• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឋានៈអន្តរជាតិរបស់វៀតណាមមំានការបោះជំហានយ៉ាងខ្លាំង ក្រោយរយៈពេល ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្តូរថ្មី

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV ប្រចាំនៅទីក្រុងប៉េកាំង លោក ស៊ូ នីងនីង (Xu Ningning) ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មក្នុងក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានវាយតម្លៃថា ឋានៈអន្តរជាតិរបស់វៀតណាមបានបោះជំហានទៅមុខយ៉ាងខ្លាំងក្លា ក្រោយរយៈពេល ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្តូរថ្មី ហើយមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅពេលដែលវៀតណាមឈានចូលយុគសម័យថ្មី។
លោក ស៊ូ នីងនីង ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP។ រូបថត៖ VOV

បើតាមលោក ស៊ូ នីងនីង មាគ៌ាអភិវឌ្ឍន៍ និងទិសដៅសហប្រតិបត្តិការដែលមហាសន្និបាតលើកទី ១៤ បានដាក់ចេញ នឹងជួយវៀតណាមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ឧស្សាហកម្មនិងផ្គត់ផ្គង់តំបន់ ដោយដាក់គ្រឹះសម្រាប់វៀតណាម ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងក្របខ័ណ្ឌ RCEP។

“អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនោះ គឺជាគោលដៅរយៈពេលវែងរបស់វៀតណាមគឺ “ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ; ហើយក្លាយ ជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥” ។ គោលដៅនេះគឺផ្អែកលើមូលដ្ឋានគ្រឹះអភិវឌ្ឍន៍នាបច្ចុប្បន្នរបស់វៀតណាម ដោយឆ្លុះបញ្ចាំងពីទំនុកចិត្តនាពេលអនាគត និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីសម្រេចបាននូវវិបុលភាពរយៈពេលវែង តាមរយៈកំណែទម្រង់រចនាសម្ព័ន្ធ”

ដោយវាយតម្លៃពីមាគ៌ាកិច្ចការបរទេសដែលបានដាក់ចេញនៅមហាសន្និបាតបក្សលើកទី ១៤ លោក Xu Ningning បានសង្កត់ធ្ងន់ថា៖ “ក្រោយរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ឋានៈអន្តរជាតិរបស់វៀតណាមបានបោះជំហានទៅមុខយ៉ាងខ្លាំងក្លាអំពីគុណភាព ដោយក្លាយជាប្រទេសមួយដែលមានបណ្តាញការទូតយ៉ាងទូលំទូលាយបំផុតនៅអាស៊ីអាគ្នេយ៍។ វៀតណាមបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយមហាអំណាចពិភពលោក ដោយស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១៥ ដែលមានចំណូលពាណិជ្ជកម្មធំជាងគេនៅលើពិភពលោក ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងអាស៊ាន និងបានក្លាយជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។ បច្ចុប្បន្ននេះ វៀតណាមចូលរួមយ៉ាងសកម្មនៅក្នុងយន្តការពហុភាគីដូចជាអាស៊ាន និងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលបង្ហាញពីកម្លាំងរស់នៃសេដ្ឋកិច្ចទើបលេចចេញ ខណៈពេលដែលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការជំរុញសេរីភាពពាណិជ្ជកម្មផងដែរ”

លោកក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះគោលដៅកំណើនជាង ១០% របស់វៀតណាមនៅឆ្នាំ ២០២៦។ លោកក៏បានចាត់ទុកថា វៀតណាមត្រូវពង្រឹងទំនាក់ទំនងឧស្សាហកម្មជាមួយដៃគូនៅក្នុងតំបន់ រួមទាំងប្រទេសចិនផងដែរ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានធ្វើកិច្ចពិភាក្សាលើឯកសារនៃមហាសន្និបាត ក្រោមអធិបតីភាពរបស់លោកប្រធានរដ្ឋ លឿង គឿង។

Top