• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មធំៗមួយចំនួននៅខេត្ត Binh Dinh

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្ត Binh Dinh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញទៅពិនិត្យគម្រោងសំខាន់ៗ និងបើកសម្ពោធគម្រោងផ្លូវមាត់សមុទ្រនៅលើមូលដ្ឋាន។
លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអញ្ជើញចុះពិនិត្យ គម្រោងសាងសង់ព្រលានយន្តហោះ Phu Cat (រូបថត៖ VOV)

អញ្ជើញត្រួតពិនិត្យមើលលើគម្រោងសាងសង់ព្រលានយន្តហោះ Phu Cat លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងដឹកជញ្ជូនទទួលបន្ទុកជាចម្បង  សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងខេត្ត Binh Dinh ដើម្បីបង្ហើយឯកសារផែនការនៃព្រលានយនហោះ Phu Cat នាពេលឆាប់ៗខាងមុខ; អំពាវនាវយ៉ាងសកម្ម និងលើកទឹកចិត្តវិនិយោគិនឱ្យចូលរួមក្នុងគម្រោងអាកាសយានដ្ឋាន Phu Cat។ នៅអាកាសយានដ្ឋាន លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្ត និងជូនអំណោយដល់កម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំទ័ពអាកាសលេខ ៩២៥; ស្នើឱ្យកងវរសេនាធំធ្វើបានល្អក្នុងការហ្វឹកហ្វឺនត្រៀមប្រយុទ្ធ និងរួមចំណែកក្នុងការសាងសង់ព្រលានយន្តហោះកាន់តែទំនើប ធំទូលាយ និងស្អាត។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញកាត់ខ្សែបូ បើកសម្ពោធគម្រោងផ្លូវមាត់សមុទ្រតភ្ជាប់ជាមួយផ្លូវឆ្នេរសមុទ្រខេត្ត Quang Ngai នៅសង្កាត់ Tam Quan Bac ទីរួមខេត្ត Hoai Nhon; ចំណុចចុងតភ្ជាប់ទៅនឹងផ្លូវមាត់សមុទ្រនៃខេត្ត Phu Yen ដែលមានប្រវែងប្រហែល ១១៥គីឡូម៉ែត្រ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខ្សែផ្លូវនេះនឹងជួយធ្វើអាជីវកម្ម និងប្រើប្រាស់ធនធានសមុទ្រ និងឆ្នេរសមុទ្រប្រកបដោយប្រសិទ្ធភាព បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់មាត់សមុទ្រ ពង្រឹងកិច្ចការពារជាតិ និងសន្តិសុខ ដើម្បីការពាររឹងមាំអធិបតេយ្យភាពរបស់ប្រទេសជាតិ។

អញ្ជើញទៅជួបសំណេះសំណាលជាមួយប្រជាជននៅតំបន់លំនៅដ្ឋានសង្គម - ខុនដូរ An Phu Thinh ទីក្រុង Quy Nhon លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យរដ្ឋាភិបាលក្នុងតំបន់បង្កើតលក្ខខណ្ឌសម្រាប់វិនិយោគិនបន្តផ្សព្វផ្សាយគំរូឲ្យបានទូលំទូលាយ ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានសង្គមបន្ថែមទៀត បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ប្រជាជនក្រីក្រទទួលបានលំនៅដ្ឋានសង្គម។

នាព្រឹកមិញនេះដែរ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅទស្សនា និងពិនិត្យមើលតំបន់ឧស្សាហកម្ម-ទីក្រុង និងសេវាកម្ម Becamex VSIP Binh Dinh ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top