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ គុណូបការៈ

ក្នុងឱកាសបុណ្យតេតប្រពៃណី - ឆ្នាំមមី អដ្ឋស័ក នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី២៧ ខែកត្តិក) នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជិញ បានអញ្ជើញទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ៦៧ នៅមណ្ឌលកេរ្តិ៍ដំណែលលោកប្រធាន ហូជីមិញ ក្នុងវិមានប្រធានរដ្ឋ នៅទីក្រុងហាណូយ។ លោកនាយករដ្ឋមន្ត្រីបាន រំលឹកនូវគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ។ លោកប្រធាន ហូជីមិញ មិនត្រឹមតែបន្សល់ទុកនូវបុព្វហេតុបដិវត្តន៍ដ៏មហិមាដល់ប្រជាជាតិ វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកជូនបក្សទាំងមូលនិងប្រជាជនទាំងមូលនូវកេរមរតកដ៏ថ្លៃថ្លា៖ គំរូដ៏ភ្លឺស្វាងនៃសីលធម៌ដ៏ថ្លៃថ្នូ ការតស៊ូនិងការលះបង់អស់មួយជីវិតដើម្បីប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន។នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ - រូបថត៖ VGP/Nhat Bacលោកប្រធានហូជីមិញ មិនត្រឹមតែបានលះបងអស់មួយជីវិតដើម្បីបុព្វហេតុរំដោះជាតិ និងរំដោះប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការតស៊ូរបស់មនុស្សជាតិ ជឿនលឿន ដើម្បីមនសិការនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដើម្បីសន្តិភាពពិភពលោក និងមិត្តភាពរវាងប្រជាជាតិផងដែរ។ កេរ្តិ៍ឈ្មោះ និងបុព្វហេតុរបស់លោកប្រធានហូជីមិញ នឹងនៅស្ថិតស្ថេរជារៀងរហូតជាមួយមាតុភូមិវៀតណាម នៅក្នុងដួងចិត្តរបស់ប្រជាជន និងនៅក្នុងបេះដួងមនុស្សជាតិ។លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានសន្យាថា នឹងបន្តជំរុញការសិក្សា និងធ្វើតាមគំរូសីលធម៌ និងរចនាបថរបស់លោកប្រធាន ហូ ជីមិញ ដោយបំពេញតាមតម្រូវការនៃភារកិច្ចបដិវត្តន៍ក្នុងយុគសម័យថ្មី; រួមចំណែកដល់ការកសាងប្រទេសជាតិសម្បូររុងរឿង វិបុលភាព អរិយធម៌ និងសុភមង្គល ដែលប្រជាជនមានជីវភាពរស់នៅកាន់តែធូរធារ និងសប្បាយរីករាយ។អញ្ជើញទៅទស្សនាតំបន់តាំងពិព័រណ៍ដែលដាក់តាំងបង្ហាញវត្ថុបុរាណមួយចំនួនដែលផ្សារភ្ជាប់នឹងលោកប្រធាន ហូ ជីមិញ ក្នុងអំឡុងពេលដែលលោកស្នាក់នៅផ្ទះលេខ ៦៧ និងទៅទស្សនាស្រះត្រី និងសួនច្បាររបស់លោកប្រធាន ហូ ជីមិញ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានរំលឹកដល់បុគ្គលិកនៃតំបន់កេរ្តិ៍ដំណែល ឱ្យបន្តថែរក្សា និងលើកកម្ពស់តម្លៃវត្ថុតាំងនៅក្នុងកេរ្តិ៍ដំណែល និងវិមានប្រធានរដ្ឋ ដើម្បីបម្រើភ្ញៀវទេសចរដែលមកទស្សនា រួមចំណែកដល់ការផ្សព្វផ្សាយតម្លៃបេតិកភណ្ឌដ៏ថ្លៃថ្លារបស់លោកប្រធានហូ ជីមិញ ដល់ជនរួមជាតិនៅក្នុងស្រុក និងមិត្តភក្តិអន្តរជាតិ៕
អត្ថបទផ្សេងទៀត វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ06/03/2026ព័ត៌មានលោកស្រី Pham Thu Hang បានបញ្ជាក់ថា ក្រុមការងារនេះក៏នឹងធ្វើការស្រាវជ្រាវដើម្បីស្នើទិសដៅ ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីជម្នះពុះពារលើការលំបាក និងឧបសគ្គ ព្រមទាំងព្យាករណ៍ ឆ្លើយតបជាមួយនឹងគោលនយោបាយប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក05/03/2026ព័ត៌មានអនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ត្រួតពិនិត្យការរៀបចំការបោះឆ្នោតនៅទីក្រុង កិនធើ05/03/2026ព័ត៌មានកម្លាំងអធិការកិច្ចរដ្ឋបាលជលផល សម្រេចភារកិច្ចបោះឆ្នោតនៅឯនាយសមុទ្រ05/03/2026ព័ត៌មានប្រធានរដ្ឋសភាត្រួតពិនិត្យការងាររៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ នៅខេត្តដុងណៃ05/03/2026ព័ត៌មានអ្នកបោះឆ្នោតខេត្តក្វាងនិញរំពឹងទុកខ្ពស់លើកម្មវិធីសកម្មភាពរបស់បេក្ខជនជាសមាជិកសភា05/03/2026ព័ត៌មានលោកអគ្គលេខាបក្ស តូ ឡឹម៖ កម្មាភិបាលមូលដ្ឋានដើរតួនាទីគន្លឹះក្នុងការអនុវត្តគោលនយោបាយឲ្យបានត្រឹមត្រូវនិងចំគោលដៅ05/03/2026ព័ត៌មាន អត្ថបទផ្សេងទៀត