ប្រធានបទ “សាមគ្គីភាព ប្រជាធិបតេយ្យ នវានុវត្តន៍ និងអភិវឌ្ឍន៍” មហាសន្និបាតជាតិលើកទី ១០ នៃរណសិរ្សមាតុភូមិវៀតណាម អាណត្តិ ២០២៤ - ២០២៩ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ តុលា រហូតដល់ថ្ងៃទី ១៨ ខែតុលា នៅរដ្ឋធានីហាណូយ។
សន្និសីទផ្តល់ព័ត៌មានអំពីមហាសន្និបាតជាតិលើកទី១០នៃរណសិរ្សមាតុភូមិវៀតណាម អាណត្តិ ២០២៤ - ២០២៩ (រូបថត៖ VOV)
មហាសន្និបាតនេះមានការចូលរួមពីគណៈប្រតិភូជិត
១៤០០នាក់ ដែលតំណាងឱ្យប្រជាជនគ្រប់មជ្ឈដ្ឋាន ក្រុមជនជាតិ សាសនា
កងកម្លាំងប្រដាប់អាវុធ និងជនរួមជាតិវៀតណាមដែលកំពុងរស់នៅក្រៅប្រទេស។
នាព្រឹកថ្ងៃទី១៦
តុលា គណៈប្រតិភូដែលចូលរួមមហាសន្និបាតបានចូលប្រាង្គតម្កល់សព
គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីនៅវិថី
Bac
Son នៃទីក្រុងហាណូយ។ នារសៀលថ្ងៃទី១៦ ខែតុលា
គណៈប្រតិភូបានចូលរួមបើកការតាំងពិព័រណ៌បង្ហាញរូបភាពនៃផែនមហាសាមគ្គីជនជាតិទាំងមូល
លទ្ធផលការងាររណសិរ្សសម្រាប់អាណត្តិ ២០១៩-២០២៤ និងចូលសម័យប្រជុំវគ្គដំបូង។
មហាសន្និបាតជាតិលើកទី១០
នៃរណសិរ្សមាតុភូមិវៀតណាមអាណត្តិ ២០២៤ - ២០២៩
នឹងអនុម័តរបាយការណ៍បូកសរុបរបស់គណៈកម្មាធិការមជ្ឈិមទី ៩ នៃរណសិរ្សមាតុភូមិវៀតណាម
អាណត្តិឆ្នាំ ២០១៩ - ២០២៤ និងសកម្មភាពកម្មវិធីនៃអាណត្តិទី ១០
នៃរណសិរ្សមាតុភូមិវៀតណាមអាណត្តិ ២០២៤ - ២០២៩; អនុម័តលើសេចក្តីសម្រេចចិត្តនៃមហាសន្និបាត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម