• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុន និងសហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និង​សមត្ថភាព​ការពារជាតិ

នាថ្ងៃទី ២៣ ឧសភា នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងប្រធានាធិបតីអាមេរិកលោក Joe Biden បានឯកភាពគ្នាពង្រឹងអំណាចសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។
  នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio (ស្តាំ) ជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden នៅទីក្រុងតូក្យូ (រូបថត៖ AFP/VNA)  
  នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio (ស្តាំ) ជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden នៅទីក្រុងតូក្យូ (រូបថត៖ AFP/VNA)  

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម បន្ទាប់ពីកិច្ចចរចានៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida បានលើកច្បាស់ថា៖ ក្នុងបរិបទ ដែលបរិយាកាសសន្តិសុខក្នុងតំបន់កាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ជប៉ុន និងសហរដ្ឋអាមេរិកចាំបាច់ត្រូវពង្រឹងការឆ្លើយតបរបស់សម្ព័ន្ធភាពជប៉ុន សហរដ្ឋអាមេរិក ហើយអះអាងពីការប្ដេជ្ញាចិត្ត"ពង្រឹងសមត្ថភាពការពារជាតិជាមូលដ្ឋានរបស់ជប៉ុន" ។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំជប៉ុនក៏បានឲ្យដឹងថា ភាគីទាំងពីរបាន "អះអាងសារជាថ្មីម្ដងទៀត ការហាមប្រាមដាច់ខាតរាល់ការខិតខំប្រឹងប្រែង សំដៅផ្លាស់ប្ដូរស្ថានការណ៍ដោយកម្លាំងអាវុធ មិនថានៅទីណាឡើយ"។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានប្រឆាំងជំទាស់រាល់ការខិតខំប្រឹងប្រែងយ៉ាងដូច្នេះនៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung ផងដែរ។

ថ្នាក់ដឹកនាំជប៉ុន និងសហរដ្ឋអាមេរិកបានចែករំលែកក្តីព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ ស.ប.ប។ យោងតាមនាយករដ្ឋមន្ត្រី Kishida បានឲ្យដឹងថា លោកប្រធានាធិបតី Biden ក៏បាន សម្តែង ការគាំទ្រ ចំពោះ ការដែលជប៉ុនក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។

ទាក់ទងនឹងក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក (IPEF) - គំនិត ផ្តួចផ្តើមតភ្ជាប់សេដ្ឋកិច្ចថ្មីរបស់សហរដ្ឋអាមេរិកនោះ  លោកនាយករដ្ឋមន្ត្រី Kishida បានឲ្យដឹងថាថា ជប៉ុននឹងចូលរួមក្នុងក្របខ័ណ្ឌនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅទីក្រុង Can Tho

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅទីក្រុង Can Tho

ចុះពិនិត្យការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang ដំណាក់កាលទី ១ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho សម្រេចការងារបោសសំអាតផ្ទៃដីទាំងស្រុងក្នុងខែឧសភា; ស្នើឲ្យបណ្ដាស្ថាប័ន វិនិយោគិន អ្នកម៉ៅការ វិស្វករ កម្មករ និងនិយោជិត បន្តខិតខំប្រឹងប្រែងរៀបចំការ សាងសង់ ធានាបាននូវវឌ្ឍនភាព លើកកំពស់គុណភាព ធានាបច្ចេកទេស សុវត្ថិភាព និងអនាម័យបរិស្ថាន។

Top