តំបន់វត្តភ្នំនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានតុបតែងយ៉ាងប្រណិត សម្រាប់ទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៥។ រូបថត៖ Huynh Thao /VNA
ក្នុងលិខិតផ្ញើជូនព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា អគ្គលេខាបក្ស លោក តូ ឡឹម និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជឿជាក់ថា លទ្ធផលជាវិជ្ជមានដែលសម្រេចបានក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា និងកិច្ចប្រជុំរវាងប្រមុខគណៈបក្សទាំងបី វៀតណាម-កម្ពុជា-ឡាវ នាខែកុម្ភៈកន្លងទៅ នឹងត្រូវបានភាគីទាំងពីរសម្របសម្រួលអនុវត្តន៍ និងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង រវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។