• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីជប៉ុនធ្វើសន្និសីទសារព័ត៌មានដើម្បី​ប្រកាសគោលនយោបាយក្រោយការបោះឆ្នោត

បន្ទាប់ពីជ័យជម្នះរបស់សម្ព័ន្ធគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតសភាតំណាងរាស្ត្រលើកទី ៥១ នាយប់ថ្ងៃទី ៨ ខែកុម្ភៈ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បានធ្វើសន្និសីទសារព័ត៌មានដ៏ខ្លីមួយ។ នៅក្នុងសន្និសីទសារព័ត៌មាននេះ គោលនយោបាយក្រោយការបោះឆ្នោតមួយចំនួនត្រូវបានប្រកាស។

ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច គឺលោកស្រីនាយករដ្ឋមន្ត្រី Takaichi Sanae បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងបន្តផ្តោតលើបញ្ហាសុខុមាលភាពសង្គម ដោយអាទិភាពចម្បងគឺការដោះស្រាយបញ្ហាតម្លៃហក់ឡើងនាពេលបច្ចុប្បន្ន។ រដ្ឋាភិបាលជប៉ុនក៏នឹងជំរុញវិធានការដើម្បីពង្រឹងសន្តិសុខ ការពារជាតិ និងការបរទេស រួមជាមួយនឹងការធ្វើឱ្យកិច្ចការផ្ទៃក្នុងមានស្ថិរភាពផងដែរ។ ទាក់ទងនឹងអនាគតនៃសម្ព័ន្ធភាពកាន់អំណាចរវាង LDP និង Ishin no Kai ជាមួយនឹងរចនាសម្ព័ន្ធនៃគណៈរដ្ឋមន្ត្រីជប៉ុននាពេលខាងមុខ លោកស្រី Takaichi Sanae បានឲ្យដឹងថា៖ "តាំងពីមុនមក ខ្ញុំតែងតែសង្ឃឹមថា គណៈបក្ស Ishin no Kai នឹងចែករំលែកការទទួលខុសត្រូវនៅក្នុងរដ្ឋាភិបាល ហើយរហូតមកដល់ពេលនេះ ទស្សនៈនោះនៅតែមិនផ្លាស់ប្តូរ។ យើងមិនច្បាស់ថាតើ Ishin no Kai នឹងឆ្លើយតបទៅនឹងបញ្ហានេះយ៉ាងដូចម្តេច ប៉ុន្តែគណៈរដ្ឋមន្ត្រីនាបច្ចុប្បន្នគឺជាក្រុមដ៏អស្ចារ្យមួយ។ ក្នុងរយៈពេលតិចជាងបីខែប៉ុណ្ណោះ បណ្តារដ្ឋមន្ត្រីបានធ្វើការយ៉ាងយកចិត្តទុកដាក់ ដោយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ ខ្ញុំមិនទាន់មានគម្រោងផ្លាស់ប្តូរអ្វីនៅឡើយទេ។ ប៉ុន្តែ ប្រសិនបើមានសំណើរចូលរួមគណៈរដ្ឋមន្ត្រី ពីគណៈបក្ស Ishin no Kai  ខ្ញុំនឹងពិចារណាលើបញ្ហានេះ"៕  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top