• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវ និង​អ្នកប្រាជ្ញអន្តរជាតិ​មានសុទិដ្ឋិនិយមលើ​​យថា​ទស្សន៍​អភិវឌ្ឍន៍របស់វៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី ២ កញ្ញា ថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញអន្តរជាតិជាច្រើនបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាម ក៏ដូចជាយថាទស្សន៍អភិវឌ្ឍន៍របស់វៀតណាមក្នុងដំណាក់កាលខាងមុខផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមក្នុងប្រទេស អេហ្ស៊ីបនៅថ្ងៃទី ២ ខែកញ្ញា អគ្គលេខាបក្សកុម្មុយនិស្តអេហ្ស៊ីប លោក Salah Adly បានបញ្ជាក់ថា៖ "ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ វៀតណាមបានបោះជំហានអភិវឌ្ឍន៍យ៉ាងខ្លាំង ពីប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម ទៅជាសមាជិកសកម្មនិងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ សព្វថ្ងៃនេះ វៀតណាមមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងទូលំទូលាយក្នុងយន្តការសហប្រតិបត្តិការតំបន់ និងពិភពលោកជាច្រើនទៀតផង។ បច្ចុប្បន្ន វៀតណាមត្រូវបានមិត្តភក្តិអន្តរជាតិចាត់ទុកជាដៃគូដ៏គួរឲ្យទុកចិត្ត ជាសមាជិកដែលមានទំនួលខុសត្រូវ ជាប្រទេសស្រលាញ់សន្តិភាព ប៉ុន្តែក៏មានភាពម៉ឺងម៉ាត់ ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួនដែរ”។

អគ្គលេខាបក្សកុម្មុយនិស្តអេហ្ស៊ីប Salah Adly ។ រូបថត៖ VOV

ក្នុងពេលនោះ អ្នកស្រាវជ្រាវអាហ្សង់ទីន លោក Gastón Fiorda បានចាត់ទុកថា វៀតណាមកំពុងសុក្រឹត្យការកសាងរដ្ឋដែលមានប្រសិទ្ធភាពជាង ដោយឆ្ពោះទៅរកគោលដៅរយៈពេលខ្លី និងមធ្យម។ ប្រឈមមុខនឹងបរិបទអន្តរជាតិដ៏ស្មុគស្មាញ និងផលប៉ះពាល់នៃបច្ចេកវិទ្យាឌីជីថល លោក Fiorda បានសម្តែងការកោតសរសើរចំពោះស្មារតី “ខ្លួនទីពឹងខ្លន ជឿជាក់លើខ្លួនឯង និងមោទនភាពជាតិ” របស់ប្រជាជនវៀតណាម ដោយជឿជាក់ថា វៀតណាមនឹងជំនះរាល់បញ្ហាប្រឈម ហើយបោះជំហានយ៉ាងរឹងមាំទៅយុគសម័យថ្មី។

លោកបណ្ឌិត អេង កុកថាយ  រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អ្នកវិភាគនយោបាយ និងប្រវត្តិសាស្រ្ត បានចាត់ទុកថា ដំណើរការសមាហរណកម្មអន្តរជាតិរបស់វៀតណាមនៅតែត្រូវបានពង្រឹង និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ នេះជាគ្រឹះស្ថានដ៏រឹងមាំសម្រាប់ វៀតណាម ដើម្បីឈានចូលយុគសម័យថ្មី។

លោកបណ្ឌិត អេង កុកថាយ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ TTXVN

អ្នកជំនាញ Enzo Sim Hong Chun នៃវិទ្យាស្ថាន Penang ក្នុងប្រទេសម៉ាឡេស៊ី បានធ្វើអត្ថាធិប្បាយថា វៀតណាមជាប្រទេសដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចទាំងអស់។ វៀតណាមក៏ជាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍លឿនបំផុតមួយនៅលើពិភពលោក។ វៀតណាមក៏ជាប្រទេសមួយដែលកំពុងរួមចំណែកយ៉ាងសកម្មដល់សន្តិភាពពិភពលោក តាមរយៈការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងបណ្តាប្រទេសអាហ្វ្រិកដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម ដូចជា ស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ប្រការនេះបានបញ្ជាក់ថា ប្រទេសមួយដែលបានរងទុក្ខច្រើនអាចជាការបំផុសគំនិតវិជ្ជមាន រួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងពិភពលោក។ នេះជាសមិទ្ធផលមួយដែលសហគមន៍អន្តរជាតិគួរតែគោរពនិងសិក្សារៀនសូត្រ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី ២២

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី ២២

សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន គឺជាវេទិកាសហប្រតិបត្តិការយោធាតំបន់រវាងមេបញ្ជាការកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាន និងជាផ្នែកមួយនៃយន្តការសហប្រតិបត្តិការការពារជាតិរបស់អាស៊ាន។

Top