ជិតថ្ងៃបុណ្យចូលឆ្នាំថ្មី ភូមិធូប ក្វាងភូកូវ (Quang Phu Cau) ជាអាសយដ្ឋានចំណូលចិត្ត

សក្តានុពលមូលដ្ឋាន

ជិតថ្ងៃបុណ្យចូលឆ្នាំថ្មី ភូមិធូប ក្វាងភូកូវ (Quang Phu Cau) ជាអាសយដ្ឋានចំណូលចិត្ត

នៅ​ចម្ងាយ​ពី​រដ្ឋធានី​ហាណូយ​ប្រហែល​៣៥គីឡូម៉ែត្រ​ ភូមិ​ ក្វាង​ភូកូវ​ (Quang Phu Cau) (ឃុំ ​ក្វាង​ភូកូវ​ (Quang Phu Cau)

នៅ​ចម្ងាយ​ពី​រដ្ឋធានី​ហាណូយ​ប្រហែល​៣៥គីឡូម៉ែត្រ​ ភូមិ​ ក្វាង​ភូកូវ​ (Quang Phu Cau) (ឃុំ ​ក្វាង​ភូកូវ​ (Quang Phu Cau) ស្រុក​អ៊ឹង​ហ្វ័រ (Ung Hoa) ហាណូយ​) មាន​ប្រវត្តិ​​ធ្វើ​ធូប​ប្រពៃណី​ជាង​១ទសវត្សរ៍​ហើយ​។ អញ្ជើញ​​មកដល់​ភូមិ​ធូប ​ក្វាង​ភូកូវ​ (Quang Phu Cau) ជា​ឱកាស​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​ស្វែង​យល់ ​អំពី​របរ​ធ្វើធូប​ប្រពៃណី​ និង​ ថតបាន​រូប​ភាព​ពិសេសជាច្រើន​ ដែល​សម្បូរ​ទៅ​ដោយ​ពណ៌សម្បុរ​។​

រៀងរាល់ថ្ងៃ ភូមិធូប ​ក្វាង​ភូកូវ​ (Quang Phu Cau) ទទួល​ភ្ញៀវទេសចរ​ ក្នុង​​​ស្រុក​និង​​អន្តរជាតិ​រាប់​រយ​លើក​នាក់​។ រូបថត៖ កុង​ដាត/កាសែតរូបភាព​វៀតណាម​

តាំងពីយូរ​យាណាស់​មកហើយ​ របរ​ធ្វើ​ធូប​តែង​ជា​មុខរបរ​មួយ ​ក្នុ​ងចំណោម​មុខរបរ​​ប្រពៃណី​ផ្សារភ្ជាប់នឹង​​ស្រទាប់​ជំនាន់​ប្រជាជន​វៀតណាម​។ តាម​លំហូរ​វេលា​ សំណាង​ល្អភូមិ​របរ​នេះ នៅតែ​មមាញឹក​ដោយ​ថ្វី​ដៃ​ស្វាហាប់​ ប៉ិនប្រសប​នៃ​ជាង​​របរ​ចំណាស់ៗ​​។ យ៉ា​ងនេះ ភូមិ​ធូប ​ក្វាង​ភូ​កូវ​ (Quang Phu Cau) ក៏ដេក​ក្នុង​ចំណោម​នោះដែរ​​។

ទោះបី​អត្ថិភាព​រាប់​រយ​ឆ្នាំ​មកហើយ​ តែរហូតដល់​បច្ចុប្បន្ន​នេះ ភូមិ​ធូប ​ក្វាង​ភូកូវ​ (Quang Phu Cau) នៅតែ​អត្ថិភាព​តំណាលនឹង​វេលា​ ក្លាយ​ជា​សម្រស់​មួយ​ក្នុង​ចំណោម​​សម្រស់​ពិសេស​ ឆ្លាក់​ដាំដារ​លក្ខណៈ​វប្បធម៌​ភូមិ​ស្រុក​ជនបទ​តំបន់​ភូមិ​ភាគ​ខាង​​ជើង​។​

ពេល​ហាល​ធូប​ ប្រជាជន​បង្កើត​បាន​ជា​រូប​រាង​ ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទស្សនា​និង​​ថតរូប​។ រូបថត៖ កុង​ដាត​/កាសែតរូបភាព​វៀតណាម​

ពីអតីត​​កាល របរ​ធ្វើធូប​កើ​តមាន​តែ​តំបន់​ភូមិ​ស្រុក​ជនបទ​ភូឡឿង​ថឿង​ (Phu Luong Thuong)។ ដោយ​មានកេរ្តិ៍​ឈ្មោះ​ល្បីរន្ទឺ​ សន្សឹម​មុខរបរនេះ បា​ន​សាយ​ទូលាយ​កើត​មាននៅ​តាម​ភូមិ ​ដាវ​ទូ (Dao Tu) កូវ​បូវ​ (Cau Bau)​។ ហេតុនោះ មិន​ដឹង​ពីអង្កាល ទូទាំង​ភូមិ ក្វាង​ភូ​កូវ​ (Quang Phu Cau) ជាមួយនឹង​ផ្ទៃដី​ធំទូលាយ​ បាន​​ក្លាយ​ជា​របរ​មួយ ​នៃមុខ​​របរ​ធ្វើ​ធូប​លេច​ធ្លោ​បំផុត ​នៅ​តំបន់ជាយ​ក្រុង​ហាណូយ​។ បច្ចុប្បន្ន​ ពេល​ទៅ​ដល់​ភូមិ ក្វាង​ភូ​កូវ​ (Quang Phu Cau) អ្នក​នឹង​បាន​ឃើញ​​សម្រស់​ស្រស់ស្អាត​ ដែល​ជា​លក្ខណៈ​នៃ​តំបន់​ជនបទ​​វាល​ទំនាប​ទន្លេ​ក្រហម​ពីអតីតកាល​ តែ​មាន​ការលាយ​លំ​ដោយ​​សភាព​ទំនើប​។​

ក្នុង​ដំណើរ​ស្វែងយល់​ភូមិធូប ​ក្វា​ងភូកូវ​ (Quang Phu Cau) អ្នក​នឹង​មាន​ឱកាស​អង្គុយ​ស្តាប់​អ្នកស្រុក​ពណ៌នា អំពី​លក្ខណៈ​ចាំបាច់​​ដើម្បី​ធ្វើ​បាន​ជា​ធូប​មួយបាច់។ វត្ថុធាតុ​ប្រើសម្រាប់​ធ្វើ​ធូប​ត្រូវ​បាន​ជ្រើ​សរើស​ហ្មត់​ចត់​ ពីព្រោះ​មុខរបរ​នេះ​មាន​លក្ខណៈ​ចេតភាព​ច្រើន​ ហេតុនេះ​អ្នក​ស្រុក​មិនហ៊ាន​ធ្វើ​ដោយ​ភាព​ខ្ជះខ្ជាយ​ឡើយ​។ ចំណែក​បន្ទះ​ឫស្សី​សម្រាប់​ធ្វើ​ជា​ឆ្អឹងធូប ​ត្រូវ​មានអាយុ​គ្រប់​គ្រាន់​ ឆ្លង​កាត់​​ការ​ជ្រើសរើស​ហ្មត់ចត់​ ទើប​យកទៅ​ធ្វើ​សម្រេច​។​

បាច់​ធូប​បាន​ប្រជាជន​រៀប​ដាក់​បង្កើត​បាន​ជា​រូប​ភាព​ជក់ចិត្ត​ ដោយមានពណ៌​សម្បូរ​ឆើត​ឆាយ​។​ រូបថត៖ ខាញ​ឡុង​/កាសែតរូបភាពវៀតណាម​

ប្រសិន​បើ​មាន​សំណាង​ទៅ​ដល់​ភូមិ​ធូប​ត្រូវ​នឹង​ថ្ងៃ​ល្អ​ គ្រាន់តែ​ធ្វើដំណើរ​មួយ​ជុំ​ អ្នក​នឹង​ងាយ​ជួប​ប្រទះ​រូប​ភាព​ប្រជាជន​ហាល​បាច់​ធូប​។ ខណៈនោះ​ ​បាច់​ធូប​ក្រហម​ប្រដូចជា​បាច់​ផ្កា​ ដែល​បាន​ហាល​នៅលើទីលាន​ផ្ទះ​ ទីលាន​វិហារ​ និង​ទី​ធ្លា​ដី​ទូលាយ​ បង្កើត​បាន​ជា​ផ្ទាំងគំនូរ​ឆើត​ឆាយ​ក្រោម​លំហរអាកាស​ថ្លាឈ្វេង​។​

ទិដ្ឋភាព​ពប្រជាជន​​ពលកម្ម​មមាញឹក​​នៅ​រដូវ​ចុ​ងឆ្នាំ។ រូបថត៖ ខាញឡុង​/កាសែត​រូបភាព​​វៀតណាម​

នៅ​ភូមិ​ធូប​នេះ បាច់​ធូប​បាន​ចង​ជា​បាច់​ខ្នាតធំ​ ជើងធូប​ចង​​គួប​ជាមួយ​គ្នា​ ដើម​ធូប​បែក​ញែក​លាមូល​ដូចជា​ផ្កាកំពុង​រីក​។ ធូប​នៅ​ភូមិ​ ក្វាង​ភូកូវ​ (Quang Phu Cau) ជា​ប្រភេទ​ធូប​មាន​ពណ៌​លឿង​ និង ​ក្រហម​ ជាពណ៌​​សំណាង​នៃ​លោក​ខាងកើត​ យ៉ាង​ស្អាត​ និង ​លេច​ធ្លោ។ 

ភ្ញៀវ​ទេសចរ​ថត​យក​រូបភាព​ស្អាត​ ពេល​ទស្សនា​របរ​ធ្វើធូប ​នៅ​ភូមិ ​ក្វាង​ភូកូវ​(Quang Phu Cau)​។ រូបថត៖ កុង​ដាត​/កាសែតរូបភាព​វៀតណាម​

បច្ចុប្បន្ន​ ភូមិ​ធូប ​ក្វាង​ភូកូវ​ (Quang Phu Cau) ជា​ភូមិ​របរ​មួយ​ក្នុង​ចំណោម​ភូមិរបរ​ប្រពៃណី​យូរឆ្នាំនៅ​ហាណូយ​ បាន​អត្ថិភាព ​និង ​អភិវឌ្ឍន៍​ខ្លាំង​។ ទីនេះ មិនត្រឹម​តែ​​រក្សាបាន​ព្រលឹង​នៃ​ផលិតផល​មួយ​ ដែ​លមាន​អត្ថន័យ​វប្បធម៌​ចេតភាព​ នៅទាំង​​ជា​ទីកន្លែង​ទេសចរណ៍​ស្រស់ស្អាត​ ដែល​ភ្ញៀវ​ទេសចរ​គួរមកទស្សនា​ ពេល​​មកដល់​រដ្ឋធានី​ហាណូយ​៕

ច្រើន​ឆ្នាំ​កន្លង​ហើយ ភូមិ​ធូប​ ក្វាង​ភូកូវ​ (Quang Phu Cau) បាន​ក្លាយ​ជា​អាសយដ្ឋាន​ទាក់ទាញ​ភ្ញៀវទេសចរ​​កុះករ​ ដែល​អញ្ជើញ​មកស្វែង​យល់។ រូបថត៖ កុង​ដាត​/កាសែតរូបភាព​វៀតណាម​

ចេញពី​មជ្ឈមណ្ឌល​ទីក្រុង​ហាណូយ​ ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​ដោយ​ទោចក្រ​យានយន្ត​ឬឡាន​ក្រុង​។ ប្រសិនបើ ​ធ្វើ​ដំណើរ​ដោយ​ទោចក្រ​យាន​យន្ត​ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូ​វជាតិ​លេខ​២១B ផ្លូវ​ខេត្ត​លេខ​៤២៩។ ក្រៅ​ពីនោះ​ អាច​ធ្វើ​ដំណើរ​តាម​រទេះ​មេត្រូបាន​ដាក់ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​ ដូច្នេះ​អ្នក​អាច​ជ្រើសរើស​ប្រភេទ​មធ្យោបាយ​ពិសេសទាំង​នេះ​ សម្រាប់ធ្វើដំណើរ​ទៅ​ដល់​ភូមិ​ធូប ​ក្វាងភូកូវ (Quang Phu Cau)​។ អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​ដល់ស្ថានីយចំណត់​ឡាន ​អៀន​ងៀ (Yen Nghia)​ បន្ទាប់មក​បន្តចាប់​ឡាន​ក្រុង​លេខ​៩១ ទៅកាន់​ភូមិ​របរ​​ស្រស់ស្អាត​នេះ​។​

អត្ថបទ៖ គេវ​ហាផឿង​ថាវ​ រូបថត៖ ខាញ​ឡុង​ និង កុង​ដាត​/កាសែតរូបភាព​វៀត​ណាម​

ប្រែសម្រួល៖ រីកើង​


អត្ថបទ៖ គេវហាផឿងថាវ រូបថត៖ ខាញឡុង និង កុងដាត/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top