• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជិញ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាគោលនយោបាយ

នារសៀលថ្ងៃទី ៧ កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាគោលនយោបាយ ពិភាក្សាអំពីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញការប្រើប្រាស់ និងការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ (រូបថត៖ VNA)

នៅឯកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបច្ចុប្បន្នមានស្ថិរភាពជាមូលដ្ឋាន; អតិផរណាត្រូវបានគ្រប់គ្រងនៅកម្រិត ៣,២%។ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) ក្នុងរយៈពេល ៨ ខែដំបូងបានកើនឡើង ៣,២៥% បើធៀបនឹងរយៈពេលដូចគ្នា; កំណើនឥណទានគឺខ្ពស់; អត្រាការប្រាក់ថ្មីបន្តធ្លាក់ចុះ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលទើបតែបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសកម្មភាពជួញដូរមាសក្នុងគោលបំណងសុក្រិតដំណើរការគ្រប់គ្រងទីផ្សារមាស លុបចោលជាផ្លូវការនូវយន្តការផ្តាច់មុខសម្រាប់ការផលិតដុំមាស ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី១០ខែតុលា។

ទាក់ទិននឹងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការផ្លាស់ប្តូរសភាពស្ថាបនាបម្រើប្រជាជន គឺមិនអាចរលូនក្នុងពេលឆាប់ៗទេ ប៉ុន្តែត្រូវដំណើរការពីមួយថ្ងៃទៅមួយថ្ងៃ ខែមួយទៅខែមួយ ត្រីមាសមួយទៅត្រីមាសមួយ ហើយមួយឆ្នាំក្រោយត្រូវតែប្រសើរជាងឆ្នាំមុន ដើម្បីឲ្យប្រជាជនអាចទទួលបានលទ្ធផលជាទីគាប់ចិត្ត។ អាជ្ញាធរថ្នាក់ឃុំត្រូវតែសកម្មយ៉ាងពិតប្រាកដក្នុងការធ្វើផែនការគោលនយោបាយ ការអនុវត្តគោលនយោបាយ ថែមទាំងការស្ថាបនាដើម្បីបម្រើប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី ២២

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី ២២

សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន គឺជាវេទិកាសហប្រតិបត្តិការយោធាតំបន់រវាងមេបញ្ជាការកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាន និងជាផ្នែកមួយនៃយន្តការសហប្រតិបត្តិការការពារជាតិរបស់អាស៊ាន។

Top