• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចនៅឡាវនិងកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងវាងវៀតណាមនិងប្រទេសជិតខាងទាំងពីរ

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗនេះ ទាក់ទងនឹងលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ឡាវ និងកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម, រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ឡេ ហោយ ទ្រុង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ឡាវរបស់លោកអគ្គលេខាបក្សតូ ឡឹម នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ បានបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់ពិសេស និងអាទិភាពកំពូលរបស់វៀតណាម ក្នុងទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងវៀតណាម និងឡាវ។

អគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត ចូលរួមសន្និសីទប្រកាសលទ្ធផលនៃមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VNA)

ដំណើរទស្សនកិច្ចនេះបានរួមចំណែកដល់ការធ្វើឱ្យស៊ីជម្រៅ និងធ្វើឱ្យមានលក្ខណៈជាក់ស្តែងនូវ «ទំនាក់ទំនងជាយុទ្ធសាស្ត្រ» ដែលទើបបង្កើតឡើងថ្មីៗនេះរវាងប្រទេសទាំងពីរក្នុងខែធ្នូ ឆ្នាំ២០២៥។ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងលក្ខណៈទូលំទូលាយ និងមានប្រសិទ្ធភាព។ ជាពិសេស កិច្ចសហប្រតិបត្តិការនយោបាយនៅតែបន្តដើរតួនាទីណែនាំ និងដឹកនាំ។ ទន្ទឹមជាមួយគ្នានោះ ប្រទេសទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអនុតំបន់មេគង្គ។

អគ្គលេខាបក្ស លោក តូ ឡឹម; ប្រធាគណៈបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន; អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវលោក ថងលូន ស៊ីស៊ូលីត (រូបថត៖ VNA)

 

ទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កម្ពុជានៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ របស់លោកអគ្គលេខាបក្ស តូ ឡឹម រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហោយ ទ្រុង បានបញ្ជាក់ថា ប្រទេសទាំងពីរយល់ព្រមប្រើប្រាស់កម្លាំងបំពេញបន្ថែមដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី និងតំបន់ ជាពិសេសនៅក្នុងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ កសិកម្ម ការកែច្នៃកសិកម្ម ថាមពល និងភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចព្រំដែន ដោយសម្រួលដល់លំហូរទំនិញ សេវាកម្ម និងការវិនិយោគរវាងសេដ្ឋកិច្ចទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម មកកាន់ពិធីលៀងសាយភោជន៍ (រូបថត៖ VNA)


ភាគីទាំងពីរក៏ដាក់ចេញវិធានការជាច្រើន ដើម្បីកែលម្អបន្ថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច ដែលមានគោលបំណងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ដោយមានគោលដៅសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។  ជាពិសេស រាល់កិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងភាគីទាំងបីគឺ វៀតណាម កម្ពុជា និងឡាវ បានឯកភាពលើខ្លឹមសារជាច្រើននៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសកិច្ចព្រមព្រៀងដើម្បីបង្កើត និងអភិវឌ្ឍន៍ការតភ្ជាប់រវាងប្រទេសទាំងបីលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការដឹកជញ្ជូន ថាមពល កសិកម្ម បច្ចេកវិទ្យាខ្ពស់ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បុណ្យតេតសប្បាយរីករាយរបស់សហគមន៍ជនវៀតណាមនៅអូទ្រីស

បុណ្យតេតសប្បាយរីករាយរបស់សហគមន៍ជនវៀតណាមនៅអូទ្រីស

នាថ្ងៃទី ៧ ខែកុម្ភៈ នៅទីក្រុងវីយែន ស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋអូទ្រីសបានរៀបចំកម្មវិធីបុណ្យតេតសហគម ន៍ "និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២៦" ជាមួយនឹងសារ "វិលត្រឡប់ទៅឫសគល់ - ភ្ជាប់ជាមួយមោទនភាព - ចែករំលែកសេចក្តីប្រាថ្នា"។

Top