• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារ UOB៖ GDP របស់វៀតណាមក្នុងត្រីមាសទី២ បានកើនឡើងយ៉ាងខ្លាំង ដោយឈានដល់ ៧,៩៦%

GDP របស់វៀតណាមក្នុងត្រីមាសទីពីរបានកើនឡើងយ៉ាងខ្លាំង ដោយកើនឡើង ៧,៩៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមព័ត៌មានដែលចេញផ្សាយដោយធនាគារ UOB នៃប្រទេសសិង្ហបុរីនៅថ្ងៃទី ៨ ខែកក្កដា អត្រាកំណើនរបស់វៀតណាមបានលើសពីការព្យាករណ៍របស់ Bloomberg គឺ ៦,៨៥% និងការព្យាករណ៍របស់ UOB គឺ ៦,១% កាលពីមុននោះ។ យោងតាម UOB សេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើង ៧,៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកំណើនខ្លាំងបំផុតក្នុងឆមាសទីមួយចាប់តាំងពីឆ្នាំ ២០១១ មក។ យោងតាម UOB កំណើនលេចធ្លោរបស់វៀតណាមគឺដោយសារតែការនាំចេញ មុនកាលបរិច្ឆេទនៃការយកពន្ធ ដែលបានកើនឡើងយ៉ាងខ្លាំង ប្រហែល ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងបរិបទនៃការស្តារឡើងវិញរបស់ទីផ្សារ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានដកសេចក្តីប្រកាសដាក់ពន្ធ និងបានអនុវត្តន៍ការយកពន្ធជាមូលដ្ឋានចំនួន ១០% ចំពោះដៃគូពាណិជ្ជកម្មទាំងអស់ ក្នុងរយៈពេល ៩០ ថ្ងៃ អនុវត្តន៍ការចរចាពន្ធបដិកា។

មណ្ឌលឧស្សាហកម្ម Phuc Khanh ក្នុងខេត្ត Thai Binh។ រូបថត៖ The Duyet – VNA

UOB បានព្យាករណ៍ថា ល្បឿនកំណើននាំចេញរបស់វៀតណាមនឹងបន្តកើនឡើងនៅឆ្នាំនេះ។ UOB នឹងបន្តកែសម្រួលការព្យាករណ៍កំណើន GDP របស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top